Posts in ‘សម្រាំងជាខេមរភាសា’ Category

សួន សេរីរដ្ឋា ថា​បេក្ខជន​ទី ៩ គ.ជ.ប ថ្មី ជា​«សត្វ​សេក»

សួន សេរីរដ្ឋា ថា​បេក្ខជន​ទី ៩ គ.ជ.ប ថ្មី ជា​«សត្វ​សេក»

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលនឹងចូលរួម ការបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំ២០១៨ ខាងមុខនេះ បានសរសេររិះគន់ ក្នុងបណ្តាញព័ត៌មាន យ៉ាងខ្លាំងៗ ទៅលើបេក្ខភាពទី៩ របស់ គ.ជ.ប ថ្មី ដែលចេញពី​អង្គការ​សង្គម​ស៊ីវិល ថាជាបេក្ខភាពមួយគ្មានន័យ និងគ្មានតម្លៃ សម្រាប់ធ្វើឲ្យ គ.ជ.ប មួយនេះ មានឯករាជ្យភាព និងតុល្យភាព ព្រោះ​តែ​ខ្លួន បានធ្វើត្រឹមតែជាអ្នកនាំពាក្យ ប៉ុណ្ណោះ។

ប្រធានគណបក្សអំណាចខ្មែររូបនេះ បានធ្វើការប្រៀបប្រដូច អ្នកនាំពាក្យ គ.ជ.ប ថ្មីនេះ ទៅនឹង«សត្វសេក»មួយ របស់ គ.ជ.ប ដែលមានសិទ្ធ និងអំណាច ត្រឹមតែពាំនាំពាក្យនានា របស់ស្ថាប័នថ្មីប៉ុណ្ណោះ។ លោកបានសរសេរថា៖ «បើ​បេក្ខជន​ទី៩ ដែលរើស មកពីខាងអង្គការសង្គមស៊ីវិល បានធ្វើត្រឹមតែជា "សត្វសេក" របស់ គ.ជ.ប ថ្មីនោះ តើបេក្ខភាព​នេះ​មាន​តំលៃ​អ្វី ?»

ប្រធានគណបក្ស ដែលសម្បូរវោហារស័ព្ទរូបនេះ បានចាត់ទុកថា គ.ជ.ប មិនមានភាពឯករាជ្យនៅឡើយ [...]

នាង Heidi Klum ស្រាត​ថត​ចម្រៀង​ឲ្យ Sia

តារាសម្ដែង និងបង្ហាញម៉ូដ កូនកាត់ អាមេរិក-អាល្លឺម៉ង់ នាង ហីឌី គ្លូម (Heidi Klum ) បានចេញមកបង្ហាញខ្លួន យ៉ាង​រោល​រាល នៅក្នុងឈុតចម្រៀងថ្មី មានចំណងជើងថា «Fire Meet Gasoline» របស់អ្នកចម្រៀង Sia ដែលទើបនឹងបង្ហោះ ដាក់​ផ្សាយ​ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែមេសានេះ។

បើទោះជា នាងមានអាយុ៤១ឆ្នាំ ហើយក៏ដោយ ប៉ុន្តែភាពស៊ិចស៊ី របស់នាង ហីឌី គ្លូន នៅតែមាន ជាពិសេស ក្នុងពេល​ដោះ​សម្លៀកបំពាក់ ថតឈុតដុតកម្ដៅ តារាសម្ដែង ប្រុសអាមេរិកម្នាក់ទៀត ឈ្មោះ ផេដ្រូ ប៉ាស្កាល (Pedro Pascal) ដែល​ល្បី​ឈ្មោះ ក្នុងភាពយន្ដរឿង Game of Thrones៕

សំណុំ​រឿង​បាញ់​ឧកញ៉ា អ៊ឹង ម៉េងជឺ នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង

សំណុំ​រឿង​បាញ់​ឧកញ៉ា អ៊ឹង ម៉េងជឺ នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង

មកទល់ល្ងាច ថ្ងៃទី២៣ ខែមេសានេះ បើទោះជាសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរ ជនជាប់ចោទ ថោង សារ៉ាត់ ជាលើកទីពីរ បន្ទាប់ពីបានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមេសាមកក៏ដោយ តែលទ្ធផលយ៉ាងណានោះ នៅមិន​ទាន់​ឲ្យដឹង ឬស្ថិតនៅជាអាថ៌កំបាំងនៅឡើយ។

គេសង្កេតឃើញថា «ព័ត៌មាន» នៃសំណុំរឿង បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅកណ្ដាលរាជធានីភ្នំពេញនេះ ហាក់បីដូចជាមានការបិទបាំងច្រើន តាំងពីការចាប់ផ្តើមស៊ើបអង្កេតដំបូង រហូតមកទល់ពេលនេះ។ មិនថាអាជ្ញាធរ​មាន​សមត្ថកិច្ច មេធាវី ឬចៅក្រមស៊ើបសួរឡើយ ពួកគេបានបិទព័ត៌មានយ៉ាងជិត នូវមូលហេតុចំបងៗក្នុងសំនុំរឿង។

ចំពោះមេធាវីការពារក្ដី ឲ្យលោក ថោង សារ៉ាត់ ហាក់ដូចជាមិនចង់បំភ្លឺ ករណីកូនក្តីខ្លួន និងនីតិវិធីរឿងក្តីនៅរបស់​តុលាការ​ឡើយ។ ឯចៅក្រមស៊ើបសួរក្នុងរឿងនេះ ក៏មិនទាន់ប្រាប់នូវចំណុច នៃការចោទប្រកាន់ជាផ្លូវការថា យ៉ាងណា​នោះនៅឡើយដែរ។ ករណីដូចគ្នានេះ បន្ទាប់ពីការចាប់ខ្លួនឪពុកម្តាយលោក ថោង [...]

ចូល​ប្លន់​ក្នុង​ហាង ស្រាប់​តែ... ទទួល​មួយ​ជើង​ប្រកាច់! (vdo)

ហេតុការណ៍ បានកើតឡើង នៅក្នុងហាងលក់ គ្រឿងអលង្កា មួយកន្លែង ស្ថិតក្នុងក្រុង Chelyabinsk ភាគខាងត្បូង កណ្ដាល​នៃប្រទេសរ៉ូស្សី កាលពីថ្ងៃទី១៦ ខែមេសានេះ។ ខណៈពេលដែល អ្នកលក់មួយរូប កំពុងបម្រើអតិថិជន​របស់​ខ្លួន ដែល​ជា​គូរស្នេហ៍ពីរនាក់នោះ ស្រាប់តែបុរសម្នាក់ បិទមុខជិត បានចូលទៅកាន់ទីនោះ ដើម្បីប៉ុនប៉ុងធ្វើការប្លន់។

រូបភាពដែលត្រូវបានចាប់ជាប់ ដោយម៉ាស៊ីនថតសុវត្ថិភាព បានបង្ហាញថា ជនបិទមុខរូបនេះ បានដាក់ដៃចូល​ក្នុង​អាវ​ធំ​របស់ខ្លួន ដែលជាកាយវិការបង្ហាញថា ខ្លួនមានអាវុធលាក់នៅទីនោះ។ ជននេះ បានបោះស្បោងមួយ ទៅលើទូអលង្កា និងបានគម្រាមស្ត្រីអ្នកលក់ ឲ្យប្រមូលគ្រឿងអលង្កា ដាក់ក្នុងស្បោងនោះឲ្យខ្លួន។

រំពេចនោះ យុវជនម្នាក់ ក្នុងចំណោមគូស្នេហ៍ទាំងពីរ ដែលជាអតិថិជន ចូលមកក្នុងហាងនេះមុន ហើយមិនអាចទ្រាំ មើល​សកម្មភាពល្មើស របស់ចោរប្លន់ បានតទៅទៀត ក៏បានប្រើមហារន្ទះ នៃសន្ទុះជើងឥតស្រមោល របស់ខ្លួន ទាត់​ចំ​កញ្ចឹង ក [...]

វីដេអូ​ទាំង​ស្រុង ពី​ជម្លោះ​កូន​ឧកញ៉ា ឆ្លុះ​បញ្ចាំង​ពី​សង្គម​ខ្មែរ

វីដេអូ​ទាំង​ស្រុង ពី​ជម្លោះ​កូន​ឧកញ៉ា ឆ្លុះ​បញ្ចាំង​ពី​សង្គម​ខ្មែរ

ដូចការធ្វើអត្ថាធិប្បាយ នៅក្នុងវីដេអូស្រាប់ យុវជន ទ្រី ដាលុច ដែលជាកូន របស់លោកឧកញ៉ា ទ្រី ភាព បានសម្លឹងមើល ដោយក្រសែភ្នែកឌឺដង ដាក់យុវជន ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬ ជ្រូក ដែលជាកូនរបស់លោកឧកញ៉ា ឌួង ងៀប។ សកម្មភាពនេះ បញ្ជាក់ថាយុវជន ទ្រី ដាលុច ទំនងជាបានស្គាល់យុវជន ឌួង ឧត្ដមឆវិន រួចហើយ មុននឹងឈាន ទៅ​សម្លឹង​ឌឺដងគ្នា យ៉ាងដូច្នេះ។

ហេតុការណ៍បន្ទាប់ពីនេះ គេសង្កេតឃើញ ប្រព័ន្ធផ្សព្វផ្សាយ ដែលស្និតនឹងគណបក្សកាន់អំណាចជាច្រើន បានផ្សាយ​អត្ថបទ ឬបង្ហាញរូបភាពជាច្រើន ជារបាយការណ៍របស់អាជ្ញាធរ ក្នុងលក្ខណៈដាក់ទំងន់ ទៅលើតែម្ខាង គឺភាគីយុវជន ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬ ជ្រូក ដូចជាប្រើពាក្យថា យុវជន ឌួង ឆាយ បានដើរចូលមក ដោយមាន«ដំណើរកាង» ឬយុវជននេះ បានសម្លឹងមុខ យុវជន ទ្រី ដាលុច ដើម្បីបង្ករឿងជាដើម។

មិនត្រឹមតែប៉ុណ្ណឹង ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ មិនបានចេញផ្សាយឈ្មោះ លោកឧកញ៉ា ទ្រី ភាព សូម្បីតែមួយដងឡើយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...