Posts in ‘សម្រាំងជាខេមរភាសា’ Category

The Royal Flush៖ ពោង​​រំអិល​ខ្លួន​ចុះ​​ទឹក បង្ក​អារម្មណ៍​ស្ងើប

អ្នកដែលមានបំណងចង់បានអារម្មណ៍ស្រៀវស្ងើបខ្លាំងនោះ ប្រាកដជាមិនខុសបំណងឡើង ជាមួយនឹង​ពោង​រំអិលខ្លួនចុះលេងទឹក មួយនេះ។ អ្នកអាចមើលឃើញពីអារម្មណ៍នេះបាន ដោយទស្សនាវីដេអូខាងលើនេះ ផលិត​និងថតដោយ អ្នកជំនាញពីរនាក់ គឺលោក AJ Aguirre និងលោក Ben Hamner។

ពោងនេះ ត្រូវបានគេឲ្យឈ្មោះថា «The Royal Flush» ស្ថិតក្នុងឧទ្យានកំសាន្ដទឹក ឈ្មោះ «BSR Cable Park» នៃ​ក្រុងវ៉ាកូ របស់រដ្ឋតិចសាស សហរដ្ឋអាមេរិក។

តើនរណាមួយ មិនចង់មកលេង នៅពេលដែលបានឃើញរូបភាពទាំងនេះ?

ថត​រូប​បង្អួត តែ​ភ្លេច​គិត​ថា ខ្លួន​ឯង​«ស្រាត»​ឃើញក្នុង​រូប

ថត​រូប​បង្អួត តែ​ភ្លេច​គិត​ថា ខ្លួន​ឯង​«ស្រាត»​ឃើញក្នុង​រូប

ជាករណីរំជើបរំជួល រកសើចមិនត្រូវ (សម្រាប់អ្នកឃើញ) និងរកយំក៏មិនត្រូវ (សម្រាប់ម្ចាស់រូប) នៅលើបណ្ដាញ​សង្គមទ្វីសធើរ ក្នុងរយៈកាលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅទ្វីបអ៊ឺរ៉ុបខាងលិច។ អ្នកសារព័ត៌មាន ល្បីឈ្មោះ​មួយ​រូប លោក អូឡាហ្វ៍ កូអេន (Olaf Koens) ជាតិហូឡង់  ដែលធ្វើជាអ្នកឆ្លើយឆ្លងព័ត៌មាន ឲ្យស្ថានីយ៍ទូរទស្សន៍ «RTL Nieuws» ប្រចាំនៅប្រទេសរ៉ូស្សី បានទម្លាយរូប«អាអូនតូច»របស់ខ្លួន ដោយចៃដន្យ តាមរយៈរូបថត​មួយ​សន្លឹក ដែលលោកបានដាក់បង្ហោះ តាមបណ្ដាញសង្គម។

នៅខណៈពេលដែលលោក ត្រូវចុះបេសកកម្ម ទៅកាន់តំបន់ស៊ីបេរី (Sibérie) អ្នកសារព័ត៌មានវ័យ ៣០ឆ្នាំ​យើង បានចែករំលែករូបភាព​មួយ​ចំនួន ពីសណ្ឋាគារ ដែលលោកបានទៅស្នាក់នៅ។ ប៉ុន្តែក្នុងរូបភាពទាងនោះ មាន​ទូរទស្សន៍មួយដែល​លោក​បានថត ហើយមិនបានចាប់អារម្មណ៍ ពីរូបចំណាំងផ្លាតចេញពីអេក្រង់​ទូរទស្សន៍​នោះ ដែល​បង្ហាញគេឯង ថា​លោក បានស្រាត«ននលគោក»ទាំងស្រុង នៅពេលលោកថតរូប។

[...]

បោះ​នុយ​នាំ​ជ្រូក​ព្រៃ​ឲ្យ​ក្រពើ​ខាំ ដើម្បី​បង្ហាញ​ទេសចរណ៍

ប្រសិនបើក្រពើ ជាសត្វសាហាវ តែមនុស្សបានធ្វើ នូវអំពើសាហាវជាងសត្វក្រពើ រាប់សិបដង។ នៅក្នុងរដ្ឋ ល្វីសាន (Louisiane) សហរដ្ឋអាមេរិក ក្រុមអ្នកទេសចរណ៍ធម្មជាតិ បានទស្សនានូវឈុត​ឆាក​ដ៏​រន្ធត់មួយ នៅ​ពេលដែលពួកគេ ត្រូវបានដឹកតាមកាណូត ទៅក្នុងដំណើរកំសាន្ដ ឈ្មោះហៅថា «Pearl River Eco-Tours» នៅលើទន្លេ ភៀល ដែលសម្បូរទៅដោយសត្វព្រៃ ជាពិសេសសត្វក្រពើ។

ក្នុងពេលដែលហ្វូងជ្រូកព្រៃជាច្រើនក្បាល បានចូលមករកចំណី និងផឹកទឹកទន្លេនោះ នរណាក៏បានដឹងដែរថា នៅមិនឆ្ងាយពីទីនោះ មានសត្វក្រពើមួយក្បាល កំពុងតាមសង្កេតមើល ហ្វូងសត្វចតុបាតទាំងនេះ ដើម្បីរង់​ចាំ​មើលឱកាសមកដល់។ ប៉ុន្តែមិនចាំបាច់ឱកាស ដែលនឹងកើតឡើង ដោយឯកឯងនោះឡើយ ព្រោះមគ្គទេស​ទេសចរណ៍មួយរូប ដែលស្ថិតនៅលើកាណូត បានបោះនុយជាចំណីជាច្រើន ទៅឲ្យជ្រូកព្រៃមួយក្បាល ដើម្បី​ឲ្យសត្វតិរច្ឆានមួយក្បាល ពីក្នុងចំណោមនោះ តាមមករកស៊ីចំណី និងរំកិលខ្លួន ឲ្យមកកៀកជាមួយ​សត្វ​ក្រពើ។

បណ្ដាទេសចរណ៍ [...]

ព្រះសីហនុ៖ ឃាត់​ខ្លូន​ជន​បររទេស​ម្នាក់ ពី​បទ​ជួញដូរ​គ្រឿង​ញៀន

ព្រះសីហនុ៖ ឃាត់​ខ្លូន​ជន​បររទេស​ម្នាក់ ពី​បទ​ជួញដូរ​គ្រឿង​ញៀន

ហេតុការណ៍នេះ បានធ្វើឡើង នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង នៅក្រុងព្រះសីហនុ ខេត្តកំពង់សោម នា​ព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ។ នៅក្នុងបន្ទប់ជនសង្ស័យ នគរបាលបានរកឃើញ វត្ថុតាងជាច្រើន ដែល​ក្រុម​នគរបាលទាំងនោះ បានសន្និដ្ឋានថា បុរសជនជាតិអងគ្លេស់ ដែលមិនស្គាល់អត្តសញ្ញាណខាងលើ ជាអ្នក​ជួញ​ដូរ ថ្នាំញៀន ជាទ្រង់ទ្រាយធំ ព្រោះមានទាំងឧបករណ៍ផលិតខ្លះៗ នៅជាមួយថ្នាំទាំងនោះផង។

បន្ទាប់ពីប្រមូលបានវត្ថុតាង និងសម្ភារៈមួយចំនួនធំខាងលើ មន្រ្តីនគរបាលបានបញ្ជូនជនសង្ស័យ ទៅកាន់​ការិយាល័យប្រឆាំងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ប្រចាំខេត្តព្រះសីហនុ ដើម្បីឃុំខ្លូនជាបណ្តោះ​អាសន្ន។ ក្នុងនោះប្រភេទថ្នាំ ដែលដកហូតបានមាន ប្រភេទ ម៉ាទឹកក ១២.៣ក្រាម ថ្នាំគ្រាប់ WY ចំនួន៥៧ គ្រាប់ និងមានប្រភេទ ហាសីស៣ដុំ ថ្នាំគ្រាប់Diazepam មួយប្រអប់បធំ ថ្នាំដបមួយដប និមានឧបករណ៍ សម្រាប់​កែឆ្នៃ​ជ័រ កញ្ឆា និងថ្នាំងងុយគេងមួយចំនួនទៀត។

[...]
ជម្លោះ​​ព្រំដែន៖ «ហេង សំរិន ដឹក​នាំ​រដ្ឋសភា​បែប​កុម្មុយនីស»

ជម្លោះ​​ព្រំដែន៖ «ហេង សំរិន ដឹក​នាំ​រដ្ឋសភា​បែប​កុម្មុយនីស»

«រដ្ឋសភាពុំបានចេញ លិខិតបេសកកម្មឲ្យឯកឧត្តម ចុះធ្វើកិច្ចការនេះទេ។ ដូច្នេះខ្ញុំមិនអនុញ្ញាត ឲ្យធ្វើសន្និសីទ​កាសែត នៅវិមានរដ្ឋសភាទេ។» នេះជាអ្វី ដែលគេអាចអានបាន នៅលើចំណារ ដោយផ្ទាល់ដៃ របស់លោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុងការបដិសេធតំណាងរាស្ត្រកម្ពុជា មិនឲ្យធ្វើសន្និសីទការសែត នៅវិមានរដ្ឋសភា ទាក់ទងនឹងករណីព្រំដែនកម្ពុជា-វៀតណាម។ ការបដិសេធរបស់លោក ហេង សំរិន ពីការប្រើប្រាស់​ផ្នែកណា​មួយ នៃរដ្ឋសភាជាតិ ដោយអ្នកតំណាងរាស្ត្រ ដើម្បីបញ្ហា«ជាតិ»នេះ ត្រូវបានក្រុមអ្នកតំណាងរាស្ត្រ មកពី​គណបក្ស​សង្គ្រោះជាតិប្រតិកម្មខ្លាំងៗ ដោយបានចាត់ទុកការសម្រេចចិត្តនោះ ថាជាការយកវិមានរដ្ឋសភា ធ្វើ​ជា​កម្មសិទ្ធិផ្ទាល់ខ្លួន ឬជារបស់បក្សពួកខ្លួន។

លោកតំណាងរាស្ត្រ ម៉ៅ មុនីវណ្ណ អនុប្រធានគណកម្មការទី៧ នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ បាន​ថ្លែង​ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្នុងរដ្ឋសភាប្រជាធិបតេយ្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...