សត្វពស់ថ្លាន់យក្សមួយក្បាលនេះ មិនគួរលេបសត្វកាំប្រមាទេ
ហេតុការណ៍ បានកើតឡើង ដោយកម្រជាទីបំផុត ដោយហេតុថា សត្វពស់ថ្លាន់យក្សទំហំប៉ុណ្ណេះ អាចលេបសត្វកាំប្រមាទំងន់ប៉ុននេះ បានដោយមិនមានបញ្ហាអ្វីឡើយ បើទោះជាវាមាន រោមស្រួចវែងៗក៏ដោយ។ នេះបើតាមការថ្លែងឲ្យដឹង ពីសំណាក់បុគ្គលិកមួយរូប ប្រចាំនៅឧទ្យានធម្មជាតិ អ្នកស្រី ជើនីហ្វើរ ហ្វូល័រ (Jennifer Fuller)។ សត្វពស់យក្សប្រភេទនេះ ជាប្រភេទសត្វពស់ ដែលធំជាងគេ នៅទ្វីបអាហ្វ្រិក។ វាមានបណ្ដោយ ប្រវែង៦ម៉ែត្រ និងមានទម្ងន់ ១០០គីឡូក្រាម។ វាមានសមត្ថភាព អាចលេបសត្វឈ្លូស ធំពេញរូបរាងមួយទាំងមូលបាន។
បើវាមានលទ្ធភាពម្លឹងៗ ហេតុអ្វីបានជាវាលេប ត្រឹមសត្វកាំប្រមាមួយ បែរជាជួបគ្រោះ រហូតដល់ស្លាប់? ចម្លើយ៖ មកពីវាមានអារម្មណ៍ថា «តឹងតែង»។ សត្វពស់ថ្លាន់យក្ស ដែលមានទំហំធំបែបនេះ ទំនងជាមានអារម្មណ៍ តឹងតែងខ្លាំងណាស់ នឹងទស្សនិកជនជាច្រើននាក់ ដែលបានមកមើលវានៅក្នុងឧទ្យាន ខណៈពេលវាកំពុងលេបសត្វកាំប្រមា។ អ្នកស្រី ជើនីហ្វើរ ហ្វូល័រ [...]