ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
ថ្ងៃ ៧ មករា ពិតជាថ្ងៃដែលនាំឲ្យខ្មែរគ្រប់រូប ចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ នេះជាការលើកឡើងខ្លីដំបូង របស់អតីតនាយករដ្ឋមន្រ្តី ឆ្នាំ១៩៧៩ លោក ប៉ែន សុវណ្ណ នៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥នេះ។ លោក ប៉ែន សុវណ្ណ បានថ្លែងថា ការគេចផុតពីរបបខ្មែរក្រហមនេះ ជាស្នាដៃរបស់រូបលោក ដែលបានផ្តួចផ្តើម និងបង្កើតឲ្យមានឡើង នូវអង្គការនយោបាយ ២ធ្នូ ឆ្នាំ១៩៧៨។ ហើយខ្មែរក្រហម ដែលត្រូវបានផ្ដួលរលំក្នុងថ្ងៃ៧ មករា ១៩៧៩នោះ ជាមោទនភាពមួយរបស់លោក ដែលបានជួយប្រជាជនកម្ពុជា។
ប៉ុន្តែស្នាដៃនេះ មិនមែនជារបស់ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ននេះឡើយ។ អតីតនាយកដ្ឋមន្រ្តី ស្ថិតក្នុងវ័យ ៧៨ឆ្នាំ បានបញ្ជាក់ថា ពួកគេទាំងនេះបានបិទបាំងនូវការពិតនៃអ្នកបង្កើត [...]