Posts in ‘សម្រាំងជាខេមរភាសា’ Category

ឡាក់ សុភាព ស្រាត​ខោ​បក្ស​ប្រឆាំង ព្រោះ​«ងរ»​មិន​បាន​ធ្វើ​សមាជិក គ.ជ.ប?

ឡាក់ សុភាព ស្រាត​ខោ​បក្ស​ប្រឆាំង ព្រោះ​«ងរ»​មិន​បាន​ធ្វើ​សមាជិក គ.ជ.ប?

ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នកស្រី ឡាក់ សុភាព ទាក់​ទង​នឹង​ការ​រង្គោះ​រង្គើ​ផ្ទៃ​ក្នុង និង​អំពើ​ពុក​រលួយ​របស់​មេ​ដឹក​នាំ គណបក្ស​សង្គ្រោះ​ជាតិ​នោះ មន្ត្រី​ច្បាប់​មួយ​រូប​របស់​គណបក្ស​នេះ បាន​ធ្វើការ​វាយ​បក​វិញ​ថា គឺ​អ្នកស្រី ឡាក់ សុភាព ទៅ​វិញ​ទេ ដែល​តែង​តែ កេង​ចំណេញ​ពី​គណបក្ស​ជា​បន្ត​បន្ទាប់ ដូច​ជា​ករណី​«កិប​កេង»​លុយ​មូលនិធិ ទៅ​ប្រើ​ប្រាស់​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ​ខ្លួន​ជា​ដើម។

លោក រស់ សួ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា បច្ចុប្បន្ន​នេះ ក្រៅ​ពី​តំណែង​ជា​ជំនួយ​ការ​លោក​ កឹម សុខា និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​សង្រ្គោះ​ជាតិ អ្នកស្រី ឡាក់ សុភាព ក៏​ជា​អ្នក​កាន់​ការ​ខាង​សង្គម​កិច្ច​មួយ​រូប របស់​គណបក្ស​ដែរ។ អញ្ចឹង​រាល់​លុយ​មូលនិធិ​ទាំង​អស់ [...]

បាត់​យន្ដហោះ AirAsia៖ គ្រួសារ​មួយ បាន​លុប​ចោល​សំបុត្រ មួយ​ថ្ងៃ​មុន!

បាត់​យន្ដហោះ AirAsia៖ គ្រួសារ​មួយ បាន​លុប​ចោល​សំបុត្រ មួយ​ថ្ងៃ​មុន!

សារព័ត៌មាន Daily Mail ដែល​ចេញ​ផ្សាយ​ក្នុង​ប្រទេស​អូស្ត្រាលី បាន​រាយ​ការណ៍​ថា ចានដ្រា ស៊ូសានតូ (Chandra Susanto) រស់​នៅ​ក្នុង​ក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​កក់​សំបុត្រ​យន្ដហោះ នៃ​ជើង​ហោះ​ហើរ​នេះ សម្រាប់​រូប​លោក ប្រពន្ធ​លោក និង​កូន​របស់​លោក​បី​នាក់​ទៀត។ គ្រួសារ​ដែល​មាន​សមាជិក​ទាំង​អស់​៥​នាក់​នេះ មាន​បំណង​ចង់​ទៅ​លេង​ឪពុក​របស់​ខ្លួន ដែល​រស់​នៅ​ប្រទេស​សាំងហ្គាពួរ។

នៅក្នុង​អារម្មណ៍​ក្ដុកក្ដួល រក​ស្មាន​មិន​ត្រូវ​នៅ​ឡើយ ព្រោះ​ព្រឹត្តិការណ៍​បាត់​យន្ដហោះ ហាក់​នៅ​ថ្មីៗ​នេះ លោក ស៊ូសានតូ បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «យើង​បាន​គ្រោង វិស្សមកាល​របស់​យើង តាំង​ពី​ខែ​មិនា ឆ្នាំ២០១៤ ទៅ​ម៉ិញ​ម្លេះ។ ប៉ុន្តែ​យើង​ត្រូវ​លុប​ចោល​គម្រោង​នេះ​វិញ នៅ​មួយ​ថ្ងៃ​មុន ដោយ​សារ​តែ​ឪពុក​របស់​ខ្ញុំ បាន​ធ្លាក់​ខ្លួន​ឈឺ។»

លោកបញ្ជាក់ទៀតថា គ្រួសារលោក [...]

«យន្ដហោះ AirAsia ទំនង​ជា​លិច​បាត់ ទៅ​បាត​សមុទ្រ​ហើយ!»

«យន្ដហោះ AirAsia ទំនង​ជា​លិច​បាត់ ទៅ​បាត​សមុទ្រ​ហើយ!»

យន្ដហោះ​អ៊ែរប៊ូស (AirBus) ដែល​ហោះ​ចេញ​ពី​ព្រលាន​យន្ដហោះ​អន្តរជាតិ​ក្រុង ស៊ូរ៉ាប៉ាយ៉ា (Surabaya) ប្រទេស​​ឥណ្ឌូនេស៊ី ឆ្ពោះ​​មក​​​កាន់​​ប្រទេស​​​សាំងហ្គាពួរ ជា​មួយ​នឹង​អ្នក​នៅ​លើ​យន្ដហោះ​ចំនួន​១៦២​នាក់ ទំនង​ជា​បាន​លិច​​ចុះ​ទៅ​បាតសមុទ្រ ហ្សាវ៉ា បាត់​ទៅ​ហើយ។ នេះ​បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង របស់​លោក ប៊ំបង សេលីស្ទីអូ (Bambang Soelistyo) នាយក​ទី​ភ្នាក់ងារ​ជាតិ​ខាង​រុក​រក និង​ជួយ​សង្គ្រោះ របស់​ប្រទេស​ឥណ្ឌូនេស៊ី។

លោក ប៊ំបង សេលីស្ទីអូ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «បើ​តាម​ព័ត៌មាន​ដែល​យើង​មាន​នៅ​ពេល​នេះ និង​ការ​វាយ​តម្លៃ ទៅ​តាម​កន្លែង​ដែល​យន្ដហោះ​បាន​បាត់​ខ្លួន ឬ​ធ្លាក់​នោះ សេចក្ដី​សន្និដ្ឋាន​នៅ​ពេល​នេះ អាច​ឲ្យ​យើង​និយាយ​ថា យន្ដហោះ​ទំនង​ជា​លិច​ចុះ​ទៅ​បាត​សមុទ្រ​បាត់​ទៅ​ហើយ។ ជា​ការ​គិត​ក្នុង​ជំហាន​ដំបូង ដែល​អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ [...]

ស្រវឹង​ធ្លាក់​ភ្នែក បើក​ម៉ូតូ​ធ្លាក់​ជង្ហុក មាន​គ្រោះ​ថ្នាក់​ជា​ទម្ងន់

ស្រវឹង​ធ្លាក់​ភ្នែក បើក​ម៉ូតូ​ធ្លាក់​ជង្ហុក មាន​គ្រោះ​ថ្នាក់​ជា​ទម្ងន់

នេះហើយ ជា​អត្ថន័យ​នៃ​ពាក្យ​ពីរ​ម៉ាត់​យ៉ាង​ខ្លី៖ «បើ​ផឹក​កុំ​បើក​បរ តែ​បើ​បើក​បរ​កុំ​ផឹក»។ តែ​ក្នុង​ករណី​នេះ អ្នក​បើក​បរ​មិន​មែន​ថា គាត់​មិន​យល់​ពាក្យពីរ​ម៉ាត់​ខាង​លើ​នេះ​ទេ ព្រោះ​គាត់​ផឹក​ស្រវឹង​ជោគ​ចខ្លួន​រួច គាត់​ជិះ​ម៉ូតូ​ធ្វើ​វា​ហី ដោយ​ល្បឿន​លឿន​ដូច​ព្យុះ ហើយ​បាន​«បើក​ជ្រុល»​ទៅ​ធ្លាក់​គ្រលុក បណ្ដាល​ឲ្យ​របួស​ដាច់​មុខ​ដាច់​មាត់ បង​ប្អូន​ញាតិ​មិត្ត​មើល​សឹង​តែ​មិន​ស្គាល់។

ហេតុការណ៍​តូច តែ​រន្ធត់​នេះ បាន​កើត​ឡើង នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ នៅ​លើ​ផ្លូវ​៥៩៨ ត្រង់​ចំណុច​ទល់​មុខ​ដីឡូត៍ ឧកញ៉ា លី ហួ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ។ ជន​រង​គ្រោះ ដែល​ជា​អ្នក​បង្ក​ឡើង​ដោយ​ខ្លួន​ឯង បាន​រង​របួស​ជា​ទម្ងន់ ហូរ​ឈាម​ដាប​ទាំង​ខ្លួន។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ជនរងគ្រោះម្នាក់ [...]

CNRP ចង់​បង្កើត​ប័ណ្ណ​បោះ​ឆ្នោត តែ CPP ថា​មិន​ចាំ​បាច់ (vdo)

CNRP ចង់​បង្កើត​ប័ណ្ណ​បោះ​ឆ្នោត តែ CPP ថា​មិន​ចាំ​បាច់ (vdo)

ភាព«ខ្វែង»​គំនិត​គ្នា រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ លើ​បញ្ហា​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ ដែល​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ បាន​ធ្វើ​ឲ្យ​កិច្ច​ពិភាក្សា​គ្នា នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​កន្លង​មក​នោះ បិទ​បញ្ចប់​ទៅ ដោយ​មិន​សូវ​ជា​មាន​លទ្ធផល​វិជ្ជមាន​ច្រើន​នោះ​ឡើយ។ តាម​ទំនង ដោយ​សារ​តែ​ភាគី​ទាំង​ពីរ«ងើយ»​រៀងៗ​ខ្លួន មុន​នឹង​មក​ផ្តល់​កិច្ច​សម្ភាស ជា​មួយ​អ្នក​សារព័ត៌មាន​។

លោក គួយ ប៊ុនរឿន ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​អ្នក​បោះ​ឆ្នោត​អាច​ទៅ​បោះ​ឆ្នោត​បាន ដោយ​ប្រើ​តែ​«អត្ត​សញ្ញាណ»​មួយ ជៀស​វាង​បញ្ហា​កើត​ឡើង ដូច​មុនៗ​ទៀត។ លោក​បាន​ពន្យល់​ថា «ប័ណ្ណ»​នេះ អាច​ការពារ​បញ្ហា​បាន​ច្រើន ដូច​ជា​បាត់​ឈ្មោះ, ខុស​ឈ្មោះ ឯ​អាជ្ញាធរ​មូលដ្ឋាន ​​ក៏​មិន​ចាំបាច់​បញ្ជាក់​អត្តសញ្ញាណ ឲ្យ​អ្នក​បោះ​ឆ្នោត​ស្រេច​នឹង​ចិត្ត​នោះ​ដែរ។

លោកបានបន្តថា «ប័ណ្ណថ្មី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...