ឡាក់ សុភាព៖ CNRP កំពុងមានបញ្ហា ក្រោមការដឹកនាំបែប«ប៉ើកឡើក» និង«ពពាក់ពពូន» (vdo)
តើជំហានណាមួយ ដែលអ្នកស្រី ឡាក់ សុភាព បានដើរ រហូតធ្វើឲ្យគណបក្សសង្គ្រោះជាតិឆេះដុំ អត់ទ្រាំពុំបាន ក៏សម្រេចបណ្ដេញអ្នកស្រី ចេញពីសមាជិកគណបក្សនោះ? ខាងក្រោយនេះ ជាពាក្យសម្ដីមួយចំនួន អមដោយខ្សែអាត់ថតសម្លេងផង ដែលអ្នកស្រីបានថ្លែង ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បន្ទាប់ពីអ្នកស្រីបានចូលរួមក្នុងកិច្ចពិភាក្សា រៀបចំដោយបណ្ដាញសង្គមខ្មែរជួយខ្មែរ របស់លោក កែម ឡី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ កន្លងមក។
«មុននឹងយើងទិញឡានថ្មីជិះ ទាល់តែយើងចូលជិះឡានជាមួយគេ ហើយយើងធ្វើផ្លូវឲ្យល្អសិន។ (...) ផ្លូវ គឺជាច្បាប់ ដែលច្បាប់សម្រាប់ការដឹកនាំ គឺជោគជ័យហើយ»។ នេះជាឃ្លាពីរ ក្នុងចំណោមពាក្យសម្ដីដំបូងគេ ដែលអ្នកស្រីបានបន្លឺប្រាប់ទស្សនាវដ្ដី និងទំនងជាបាញ់មុខព្រួយ [...]