វ៉ា គឹមហុង៖ រដ្ឋាភិបាលមិនអាចអត់ឱនឲ្យ អ៊ុំ សំអាន ទេ!
នៅចំពោះការលើកឡើង របស់លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំង ទាក់ទងនឹងផែនទីព្រំដែនកម្ពុជា ដែលលោកទើបនឹងរកបាន ពីបណ្ណាល័យមួយ នៅសហរដ្ឋអាមេរកនោះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា របស់រដ្ឋាភិបាលលោក ហ៊ុន សែន បានថ្លែងព្រមានថា រដ្ឋាភិបាលនឹងចាត់វិធានការ ផ្លូវច្បាប់ប្រឆាំងលោក អ៊ុំ សំអាន ដោយបានហៅទង្វើរបស់លោក សំអាន ថាជាការញុះញង់។ ការថ្លែងរបស់លោក គឺមហុង បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ នៅទីស្តីការគណរដ្ឋមន្រ្តី ដោយលោកស្នើ កុំឲ្យមានការចោទប្រកាន់ មកលើមន្រ្តីរដ្ឋាភិបាល។
ក្រោយការផ្ទៀងផ្ទាត់ផែនទី ជាមួយផែនទី ដែលឲ្យខ្ចីដោយ UN នោះមក លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានបន្តស្វែងរកផែនទី នៅក្រៅប្រទេស ពិសេសពីប្រទេសមហាអំណាច។ លោកបានសរសេរ នៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៧ ខែសីហា នេះថា៖ «ខ្ញុំបានមករកផែនទី [...]