បង្ក្រាបភេវរជនសម្លាប់បានពីរនាក់ទាំងយប់ នៅប៊ែលហ្សិក (vdo)
បុរសពីរនាក់បានស្លាប់ និងម្នាក់ទៀត បានរងរបួសជាទម្ងន់ នៅក្នុងប្រតិបត្តិការផ្ទុះអាវុធមួយ របស់កងកម្លាំងនគរបាល ប្រឆាំងនឹងជនមួយក្រុម ដែលសង្ស័យជាភេវរជន នៅក្នុងក្រុង វ៉េវីយ៉ែ នាយប់ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែមករា ឆ្នាំ២០១៥។ នេះបើតាមការប្រកាសឲ្យដឹង របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ នៃប្រទេសប៊ែលហ្សិក។ បើតាមសាក្សីនៅនឹងកន្លែង ដែលស្រង់សម្ដីដោយទូរទស្សន៍ក្នុងស្រុក RTBF បានឲ្យដឹងថា គេបានឮស្នូរផ្ទុះកាំភ្លើង និងផ្ទុះគ្រាប់ តាំងពីក្បាលព្រលប់មក។
នៅមុនការប្រកាសតុល្យភាពជាផ្លូវការ របស់ក្រុមអ្នកស៊ើបអង្កេត ទូរទស្សន៍ដដែលបានរាយការណ៍ថា មានមនុស្សដល់ទៅបីនាក់បានស្លាប់ នៅក្នុងប្រតិបត្តិការនេះ។ ប៉ុន្តែទូរទស្សន៍បានរាយការណ៍ថា តាំងពីម៉ោង១៩យប់នោះមក កងកម្លាំងរបស់អាជ្ញាធរ [...]