Posts in ‘សម្រាំងជាខេមរភាសា’ Category

ខៀវ កាញារីទ្ធ៖ ភ្នំពេញ​ប៉ុស្តិ៍​«ឈ្លើយ» ខុស​វិជ្ជា​ជីវៈ

ខៀវ កាញារីទ្ធ៖ ភ្នំពេញ​ប៉ុស្តិ៍​«ឈ្លើយ» ខុស​វិជ្ជា​ជីវៈ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញនូវការខកចិត្ត និងសោកស្តាយ ចំពោះ ការសែត ភ្នំពេញ​ប៉ុស្តិ៍ ដែលបានទៅកកាយឯកសារ ក្នុងឆ្នាំ២០០៥ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដើម្បីមក​ធ្វើ​ការចោទ លោក ជា ស៊ីម ដែលបានស្លាប់ទៅហើយនោះ ថាបានរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ ក្នុងសម័យ​ខ្មែរ​ក្រហមទៅវិញ។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាទីស្តីការក្រសួងព័ត៌មាន ក្នុងថ្ងៃទី១១ ខែមិថុនានេះ រដ្ឋមន្ត្រី និងជា​មន្រ្តី​ជាន់ខ្ពស់ មកពីគណបក្សប្រជាជនកម្ពុជារូបនេះ បានថ្លែងពន្យល់ថា ខណៈ«សព»លោក ជា ស៊ីម កំពុងត្រូវបាន​ប្រជាពលរដ្ឋ «ស្ទើរ»ទូទាំងប្រទេស កាន់មរណទុក្ខនេះ បែរជាការសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយ និងសរសេរ​ព័ត៌មាន ដោយគ្មានមូលដ្ឋានគ្រិះពិតប្រាកដ ខ្វះខាតខាងមនសិការ គ្មានសីលធម៌ បំពានលើវិជ្ជាជីវៈសារ​ព័ត៌មាន ដែលលោកហៅថា មានភាព«ជម្លើយ» ហួសព្រំដែន។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន [...]

ជន​បររទេស​ពីរ​នាក់​ត្រូវ​ក្រុម​ចោរ​ឆក់​ទូរស័ព្ទ​បាន​សម្រេច

ជន​បររទេស​ពីរ​នាក់​ត្រូវ​ក្រុម​ចោរ​ឆក់​ទូរស័ព្ទ​បាន​សម្រេច

ជនជាតិបរទេសពីរនាក់ ត្រូវបានគេស្គាល់ថា ជាជនជាតិអាមេរិកាំង ត្រូវបានក្រុមចោរឆក់ពីរនាក់ ធ្វើ​សកម្មភាព ឆក់យកទូរស័ព្ទដៃមួយគ្រឿង បានសម្រេច នៅពេលដែលជន រងគ្រោះទាំងពីរ កំពុងជិះម៉ូតូតាមផ្លូវ កាលពី​វេលា​ម៉ោង១១ និង៤០នាទីយប់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ព្រះសីហនុរាជ ត្រង់ចំណុច​ទល់​មុខ វត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សាក្សីដែលបានឃើញ ហេតុការណ៍នេះ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបររទេសពីនាក់ ម្នាក់ប្រុស ម្នាក់ស្រី មិនស្គាល់ឈ្មោះ បានជិះម៉ូតូពីកើតទៅលិច ដោយអ្នកនៅខាងក្រោយ កំពុងចុចទូរស័ព្ទ។ ស្រាប់តែមកដល់កន្លែងកើតហេតុ មានបុរសពីរនាក់ជិះម៉ូតូ តាមពីក្រោយ ជនរងគ្រោះទាំងពីរ ពេលមកដល់ជិត បានអែប ហើយធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃនោះតែម្តង។

អ្នកនៅកន្លែងកើតហេតុ បានបន្តថា ពេលភ្លាមៗ ជនរងគ្រោះបានជិះម៉ូតូ ចេញតាមចោរនោះដែរ តែមិនទាន់ [...]

«ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ដូនពេញ​ម្នាក់ ស៊ី​ដាច់​ប្រាក់​៦០ដុល្លា»

«ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ដូនពេញ​ម្នាក់ ស៊ី​ដាច់​ប្រាក់​៦០ដុល្លា»

បុរសម្នាក់ ដែលចេញពីសំអាតឈាម នៅមជ្ឈមណ្ឌលឈាមកាល់ម៉ែត បានថយឡាន បុកដើមឈើនៅ​អែប​ផ្លូវ​នោះ បណ្ដាលឲ្យដួល ដោយសារការភ្លេចភ្លាំងស្មារតី ព្រោះមានជម្ងឺប្រចាំកាយ។ នៅពេលមានគ្រោះថ្នាក់នេះ មន្ត្រី​ប៉ូលិសចររាចរណ៍ម្នាក់ បាននិយាយទៅកាន់ស្រ្តី ជាប្រពន្ធម្ចាស់ឡានថា បើចង់ចប់រឿងប្រគល់លុយ ៣០០​ដុល្លា ឲ្យខ្លូនទៅបានហើយ។

ផ្ទុយទៅវិញ អ្នក ប៉ែន យ៉ានី ជាភរិយានោះ បានបដិសេធថា អ្នកស្រីគ្មានលុយទេ។ តែប៉ូលិសចររាចរណ៍រូបនោះ នៅតែបន្តនិយាយឲ្យអ្នកស្រី ចំណាយប្រាក់ដើម្បីបញ្ចប់រឿងដដែល ដែលក្នុងនោះ មានអ្នករត់ម៉ូតូឌុបម្នាក់ដែរ ដែល​ត្រូវរបួសដៃដោយសារ ដើមឈើខាងលើ។ អ្នកស្រី ប៉ែន យ៉ានី ដោយមិនចង់មានរឿងវែងឆ្ងាយ ក៏ប្រាប់ទៅ​ប៉ូលិសរូបនោះថា អ្នកស្រីគ្មានលុយទេ តែអ្នកស្រីអាចខ្ចី ប្អូនអ្នកស្រី ៦០ ដុល្លា។ បន្ទាប់មក មន្រ្តីនគរបាលជើង​ឆើតម្នាក់នេះ បានយកលុយនោះ ហើយបានចាកចេញ ដោយគ្មានដោះស្រាយអ្វីទាំងអស់។

ម្ចាស់អ្នកបើកបររថយន្ដ លោក គីម [...]

ម៉ម សូណង់ដូ៖ «ពូ​អត់​ដេញ​ទេ គឺ​គេ​ចេញ»

ម៉ម សូណង់ដូ៖ «ពូ​អត់​ដេញ​ទេ គឺ​គេ​ចេញ»

លោក ម៉ម សូណង់ដូ លោកប្រធានវិទ្យុសម្បុកឃ្មុំ បានធ្វើការបកស្រាយ ទៅនឹងការធ្វើបាតុកម្ម នៃអតីតកម្មករ និងបុគ្គលិករបស់លោកថា លោកមិនបានដេញ ពួកគេចេញពីការងារទេ តែផ្ទុយទៅវិញ គឺពួកគេទេ ដែលបាន​ឈប់ពីការងារ ដោយមិនបានជូនដំណឹង មកលោកជាមុននោះ។

ប្រតិកម្ម របស់លោកនាយកវិទ្យុសំបុកឃ្មុំ បានធ្វើឡើងក្នុងថ្ងៃទី១០ ម្សិលម៉ិញ  បន្ទាប់ពីអតីតកម្មករ និងបុគ្គលិក​របស់ក្រុមហ៊ុន សូណង់ដូ ខូអិលធីឌី មួយចំនួន បានមកជួបជុំគ្នា កាលពីថ្ងៃដដែលនេះ នៅមុខវិទ្យុសំបុកឃ្មុំ ដើម្បី​ធ្វើបាតុកម្ម និងដើម្បីដាក់សេចក្តីជូនដំណឹង ពាក់ព័ន្ធការធ្វើកូដកម្មរបស់ខ្លួន ប្រឆាំងការបញ្ឈប់​បុគ្គលិក ពីក្រុមហ៊ុននេះ។ នៅក្នុងលិខិតជូនដំណឹង ដែលបានចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ (លិខិតដំបូង​ចុះ​ថ្ងៃទី​២៧ ខែមិថុនា និងបានសុំកែវិញ ដាក់ថា ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥) មានសរសេរសម្តែងការខកចិត្ត មិន​អាច​ទទួលយកបាន នូវការបញ្ឈប់ កម្មករ និយោជិក ដែលចូលរួមជាមួយសហជីព។

[...]
ចេញ​ពី​ធ្វើការ​កណ្តាល​យប់ ត្រូវ​ចោរ​ប្លន់​បាញ់​ស្ទាក់ តែ​មិន​សម្រច

ចេញ​ពី​ធ្វើការ​កណ្តាល​យប់ ត្រូវ​ចោរ​ប្លន់​បាញ់​ស្ទាក់ តែ​មិន​សម្រច

ហេតុការណ៍ប្លន់បាញ់ ទាំងកណ្តាលផ្លូវនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង៣០នាទី យប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សុធារស ទល់មុខនឹងផ្សារទំនើប អ៊ីអនម៉ល។ ក្រុមចោរ បានធ្វើសកម្មភាពប្លន់ ត្រូវបានជនរងគ្រោះឈ្មោះ ពូច សុវណ្ណារិទ្ធ ប្រាប់ឲ្យដឹងថា មានគ្នាបីនាក់ជិះ ម៉ូតូពីគ្រឿង មួយគ្រឿងម៉ាក់ ស៊ុយសាគីនិច បើកបរដោយបុរសពីរនាក់ មិនស្គាល់អត្តសញ្ញាណ មួយគ្រឿងទៀត ម៉ាកឌ្រីម ស៊េរី២០១៥។

ក្នុងវ័យ២២ ដែលជិះម៉ូតូ ស្គូពី ពណ៌ស ឌុបប្អូនស្រីជីដូនមួយម្នាក់ ឈ្មោះ សេង សុវណ្ណិកា ចេញពីធ្វើការ ជារៀង​រាល់ថ្ងៃនោះ បានរៀបរាប់ពីព្រឹត្តិការណ៍ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ដំបូងខ្លួនជិះពីរនាក់បងប្អូនធម្មតា ស្រាប់តែមកដល់ មុខផ្សារអ៊ីអន មានម៉ូតូពីរគ្រឿង តាមពីក្រោយ មកដល់ជិត បានដកកាំភ្លើងខ្លី បាញ់តម្រង់​ប្អូន​ស្រី​របស់ខ្លូន បញ្ឈិតស្មារ បណ្តាលឲ្យនាង ធ្លាក់ពីលើម៉ូតូភ្លាម។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...