Posts in ‘សម្រាំងជាខេមរភាសា’ Category

ប៉ោយប៉ែត៖ សំណង់​តូប​លក់​ដូរ​ស្រេច​ចិត្ត លើ​ចិញ្ចើម​ផ្លូវ​មុខ​​វត្ត​​ថ្មី?

ប៉ោយប៉ែត៖ សំណង់​តូប​លក់​ដូរ​ស្រេច​ចិត្ត លើ​ចិញ្ចើម​ផ្លូវ​មុខ​​វត្ត​​ថ្មី?

ការសាងសង់ នៅលើចិញ្ចើមផ្លូវដើម្បីប្រកបរបរ ធ្វើអាជីវកម្មជាលក្ខណៈឯកជន បានបង្ករឲ្យមានការព្រួយ​បារម្ភ ដល់​ព្រះ​គ្រូ​ចៅអធិការវត្ត សូរិយារាម ហៅវត្តថ្មី និងនាយកសាលាបឋមសិក្ស ហ៊ុន សែន វត្តថ្មី។ បើ​តាម​ប្រភព​ផ្ទាល់កន្លែង បានឲ្យ​ដឹងថា សំណង់តូបទាំងនេះ ត្រូវបានសាងសង់ឡើង តាំងពីថ្ងៃទី៨ ដើមខែកុម្ភៈ នៅ​លើ​ចិញ្ចើម​ផ្លូវសាធារណៈ ភូមិ​បាលិលេយ្យ​ទីមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់​នឹងរបងវត្ត និងសាលាបឋម​សិក្សា​នោះ​តែ​ម្ដង។  រហូតមកដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ការសាងសង់ ហាក់​ដូចជាបានកើនឡើង រឹងរឹតតែលើសដើម ដោយ​មិន​មាន​អន្តរាគមន៍​ណាមួយ ពីអាជ្ញាធរសង្កាត់ ក្នុងតំបន់​នោះ​នៅ​ឡើយ ។

ព្រះតេជគុណ ឌួង រដ្ឋា ចៅអធិការវត្តថ្មី បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ព្រះអង្គមានការបារម្ភ នឹង​សំណង់​ធ្វើ​អាជីវកម្មទាំងនេះ ព្រោះវាធ្វើឲ្យប៉ះពាល់ ដល់ព្រះពុទ្ធសាសនា។ ព្រះតេជគុណយល់ថា [...]

«អ្នក​​បោស​សំអាត​ផ្ទះ ដែល​ខ្ញុំ​ជួល​មក... ស៊ិច​ស៊ី​ម្លេះ!»

បុរសជាម្ចាស់ផ្ទះ សម្ដែងការងឿងឆ្ងល់ ជុំវិញប្រសិទ្ធិភាពការងាររបស់ អ្នកមកធ្វើការបោសជូត សំអាត​នៅក្នុង​ផ្ទះ​ខ្លួន... មន្ទិល​ដែលធ្វើឲ្យម្ចាស់ផ្ទះ ដាក់កាមេរ៉ាលាក់ខ្លួន ជាច្រើនកន្លែង នៅក្នុងផ្ទះដើម្បីចង់ដឹងមើល ថាតើអ្នក​មក​ធ្វើការ ក្នុង​ផ្ទះ​ខ្លួន​ម្នាក់​នេះ មកធ្វើអ្វីខ្លះ។

មិនខុសពីការសង្ស័យឡើយ។ ហើយមិនត្រឹមតែបានដឹងថា អ្នកមកធ្វើការនៅក្នុងផ្ទះឲ្យខ្លួន មិនខ្វល់ពីកិច្ចការ​ជូត​បោស​នោះ​ទេ តែថែមទាំងបានដឹងថា អ្នកមកធ្វើការវ័យក្មេង ស៊ិចស៊ីរូបនេះ មកសម្ដែងកាយវិការ«ក្ដៅសាច់» នៅ​ក្នុងផ្ទះ​ខ្លួន​នោះ​​ថែម​ទៀត។ នៅពេលដែល ត្រឡប់មកដល់ផ្ទះវិញ បុរសបានបើកមើលវីដេអូ ថតទុកដោយ​កាម៉េរ៉ា​ទាំងនោះមកវិញ ហើយ​បាន​ឃើញនូវរឿង ដ៏គួរឲ្យហួសចិត្ត។

មិនដឹងថា ស្រេកឃ្លានពីណាមកទេ តែពេលចូលមកដល់ក្នុងផ្ទះ នារីវ័យក្មេង បានយកទឹកផ្លែឈើ របស់ម្ចាស់​ផ្ទះ មក​លើក​«អក»ទាំងប្រអប់ តែមិនបានប្រយ័ត្ន បានធ្វើឲ្យកំពុបធ្លាក់ប្រលាក់នៅលើអាវ [...]

ភ្ញាក់​ព្រើត! មឹក​ហក់​មក​ចាប់​ក្ដាម នៅលើឆ្នេរ (vdo)

តើលោកអ្នក ដែលដើរកំសាន្ដ នាមាត់សមុទ្រ នៅពេលទឹកសមុទ្រនាចឬទេ? ហើយសួរថា ការដើរកំសាន្ដរបៀបនេះ លោក​អ្នកនឹងមើលឃើញអ្វីខ្លះ? ប្រាកដហើយ ថាលោកអ្នកនឹងដើររកមើល នៅតាមកន្លៀតថ្ម ឬនៅលើឆ្នេរខ្សាច់ នូវអ្វី​ដែល​គួរឲ្យចាប់អារម្មណ៍ ដូចជាសម្បកខ្ចងខ្ចៅ ត្រី ក្ដាមឬយ៉ាងហោចណាស់ អ្វីៗផ្សេងទៀត ដែលទឹកសមុទ្របាននាំមក នៅពេលទឹកជោរ។

ចំណែកស្ត្រីទេសចរណ៍ម្នាក់នេះ ក៏មិនខុសពីលោកអ្នកដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រី អាំងឌ្រីស៊ី ផូស្ស៍ (Indrisie Porsche) បានឆ្លៀតឱកាស ពីពេលវេលាដ៏សប្បាយនេះ ដើម្បីថតវីដេអូ ពីក្ដាមមួយក្បាល ដែលកំពុងនៅវង្វេង នៅលើ​ផ្ទាំងថ្ម នៅឡើយ។

ប៉ុន្តែរឿងដែលមិននឹកស្មានដល់នោះ គឺមឹកមួយក្បាល ដែលលាក់ខ្លួន នៅក្នុងក្រហែងថ្មក្បែរនោះ បានលោតមកសង្គ្រប់​ចាប់​ក្ដាម ហើយបានពញ៉ាក់ស្ត្រីម្ចាស់វីដេអូ ឲ្យភ្ញាក់ផ្អើលឡើង។ ជាហេតុការណ៍ ដែលបានកើតឡើង នៅលើឆ្នេរ យ៉ាលីងហ្គព (Yallingup) ភាគខាងលិចនៃកោះអូស្ត្រាលី។ [...]

Cambodia’s Got Talent៖ ជីវិត​កម្សត់ ធ្វើ​ឱ្យ​កុមារ យឿន ពិសី ជាប់​លេខ​១

Cambodia’s Got Talent៖ ជីវិត​កម្សត់ ធ្វើ​ឱ្យ​កុមារ យឿន ពិសី ជាប់​លេខ​១

ម្ចាស់ជ័យលោភីនៃកម្មវិធី Cambodia’s Got Talent ត្រូវបានគេរំពឹងថា គឺជាបេក្ខជនដែលទទួលបាន ប៉ូតុងមាសទាំង៤ កាល​ពីវគ្គដំបូង Judge Audition។ ប៉ុន្តែមិនដូច្នោះទេ អ្នកដែលទទួលបាននូវជ័យលោភី ចំណាត់ថា្នក់លេខ១ ក្នុងរដូវ​កាល​ទីមួយនេះ គឺកុមារា យឿន ពិសី។ ពិសី ត្រូវបានទស្សនិកជន យ៉ាងច្រើនលើសលប់ បោះឆ្នោតគាំទ្រឱ្យ​ទទួលបាន​ជ័យជំនះ ដ៏មហាសាលមួយនេះ។

ម្ចាសជ័យលោភីលេខ របស់កម្មវិធីនេះ ទួលបានទឹកប្រាក់១០០លានរៀល ស្រាបៀរអង្គរចំនួន៣០កេស ទឹកបរិសុទ្ធ​អង្គរ​ពូរ៉ូចំនួន១០កេស និងក្លាយទៅជាសិល្បៈករជំនាន់ថ្មី របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។

ពិការភ្នែកតាំងពីកំណើត និងមានស្រុកកំណើតនៅខេត្តកំពង់ចាម កុមារ យឿន ពិសី ជាកូនទីពីរ ក្នុងគ្រួសារក្រីក្រមួយ មាន​បងប្អូន៧នាក់ និងជាសិស្សនៃសាលាអង្គការថ្មី។ «បទជីវិតក្មេងកម្សត់» ដែលម្ចាស់ជ័យលោភី អាយុ១៥ឆ្នាំរូបនេះ បាន​ធ្វើការបកស្រាយ គឺរឿងជាពិតរបស់កុមារ ដែលខិតខំតស៊ូរហូតមានថ្ងៃនេះ [...]

«ទីក្រុង​ហ្វេសប៊ុក» នឹង​ត្រូវ​ចំណាយ​អស់ ២០០ពាន់​លាន​ដុល្លា

«ទីក្រុង​ហ្វេសប៊ុក» នឹង​ត្រូវ​ចំណាយ​អស់ ២០០ពាន់​លាន​ដុល្លា

ថោកែវ័យក្មេងរបស់ហ្វេសប៊ុក មានមហិច្ឆតាធំ មិនគួរឲ្យស្មានដល់។ បើមើលពីក្រៅ មិនជាធំអស្ចារ្យអ្វីប៉ុន្មានទេ តែលោក ម៉ាក ហ្សូកេប័រ (Mark Zuckerberg) មានគម្រោងចង់សង់ អន្តេវាសិកដ្ឋានមួយ មានគ្រប់យ៉ាង នៅលើផ្ទៃដី ៨០ហិចតា ដើម្បីទទួលបុគ្គលិរបស់ខ្លួន ប្រមាណជា១០ ០០០នាក់ ឲ្យស្នាក់នៅ។ ក្នុងគម្រោងនោះ មានរាប់បញ្ចូលទាំងផ្សារទំនើប សណ្ឋាគារ អាគារស្នាក់សម្រាប់បុគ្គលិកជាន់ខ្ពស់ និងសម្រាប់បុគ្គលិកសមញ្ញ។ គម្រោងនេះ វាហាក់ដូចជាទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ មួយទាំងមូល ដែលនៅក្បែរនោះ គ្រាន់តែមានទំហំតូចជាងប៉ុណ្ណោះ។

ទីធ្លាសម្រាប់សាងសង់ ត្រូវបានទិញរួចហើយ ក្នុងតម្លៃប្រមាណជា៤០០លានដុល្លា ខណៈគម្រោងសំណង់ទាំងអស់ នឹង​ត្រូវចំណាយអស់ ២០០ពាន់លាន (ឬ២០០កោដ) ដុល្លា។ តម្លៃនេះ បើប្រៀបធៀបទៅនឹងតម្លៃ ដែលបានសាងសង់ អាគារ​ភ្លោះ World Trade Center (មុនព្រឹត្តិការណ៍ ១១ កញ្ញា ២០០១) នៅទីក្រុងញ៉ូយក គេអាច​សង់អាគារដ៏ខ្ពស់​របៀប​នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...