Posts in ‘សម្រាំងជាខេមរភាសា’ Category

រួច​រស់​តែ​ឯង​ពី​គ្រោះ​ធ្លាក់​​យន្ដហោះ ​កុមារី​តូច​បាន​ដើរ​រក​ការ​សង្គ្រោះ​ទាំង​យប់ (vdo)

នា​ព្រលប់​ម៉ោង​ប្រមាណ​ជា ១៨ និង ៣០​នាទី ថ្ងៃ​សុក្រ​ទី​២ ខែ​មករា បុរស​ចំណាស់​ម្នាក់ ដែល​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុង​ផ្ទះ បាន​ភ្ញាក់​ខ្លួន​ក្រញ៉ាង​ឡើង ដោយ​សារ​តែ​មាន​សម្លេង​គោះ​ទ្វា​ផ្ទះ​របស់​លោក និង​ជួប​ដោយ​ផ្ទាល់​ភ្នែក នូវ​ហេតុការណ៍​ដ៏​ញាប់ញ័រ​​មួយ។ លោក ឡារី វីលគីន (Larry Wilkins) បាន​ងើប​មក​បើក​ទ្វា តែ​បាន​សម្ដែង​ការ​រន្ធត់​ក្នុង​ចិត្ត​ជា​ខ្លាំង ព្រោះ​អ្នក​គោះ​ទ្វា​នោះ​ជា​ក្មេង​ស្រី​ម្នាក់ អាយុ​៧​ឆ្នាំ ដែល​គ្រប​ដណ្ដប់​ខ្លួន ទៅ​ដោយ​ឈាម។ នេះ​ជា​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោក វីលគីន ប្រាប់​ទៅ​ឲ្យ​បណ្ដាញ​ទូរទស្សន៍ NBCNews របស់​អាមេរិក។

បុរស​ចំណាស់ ៧១ឆ្នាំ ដែល​រស់​នៅ​ក្នុង​ក្រុង បាកប៊័រី ត្រៃ (Buckberry Trail) នៃ​រដ្ឋ គេនទូគី (Kentucky ភាគ​កណ្ដាល​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក) បាន​និយាយ​រៀប​រាប់​ថា៖ «នាង​តូច ចេញ​ឈាម​សឹង​តែ​ស្រោច​ខ្លួន ជា​ពិសេស​នៅ​លើ​ជើង​ទាំង​គូរ។ មុខ [...]

អំ សំអាត៖ រដ្ឋាភិបាល​មិន​ហ៊ាន​ស្តោះ​ទឹក​មាត់ ដាក់​​ទ្រូង​ឯង

អំ សំអាត៖ រដ្ឋាភិបាល​មិន​ហ៊ាន​ស្តោះ​ទឹក​មាត់ ដាក់​​ទ្រូង​ឯង

គ្រួសារ​ជន​រង​គ្រោះ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត និង​ជន​រង​គ្រោះ នៅ​ក្នុង​ព្រឹត្តិការណ៍​បាញ់​សម្លាប់​កម្មករ នៅ​លើ​ផ្លូវ​វ៉េង​ស្រេង សុទ្ធ​តែ​ទទូច​ដល់​រដ្ឋាភិបាល ឱ្យ​ធ្វើការ​ស៊ើប​អង្កេត​រក​ជន​ប្រព្រឹត្តិ​មក​ផ្តន្ទា​ទោស ប៉ុន្តែ​ការ​ស្នើ​សុំ ហាក់​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ពី​រដ្ឋាភិបាល​ប៉ុន្មាន​ទេ។ ចំពោះ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស៊ើប​អង្កេត​នេះ ត្រូវ​បាន​លោក អ៊ំ សំអាត យល់​ថា នោះ​ដោយ​សារ តែ​កង​កម្លាំង​ដែល​ប្រើ​អំពើ​ហិង្សា និង​បាញ់​សម្លាប់​កម្មករ គឺ​ជា​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល។

មន្រ្តី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ រូប​នេះ បាន​ពន្យល់​ថា៖ «គេ​អត់​ហ៊ាន​ធ្វើការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​ទេ ពី​ព្រោះ​កាល​ណា​ស៊ើប​អង្កេត​ទៅ វា​ហាក់​ដូច​ស្តោះ​ទឹក​មាត់​លើ​ទ្រូង​ឯង ព្រោះ​រដ្ឋាភិបាល​ជា​អ្នក​បញ្ចេញ​កម្លាំង [...]

ថ្ងៃ​ទី​២-ទី​៣ មករា ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត នៃ​ការ​បង្រ្កាប​ដ៏​ព្រៃ​ផ្សៃ​នៅ​កម្ពុជា?

ថ្ងៃ​ទី​២-ទី​៣ មករា ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត នៃ​ការ​បង្រ្កាប​ដ៏​ព្រៃ​ផ្សៃ​នៅ​កម្ពុជា?

«ជាថ្ងៃ​ប្រវត្តិ​សាស្រ្ត​ចារ​យ៉ាង​ច្បាស់ គឺ​ជា​ថ្ងៃ​ដែល​យើង​ទាម​ទារ សម្រាប់​សិទ្ធិ​សេរី​ភាព ការ​រស់​នៅ​របស់​កម្មករ ក៏​ដូច​ជា​មន្រ្តី​រាជការ​ខ្មែរ។ ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត ដែល​សមត្ថកិច្ច​ខ្មែរ​ដែល​មាន​តួនាទី​ការពារ​ពលរដ្ឋ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ប្រវត្តិ​សាស្រ្ត​បាន​ចារ​យ៉ាង​ច្បាស់​ថា គឺ​ជា​ថ្ងៃ​ដែល​សមត្ថកិច្ច​ខ្មែរ បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​ស្លូត​ត្រង់ ដែលទាម​ទារ​នូវ​ប្រាក់​ខែ និង​ជីវភាព​រស់​នៅ​របស់​ពួក​គាត់។»

ឃ្លា​ខាង​លើ​នេះ ជា​សម្ដី​រម្លឹក​ឡើង​វិញ​របស់​លោក វ៉ន ពៅ ដែល​​ជា​ជន​រង​គ្រោះ​ម្នាក់ ដែល​ត្រូវ​ទទួល​រង​នូវ​ការ​បង្រ្កាប និង​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​មួយ រវាង​កម្លាំង​ទ័ព​ឆ័ត្រ​យោង​៩១១ និង​ក្រុម​កម្មករ នៅ​មុខ​រោង​ចក្រ​យ៉ាកជីន កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤។ លោក វ៉ន ពៅ បាន​រៀប​រាប់​ទាំង​អារម្មណ៍​ដិត​ដាម នូវ​ភាព​ឈឺ​ចាប់​បន្ត​ថា [...]

មួយ​ឆ្នាំ​ក្រោយ​នៃ​ព្រឹត្តិការណ៍ វ៉េងស្រេង៖ ឯណា​ទៅ​«យុត្តិធម៌»?

មួយ​ឆ្នាំ​ក្រោយ​នៃ​ព្រឹត្តិការណ៍ វ៉េងស្រេង៖ ឯណា​ទៅ​«យុត្តិធម៌»?

មក​ទល់​នឹង​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៥ នេះ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មិន​ទាន់​បាន​ប្រកាស ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ពី​ការ​បាញ់​ប្រហារ មក​លើ​ហ្វូង​កម្មករ ដែល​បាន​កើត​ឡើង​កាល​ពី​មួយ​ឆ្នាំ​មុន បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​នៅ​ឡើយ។ ព្រឹត្តិការណ៍​បាញ់​ប្រហារ ដោយ​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ នៅ​តាម​ដង​វិថី វ៉េងស្រេង នោះ បាន​ប្រើ​ប្រាស់​នូវ​អាវុធ​គ្រាប់​«ពិត» បាញ់​បង្ក្រាប​លើ​ហ្វូង​កម្មករ ដែល​បាន​ធ្វើ​កូដកម្ម ទាមទារ​ដំឡើង​«ប្រាក់»​ឈ្នួល​អប្បបរមា រហូត​បណ្តាល​ឲ្យ​មាន​ស្លាប់​ប្រមាណ​ជា​៥​នាក់ និង​មាន​របួស ព្រម​ទាំង​បាត់​ខ្លួន​ជា​ច្រើន​នាក់។

ហេតុការណ៍​ដ៏​អាក្រក់​បាន​កើត​ឡើង នៅ​ថ្ងៃ​៣ ខែ​មករា ឆ្នាំ​២០១៤ កន្លង​ផុត​មួយ​ឆ្នាំ​ទៅ​ហើយ តែ​វា​ហាក់​ដូច​ជា​នៅ​ថ្មីៗ និង​នៅ​នឹង​ភ្នែក​ស្រស់ៗ​នៅ​ឡើយ សម្រាប់​ក្រុម​កម្មករ ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត [...]

មើល​សមត្ថកិច្ច​«ចេញ​យក្ស» ទាត់​ជន​សង្ស័យ​ដែល​អស់​លទ្ធភាព​ម្ដង!

តើមន្ត្រី​សមត្ថកិច្ច​ដ៏​មាន​អំណាច ព្រោះ​អាវុធ​នៅ​នឹង​ដៃ របស់​កម្ពុជា​ប៉ុន្មាន​នាក់ ដែល​ដឹង​ស្គាល់​ពី​ច្បាប់​ទម្លាប់ របស់​ប្រទេស​ខ្លួន? តើ​រដ្ឋាភិបាល​ដែល​ទទួល​អាណត្តិ​ពី​រាស្ត្រ ក្រោយ​ពី​បោះ​ឆ្នោត​ម្ដងៗ មក​គ្រប់​គ្រង​ប្រទេស និង​បញ្ជា​លើ​រដ្ឋការ​អាជ្ញាធរ​នេះ មាន​ដែល​បាន​គិត ពី​ទង្វើ​គ្មាន​ច្បាប់​ទម្លាប់​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់​ទាំង​នោះ​​ដែរ​ឬ​ទេ? ឬ​សមាជិក​រដ្ឋាភិបាល ដែល​កាន់​តំណែង​សព្វ​ថ្ងៃ មិន​ដែល​ខ្វល់​ពី​អ្វី​ទៅ ដែល​ហៅ​ថា​ច្បាប់ និងខ្ជិល​ហៅ​មន្ត្រី​ល្មើស​ទាំង​នោះ មក​ធ្វើការ​អប់រំ​/ព្រមាន?

ហេតុការណ៍របៀបដូចយ៉ាង បង្ហាញទង្វើខ្លួន​មាន​អំណាច​ហួស ព្រោះ​កាំភ្លើង​នៅ​នឹង​ដៃ ហើយ​វាយ​ទាត់​ធាក់ ទៅ​លើ​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ ឬ​ជន​សង្ស័យ​ដែល​អស់​លទ្ធភាព​។ល។ តែង​កើត​ឡើង​ជា​រឿយៗ ក្នុង​សង្គម​សព្វ​ថ្ងៃ។ ប៉ុន្តែ​សកម្មភាព​នេះ​ក្នុង​សម័យ​បច្ចុប្បន្ន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...