Posts in ‘សម្រាំងជាខេមរភាសា’ Category

អង្គរ័ក្ស ថោង សារ៉ាត់ ទាំង៤ អាច​នឹង​ត្រូវ​ដោះ​លែងទៀត?

អង្គរ័ក្ស ថោង សារ៉ាត់ ទាំង៤ អាច​នឹង​ត្រូវ​ដោះ​លែងទៀត?

ជនជាប់ចោទដែលជាអង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ សៀង វាសនា ត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញ ហៅមកសារសួរបន្ថែម កាលពីព្រឹកថ្ងៃចន្ទទី៩ ខែកុម្ភៈ ម្សិលម៉ិញ ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់លោក អ៊ឹង ម៉េងជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ត្បូងពេជ្រ​ និង​ជា​ប្រធាន​ក្រុមហ៊ុន Shimmex Group កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងមក។ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី លោក លី សុខឡេង ​បាន​កោះ​ហៅ ជនជាប់ចោទ​រូបនេះមក​សាកសួរបន្ថែមទៀត បន្ទាប់ពីសមត្ថកិច្ច​សង្ស័យ​ថាជាជនដៃ​ដល់​ ក្នុងឃាតកម្មមួយដ៏​កក្រើកនេះ ដែលបានកើតនៅ​មុខ​ហាង​លក់​ផ្លែឈើ​ឡោតិចសេង ក្នុង​សង្កាត់​ទួលស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

បន្ទាប់ពីបញ្ចប់ការសាកសួររបស់ចៅក្រម ទៅលើជនជាប់ចោទរួច លោក គា អ៊ាវ មេធាវី​ការពារក្តីឲ្យ​ឈ្មោះ សៀង វាសនា បាន​ប្រាប់​ថា លោក​ចៅក្រម​ស៊ើបសួរ​បាន​សួរលោក សៀង វាសនា ឡើង​វិញ​ពី​ដើម​ដល់​ចប់ [...]

ឡើង​​លើ​ដំបូល​ព្រះ​វិហារ បង្អើល​គេ​ឯង​ដូច​ចង់​សម្លាប់​ខ្លួន

ឡើង​​លើ​ដំបូល​ព្រះ​វិហារ បង្អើល​គេ​ឯង​ដូច​ចង់​សម្លាប់​ខ្លួន

តែ​ទី​បំផុត​ទៅ បុរស​យើង​បាន​ធ្វើ​ឲ្យ​ទាំង​ប្រជាជន ទាំង​អាជ្ញាធរ​ដែល​ចុះ​ទៅ​ដល់​ទី​កន្លែង ទប់​សំណើច​មិន​បាន ព្រោះ​គាត់​ត្រូវ​ការ​កន្លែង​«ស្ងាត់» មាន​«សេវា»​ទូរស័ព្ទ​ខ្លាំង ដើម្បី​និយាយ​ទូរស័ព្ទ ជា​មួយ​ភរិយា​របស់​គាត់។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​វេលា​ម៉ោង​៥ល្ងាច ថ្ងៃសៅរ៍​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ នៅ​ទីក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ចំងាយ​ពីរង្វង់​មូល​ប៉ោយប៉ែត ប្រមាណ​ជា​១៥០០ម៉ែត្រ។ បុរស​ម្នាក់ ដែល​ដំបូង​ឡើយ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ បាន​ឡើង​ទៅ​លើ​ដំបូល​ព្រះវិហារ ដែល​កំពុង​សាងសង់ ហើយ​បាន​នៅ​បន្ត​ឈរ​នៅ​លើ​នោះ រហូត​ដល់​រសៀល​ថ្ងៃ​អាទិត្យស្អែកឡើង ទើប​បាន​ចុះមក​វិញ។ អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នេះ រួម​ទាំង​កម្លាំង​របស់​សមត្ថកិច្ច​ផង សុទ្ធ​តែ​បាន​សន្និដ្ឋាន​ថា បុរស​ម្នាក់​នេះ​ខូច​ចិត្ត ព្រោះ​រឿង​ស្នេហា ហើយ​ចង់​សម្លាប់​ខ្លួន។

[...]
មន្ត្រី​សង្គម​ស៊ីវិល៖ ការ​ដោះ​លែង​ឪពុក​ម្តាយ ថោងសារ៉ាត់ មាន​ភាព​មិន​ប្រក្រតី

មន្ត្រី​សង្គម​ស៊ីវិល៖ ការ​ដោះ​លែង​ឪពុក​ម្តាយ ថោងសារ៉ាត់ មាន​ភាព​មិន​ប្រក្រតី

ពិត​ហើយ! ពិត​ជា​មាន​ការ​ដោះ​លែង ឪពុក​ម្តាយ​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ ប្រាកដ​មែន។ ប៉ុន្តែ​មក​ទល់​ពេល​នេះ មូលហេតុ​នៃ​ការ​ដោះ​លែង​យ៉ាង​ណា​នោះ នៅ​មិន​ទាន់​ឲ្យ​ដឹង​នៅ​ឡើយ ព្រោះ​ថា​ដីកា​ដោះ​លែង ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ត្រូវ​បាន​គេ​លាក់​ជា​អាថ៌កំបាំង និង​មិន​ទាន់​ឲ្យ​មាន​ការ​បែក​ធ្លាយ​អ្វី​ឡើយ។ នេះ​ជា​ការ​អះអាង​របស់ លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។

ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ លោក អំ សំអាត បានធ្វើ​ការ​ធៀបទៅនឹងករណីអ្នកបឹងកក់ថា អ្នកបឹងកក់ដែលទាមទារនូវជម្រកសមរម្យ និងបិទផ្លូវមួយចំណែក ដែល​ជា​ទោសមជ្ឈឹមកម្រិតស្រាលបំផុត បែរជាត្រូវបានតុលាការសម្រច ដាក់ទោសកម្រិតធ្ងន់ធ្ងរបំផុត និងមិនទាំង​ឲ្យនៅក្រៅឃុំថែមទៀត។ ដោយឡែកឪពុកម្តាយលោក ថោក សារ៉ាត់ វិញ [...]

ចោរ​ឆក់​កាបូប​វ័យ​ក្មេង​អស់​លក្ខណ៍ ព្រោះ​ដួល​ម៉ូតូ

ចោរ​ឆក់​កាបូប​វ័យ​ក្មេង​អស់​លក្ខណ៍ ព្រោះ​ដួល​ម៉ូតូ

ត្រឡប់​មក​ពី​ភ្ជាប់​ពាក្យ​កូន​គេ មិន​ទាន់​ទៅ​ដល់​ផ្ទះ​ផង មាន​ឧប្បត្តិ​ហេតុ​នៅ​កណ្តាល​ផ្លូវ ដោយ​ចោរ​វ័យ​ក្មេង​ឆក់​កាបូប ពេល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​រ៉ឺមក​កង់​បី ឬ​ហៅ​ថា​ទុកទុក។ តែ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស និង​បាត់​បង់​របស់​អ្វី​ធ្ងន់ធ្ងរ​ទេ ដោយ​សារ​ជន​ល្មើស​ឆក់​មិន​បាន​សម្រេច។

ប្រភពព័ត៍មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីនេះ កើតនៅវេលាម៉ោង ១និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បង្ករដោយជនដៃដល់ គ្នាពីរនាក់ ម្នាក់ឈ្មោះ ឆ្លូញ អាយុ១៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះ រិទ្ធ មាន​អាយុប្រហាក់ប្រហែលគ្នា ជនល្មើសទាំងពីរ ជិះម៉ូតូម៉ាកសង់ឌ្រីមស៊េរី២០១៥ ពាក់ស្លាក់លេខភ្នំពេញ 1CS-2562។ អ្នកទាំងពីនាក់ ម្នាក់ជាអ្នកបើកម៉ូតូ ម្នាក់ជាអ្នកធ្វើសកម្មភាពឆក់ នៅពេល​កំពុងបើកម៉ូតូទាំងពីរ​គ្រឿង ក្នុងទិសដៅស្របគ្នា នៅចំណុចទល់មុខលាលាបឋមសិក្សា ចំរើនរដ្ឋ នៅតាមបណ្តោយផ្លូវជាតិលេខ​ប្រាំ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ [...]

គ្រីស្ទៀណាដូ រ៉ូណាល់ដូ លក់​ថ្លៃ​«មួយ​កោដ»!

គ្រីស្ទៀណាដូ រ៉ូណាល់ដូ លក់​ថ្លៃ​«មួយ​កោដ»!

នៅ​ក្នុង​កិច្ច​សម្ភាស​ផ្ដាច់​មុខ​មួយ ផ្ដល់​ទៅ​ឲ្យ​បណ្ដាញ​ទូរទស្សន៍ ប៊ីប៊ីស៊ី (BBC) របស់​អង់គ្លេស លោក ហ្សក មេនដេស (Jorge Mendes ) ភ្នាក់ងា​ចាត់​ការ​ទូទៅ របស់​កីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ ដ៏​ល្បី​ល្បាញ មិន​បាន​រារែក​ក្នុង​ការ​លើក​ឡើង​ថា កីឡាករ​ដែល​ខ្លួន​កំពុង​ចាត់​ចែង​ឲ្យ​នេះ ជា​កីឡាករ​ដ៏​អស្ចារ្យ​ជាង​គេ នៅ​ក្នុង​ប្រវត្តិ​បាល់​ទាត់​ពិភពលោក​នោះ​ឡើយ។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «(រ៉ូណាល់ដូ) ជា​កីឡាករ​ដ៏​អស្ចារ្យ​ជាង​គេ នៅ​ក្នុង​ពិភពលោក។ មិន​អាច​រក​កីឡាករ​ណា​ផ្សេង មក​ប្រៀប​ផ្ទឺម​ជា​មួយ​គ្នា​បាន​ទេ។»

ការថ្លែងរបស់ភ្នាក់ងាររូបនេះ បានធ្វើឡើងបន្ទាប់ពីកីឡាករអន្តរជាតិ បានទទួលរង្វាន់«បាល់មាស» ជាលើក​ទីបី កាលពីខែកន្លងទៅ។ នៅក្រោមការជជីកសួររបស់អ្នកសារព័ត៌មានប៊ីប៊ីស៊ីនោះ ភ្នាក់ងាររូបនេះ​បាន​ទំលាយ​តម្លៃខ្លួនរបស់កីឡាករ រ៉ូណាល់ដូ ដែលមានកម្រិតដល់កំពូល៖ «១កោដ»។ ប៉ុន្តែលោក មេនដេស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...