Posts in ‘សម្រាំងជាខេមរភាសា’ Category

កម្មករថា ខ្លួន​ធ្វើ​ចំណាក​ស្រុក ព្រោះ​នៅ​កម្ពុជា​ពិបាក​រក​កាងារ​ធ្វើ

កម្មករថា ខ្លួន​ធ្វើ​ចំណាក​ស្រុក ព្រោះ​នៅ​កម្ពុជា​ពិបាក​រក​កាងារ​ធ្វើ

បើអ្នកនយាបាយកាន់អំណាច ឬមន្ត្រីអន្ទ្រើសៗ ក្នុងជួររដ្ឋាភិបាល តែងនិយាយមិនដាច់ពីមាត់ ថាប្រទេស​កម្ពុជា​មិនខ្វះការងារ ឲ្យពលកររបស់ខ្លួនធ្វើនោះ ប៉ុន្តែអ្នកដែលនិយាយផ្ទុយពីនេះ សុទ្ធសឹងជាអ្នក ដែល​ទទួល​បទពិសោធន៍ពិតៗ និងមិនមែនជាអ្នកនយោបាយ ឬមន្ត្រីអន្ទ្រើសៗទាំងនោះឡើយ។ ពលករកម្មករនិយោជិក ច្រើននាក់ណាស់ ដែលបានត្អូញត្អែរថា កម្ពុជាមិនត្រឹមតែ មិនមានទីផ្សារការងារច្រើននោះទេ តែបើមាន​ការងារ​​ហើយនោះ កម្ពុជាបែរជាត្រូវញាំញ៉ី ទៅដោយ«ការិយាធិបតេយ្យ» ប្រាក់ខែមិនធុនល្មមនឹងជីវិត និង​«អំពើ​ពុករលួយ»​ទៅវិញ។ ទាំងអស់នេះ បានធ្វើឲ្យពួកគេគ្មានជម្រើស ត្រូវបង្ខំចិត្តចាកចោលភូមិស្រុក ទឹកដី​មាតុភូមិ និងក្រុមគ្រួសារ ដើម្បីចេញទៅធ្វើការ នៅក្រៅប្រទេស។

យុវតី ហ៊ាន យៀង ដែលកំពុងរៀនភាសាកូរ៉េ ដើើម្បីត្រៀមខ្លួន ចេញទៅធ្វើការនៅក្រៅប្រទេសនោះ បាន​ថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា មិនមានការងារធ្វើនៅក្នុងប្រទេសទេ ហើយបច្ចុប្បន្ន [...]

ចត​រថយន្ដ​លើ​កន្លែង​ជន​ពិការ... ចេញ​មក​វិញ​ឃើញ​ដូរ​ពណ៌

បន្ទាប់ពីហេតុការណ៍នេះ លើកក្រោយៗ អ្នកបើកបររថយន្ដ តោងត្រិះរិះឲ្យបានច្រើនបន្តិច មុននឹងសម្រេច​ចិត្ត​ចត​រថយន្ដ នៅទីណាមួយ។ ហើយក៏មិនអាចយកលេសថា មើលមិនឃើញសញ្ញាចំណត សម្រាប់ជនពិការ​នោះឡើយ ព្រោះបើសូម្បីគេមើលពីចម្ងាយ (តាមរយៈវីដេអូ) ក៏គេអាចដឹងដែរ ថាចំណតនោះ សម្រាប់យាន​របស់អ្នកពិការ។​

តែអ្នកបើកបរជាតិប្រេស៊ីលម្នាក់នេះ នៅតែចតរថយន្ដរបស់ខ្លួន នៅលើគំនូសនោះ ទាំងដឹងថា ខ្លួនមិនត្រូវ​បាន​អនុញ្ញាតផងនោះ។

ដូច្នេះ វិធីមានតែម្យ៉ាងទេ ដែលធ្វើឲ្យយុវជនអ្នកបើកបររូបនេះ អាចមើលឃើញច្បាស់ នូវចំណតសម្រាប់​អ្នក​ពិការ នៅពេលក្រោយៗទៀត។ នោះ គឺយុវជនមួយក្រុម របស់ក្រុម BOOM ដែលសុទ្ធសឹងមានជំនាញ ខាង​ធ្វើវីដេអូ បង្កការភ្ញាក់ផ្អើល​នោះ បានយកក្រដាស់«Post-it» មកបិតពាសពេញ ពីខាងក្រៅរថយន្ដ ដោយ​មិន​ភ្លេចដាក់រូបសញ្ញា ជនពិការយ៉ាង​ធំៗ នៅទាំងសងខាង និងខាងក្រោយ នៃរថយន្ដផងទេ។

វីដេអូដែលបានលួចថត ពីហេតុការណ៍នេះ ត្រូវបានយកមកបង្ហោះ [...]

អាដហុក​គ្រោង​ប្តឹង​មន្រ្តី​សាធារណៈ ដែល​មិន​អនុវត្ត​ច្បាប់

អាដហុក​គ្រោង​ប្តឹង​មន្រ្តី​សាធារណៈ ដែល​មិន​អនុវត្ត​ច្បាប់

សមាគមអាដហុក កំពុងពិនិត្យមើលផ្លូវច្បាប់ និងរៀបចំតាមនីតិវិធី ក្នុងការប្តឹងមន្រ្តីពាក់ព័ន្ធ ក្នុងជួររដ្ឋាភិបាល​ណា ដែលបានរំលោភបំពានច្បាប់។ ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយផ្លូវច្បាប់ របស់សមាគមការពារ​សិទ្ធិ​មនុស្ស អាដហុក លោក នី ចិរិយា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា សមាគមអាដហុក នឹងធ្វើ​សេចក្តីថ្លែងការណ៍មួយ បង្ហាញពីការរំលោភច្បាប់ និងសិទ្ធិមនុស្ស ដោយមន្រ្តីសាធារណៈរបស់រដ្ឋ បន្ទាប់​មក​នីតិវិធីប្តឹងផ្តល់ នឹងស្នើឡើងបន្តបន្ទាប់គ្នានេះ។

ការអះអាងរបស់លោក នីចរិយា នេះត្រូវបានធ្វើឡើង បន្ទាប់ពីបុគ្គលិកសមាគមអាដហុកម្នាក់ ឈ្មោះ ឌិត សុធី ត្រូវបានក្រុមសន្តិសុខ និងអាជ្ញាធរខណ្ឌដូនពេញ និងខណ្ឌចំការមន ធ្វើការចាប់ខ្លួន អំឡុងពេលមន្រ្តី​រូប​នេះ កំពុងចុះអង្កេតការណ៍ ពីសកម្មភាពនៃការដង្ហែរញត្តិ របស់ក្រុមយុវជន ចលនាមាតាធម្មជាតិ ទៅ​ដាក់នៅ​រដ្ឋសភា រឿងបូមខ្សាច់នៅក្នុងខេត្តកោះកុង។

លោក នី [...]

ចាប់​បាន​ជន​សង្ស័យ​ប្រើ​ប្រាស់​គ្រឿង​ញៀន ០៦នាក់​នៅ​កំបូល

ចាប់​បាន​ជន​សង្ស័យ​ប្រើ​ប្រាស់​គ្រឿង​ញៀន ០៦នាក់​នៅ​កំបូល

ជនសង្ស័យទាំង០៦រូបនោះ សុទ្ធតែជាមនុស្សប្រុសទាំងអស់ ដែលមានឈ្មោះ (ទី១) យិន ចន្ធី អាយុ១៨ឆ្នាំ (ទី២) អេង ភារុណ អាយុ១៥ឆ្នាំ (ទី៣) ម៊ុយ ឌី អាយុ១៥ឆ្នាំ (ទី៤) ឈ្មោះ អេង មករា (ទី៥) ភីសុខ និត អ្នកទាំង​ពីរអាយុ១៨ឆ្នាំ និង(ទី៦)  ម៉េង សុខហៀង អាយុ២២ឆ្នាំ។ ក្រុមអ្នកទាំងប្រាំមួយរូប ត្រូវបានកងរាជអាវុធហត្ថ ពោធ៌សែនជ័យ ឃាត់ខ្លូន នៅវេលាម៉ោង ០៥ល្ងាចថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ ២០១៥ នៅចំណុចផ្ទះជួលលេខ ៤៥ ភូមិ​តាសេក សង្កាត់កំបូល ខណ្ឌពោធ៍សែនជ័យ រាធានីភ្នំពេញ។

នគរបាលកងរាជអាវុធហត្ថ ពោធ៌សែនជ័យ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា លោកបានដក​ហូត ថ្នាំញៀនចំនួន ១៣ កញ្ចប់ និងម៉ូតូឌ្រីមសេ១២៥ មួយគ្រឿងពណ៍ខ្មៅ មួយគ្រឿង និងសម្ភារៈ​ច្នៃស្លាក​លេខម៉ូតូ មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ ប្រើប្រាស់គ្រឿងញៀនទាំងប្រាំមួយរូប កំពុងឃុំខ្លូន​បណ្តោះ​អាសន្ន នៅ​ក្នុងប៉ុស្តិ៍កំបូល នឹងកំពុងរៀបចំសំនុំរឿង [...]

ភេវរកម្ម៖ ឈាម​ហូរ​ដាប​សណ្ឋាគារ​មាត់​សមុទ្រ នៅ​តួនេស៊ី

ភេវរកម្ម៖ ឈាម​ហូរ​ដាប​សណ្ឋាគារ​មាត់​សមុទ្រ នៅ​តួនេស៊ី

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានធ្វើរបាយការណ៍ ជូនជាដំណឹងភ្លាមៗកាលពីម្សិលម៉ិញ ថាជនរងគ្រោះមាន​យ៉ាងហោច ២៧នាក់។ ប៉ុន្តែនៅថ្ងៃនេះ តុល្យភាពនៃជនរងគ្រោះ នៅតែមានតួលេខកើនឡើង ដ៏គួរឲ្យតក់​ស្លុត៖ យ៉ាងហោច៣៧នាក់ស្លាប់ និង៣៦នាក់ទៀតរងរបួស។ នេះបើតាមតួលេខ ដែលផ្សាយដោយក្រសួង​សុខាភិបាល នៃប្រទេសតួនេស៊ី។

កងកម្លាំងអាជ្ញាធរ បានសម្លាប់ជនសង្ស័យ ប្រដាប់ដោយអាវុធ នៅនឹងកន្លែង បន្ទាប់ពីជននេះ បានតម្រង់​កាណុង សំដៅជនរងគ្រោះផ្សេងទៀត។ ជនសង្ស័យនេះ ត្រូវបានគេស្គាល់ថា ជានិស្សិតជាតិតួនេស៊ីមួយរូប ដែលបានលាក់អាវុធ ធុនអាការបស់ខ្លួន នៅក្នុងឆ័ត្រមួយ នៅពេលដើរចូលទៅក្នុងសណ្ឋាគារ។

អ្នកទទួលខុសត្រូវខាងសន្តិសុខជាតិមួយរូប លោក រ៉ាហ្វិក ឆេល្លី (Rafik Chelly) បានថ្លែងតាមវិទ្យុមួយថា៖ «ជនសង្ស័យបានដើរចូលទៅក្នុងសណ្ឋាគារ ពីខាងឆ្នេមកវិញ ស្លៀកពាក់ដូចជាមនុស្ស ចុះទៅងូតទឹកសមុទ្រ និងមានកាន់ឆ័ត្រមួយ ដែលនៅក្នុងនោះមានកាំភ្លើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...