Posts in ‘សម្រាំងជាខេមរភាសា’ Category

ផៃ ស៊ីផាន ថា កឹម សុខា ជា​មេ​ដឹក​នាំ​«បដិវត្តន៍​ពណ៌» នៅ​កម្ពុជា

ផៃ ស៊ីផាន ថា កឹម សុខា ជា​មេ​ដឹក​នាំ​«បដិវត្តន៍​ពណ៌» នៅ​កម្ពុជា

រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី ផាន បានសរសេរ ដាក់ការចោទប្រកាន់ ទៅលើអនុប្រធាន គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា និងជាអនុប្រធានទី១ នៃរដ្ឋសភា នីតិកាលទីប្រាំនេះថា រាល់សកម្មភាពវឹកវរ ភាព​អនាធិបតេយ្យ និងពិសោធន៍ដ៏ជូរចត់ ដែលបានកើតឡើង ក្នុងប្រទេសកម្ពុជា ថានោះជាការដឹកនាំ បែប​«បដិវត្តន៍​ពណ៌» របស់​លោក កឹម សុខា។

ក្នុងគណនីហ្វេសប៊ុកផ្ទាល់ របស់លោក អ្នកនាំពាក្យ នៃទីស្តីការគណៈរដ្ឋមន្ត្រី រូបនេះ បានសរសេរថា ដោយសារភាព​បរាជ័យ របស់អ្នកដឹកនាំបដិវត្តន៍ពណ៌ (កឹម សុខា) នាពេលកន្លងមក បានធ្វើការបំពារបំពាន លើនីតិរដ្ឋ នីត្យានុកូល​ភាព និងដំណើការទៀងទាត់ របស់អំណាចសាធារណៈ រហូតដល់បង្ក ការបំផុសបំផុល ឲ្យមានការបះបោរ ប្រឆាំងនឹង​នីត្យានុកូលភាពរបស់ប្រជាជាតិ តតាំងជាមួយ នឹងព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ ក្នុងគោលបំណងចង់ផ្តួលរំលំរបប និងអំណាចរដ្ឋតាមរយៈការបះបោរ។

ការចោទប្រកាន់ របស់លោកមន្រ្តីជាន់ខ្ពស់ [...]

ផៃ ស៊ីផាន៖ កឹម សុខា បង្ហាញ​ពី​បរាជ័យ របស់​អ្នក​ដឹកនាំ​បដិវត្តន៍​ពណ៌

ផៃ ស៊ីផាន៖ កឹម សុខា បង្ហាញ​ពី​បរាជ័យ របស់​អ្នក​ដឹកនាំ​បដិវត្តន៍​ពណ៌

អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងចំអកដល់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បន្ទាប់ពីលោក កឹម សុខា បានសារភាព និងបង្ហាញក្តីអស់សង្ឃឹម ចំពោះមុខអ្នកគាំទ្រខ្មែរ នៅអាមេរិក ថាលោក និងគណបក្សសង្គ្រោះជាតិ មិនអាចផ្តួលរំរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរយៈកម្លាំងមហាជន ធ្វើបាតុកម្ម នៅតាមដងផ្លូវ។

មន្រ្តីជាន់ខ្ពស់ នៃទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកថា៖ «សេចក្តីសារភាពរបស់ ឯ.ឧ កឹម សុខា ដែលបានចេញជាសារនៅ សហរដ្ឋអាមេរិក បានបង្ហាញពីការពិត នៃភាពបរាជ័យ របស់បដិវត្តន៍អហិង្សា ឬបដិវត្តន៍ពណ៌ ដែលរៀបចំ យ៉ាងហោចណាស់ ដោយបុគ្គលម្នាក់ គឺ ឯ.ឧ កឹម សុខា។ ភាពបរាជ័យ របស់អ្នកដឹកនាំបដិវត្តន៍ពណ៌ របស់ ឯ.ឧ កឹម សុខា គឺជាពិសោធន៍ដ៏ជូរចត់ របស់កម្ពុជា ដែលបង្កឲ្យមានសកម្មភាពវឹកវរ អាណាធិបេតយ្យ បំពាននីតិរដ្ឋ នីត្យានុកូលភាព និងដំណើការទៀងទាត់ [...]

ក្រុងសិរីសោភ័ណ្ឌ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង ព្រោះ​ភ្លើង​ស្តុប​ដាច់​អស់

ក្រុងសិរីសោភ័ណ្ឌ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង ព្រោះ​ភ្លើង​ស្តុប​ដាច់​អស់

បន្ទាប់ពីភ្លើងស្តុបនៅ ភូមិសុភី ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនេះ បានដាច់អស់ជាងពីរខែរួច អ្នកបើកបរទាំងអស់ នៅលើទ្រូងផ្លូវ មិនបានប្រយ័ត្ន ឲ្យបានគ្រប់ជ្រុងជ្រោយ នៅពេលធ្វើចរាចរណ៍ បង្កឲ្យគ្រោះ​ថ្នាក់​នៅ​ទីនោះ មានការកើនឡើងជាងមុន។ កើនឡើង រហូតដល់អ្នកភូមិខ្លះ គិតថា មានជើង«កប» ហើយមិនសូវ ហ៊ាន​ចេញ​ទៅ​ណាមកណាទេ ជាពិសេសនៅពេលយប់ បើទោះជមានការចាំបាច់ ក៏ដោយ។

ចំពោះរឿងរ៉ាវទាំងអស់នេះ លោក អាត់ ខែម អគ្គស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោកទទួល​ស្គាល់ថា មានគ្រោះថ្នាក់ច្រើនជាងមុន ព្រោះបើផ្លូវមានភ្លើងស្តុបធម្មតា នៅតែអ្នកធ្វើដំណើ មិនចង់គោរពផង ចុះទំរាំ​ដាច់ភ្លើងសញ្ញាចររចរណ៍ទៀត កាន់តែមិនស្តាប់ទៀត។ លោកបានបញ្ជាក់ ចំពោះករណីនេះ [...]

ក្រុម​យុវជន​បរិហារ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម ដោយ​អាជ្ញាធរ​វៀតណាម

ក្រុម​យុវជន​បរិហារ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម ដោយ​អាជ្ញាធរ​វៀតណាម

បន្ទាប់ពីបញ្ចប់គម្រោង ក្នុងការស្រាវជ្រាវពីជីវភាព នឹងការរស់នៅ របស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ក្នុងទឹកដីខ្មែរ​ក្រោម​កាលពីពេលថ្មីៗនេះ ក្រុមយុវជន ដែលបានចូលរួមក្នុងគម្រោងនេះ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរក្រោម ស្ទើ​តែ​ទាំងអស់ ក្នុងពេលបច្ចុប្បន្ននេះ មិនត្រូវបានរដ្ឋាភិបាលវៀតណាម អនុញ្ញាតឲ្យរៀនជាភាសាខ្មែរ ក្នុង​សាលា​រៀន​ឡើយ ក្រៅពីការទទួលចំណេះដឹងបន្តិចបន្តួច ជាភាសាខ្មែរ និងរឿងរបស់ខ្មែរ (កណ្តាល) ពីព្រះសង្ឃតាមទីវត្ត​អារាម​ប៉ុណ្ណោះ។

កញ្ញា ហូរ វិចិត្រ តំណាងក្រុមស្រាវជ្រាវសន្តិភាព របស់អង្គការ ACT បានថ្លែងឡើងថា ប្រជាពលរដ្ឋ ដែលនៅក្នុងទឹកដី​ខ្មែរក្រោម ត្រូវបានបិទសិទ្ធិ និងសេរីភាព ស្ទើរគ្រប់យ៉ាង ក្នុងការទទួលការអប់រំ ការរស់រាន និងការរស់នៅដោយ​សម​រម្យ បើធៀបនឹងខ្មែរកណ្តាល ឃើញមានការខុសដាច់គ្នាស្រឡៈ។ កញ្ញា បានថ្លែងពន្យល់ថា៖ «ពលរដ្ឋខ្មែរក្រោម គ្មាន​សិទ្ធិ​រៀន ជាភាសាខ្មែរទេ។ តែក៏អាចរៀនបាន [...]

ឃាត់​ខ្លួន​ជនជាតិ​ស្វីស ពី​បទ​បៀត​បៀន​ផ្លូវ​ភេទ​លើ​អនិតិជន

ឃាត់​ខ្លួន​ជនជាតិ​ស្វីស ពី​បទ​បៀត​បៀន​ផ្លូវ​ភេទ​លើ​អនិតិជន

អង្គការសកម្មភាពដើម្បីកុមារ ហៅកាត់តាមភាសាបារាំងថា Aple ដែលបានធ្វើការទៅលើករណី ប្រឆាំងនឹងការបំពារ​បំពានខាងផ្លូវភេទ ទៅលើអនិតិជន ត្រូវបានរាយការណ៍ ឲ្យដឹងជាច្រើនដង ពីករណីជនជាតិស្វីសម្នាក់នេះ រស់នៅ​ក្នុង​ក្រុងសៀមរាប។ បុរសបរទេស ដែលមានសណ្ឋាគារតូចមួយ នៅកណ្ដាលក្រុងវប្បធម៌ របស់កម្ពុជា ត្រូវបានគេ​មើល​ឃើញ​ថា បានទាក់ទងជាមួយកុមារជាច្រើន និងបានថតរូប ខ្លួនជាមួយកុមារ បង្ហោះទៅលើគណនីហ្វេសប៊ុក របស់​ខ្លួន​ទៀត។

បន្ទាប់ពីបានសង្ស័យថា កូនរបស់ខ្លួនអាយុ៧ ៨ និង៩ឆ្នាំ ទំនងជាត្រូវបានបៀតបៀនផ្លូវភេទនោះ ឪពុកម្ដាយ​របស់​កុមារ​ទាំងបី បានរាយការណ៍ ទៅឲ្យនគរបាល។ នាយនគរបាល ផ្នែកប្រឆាំងការជួញដូរមនុស្ស ស្ត្រី និងកុមារ ប្រចាំ​ខេត្តសៀមរាប លោក ជា ហេង បានថ្លែងប្រាប់សារព័ត៌មាន ក្នុងស្រុកមួយថា ជនសង្ស័យម្នាក់នេះ ត្រូវបានឃាត់ខ្លួន នៅល្ងាចថ្ងៃព្រហស្បត្តិ៍ នៅក្នុងសណ្ឋាគាររបស់ផងខ្លួន។ លោកនិយាយឲ្យដឹងថា៖ «ដោយបានរកឃើញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...