ភិន សុដាលីស៖ «សូមលោកប៉ា យល់ចិត្តកូនផង» (vdo)
តើមានរឿងអ្វី ដែលបានកើតឡើង ចំពោះតារាសម្ដែង កញ្ញា ភិន សុដាលីស អស់រយៈពេលជាង៣ឆ្នាំមកនេះ? តើរឿងរ៉ាវ មានទម្ងន់ដល់កម្រិតណា ដែលបានជំរុញឲ្យកញ្ញា ដាច់ចិត្តរត់ចេញពីផ្ទះ? វីដេអូឃ្លីបមួយ ដែលបង្ហោះដោយតារាសម្ដែងផ្ទាល់ បានរៀបរាប់ ទាំងអួលដើមករ ប្រាប់អ្នកគាំទ្រកញ្ញា ព្រមទាំងលោក«ប៉ា»កញ្ញាថា កញ្ញាមិនអាចទ្រាំ នឹងការគាបសង្កត់ផ្លូវចិត្ត ពីលោកឪពុករបស់កញ្ញា ក្នុងការធ្វើឲ្យប្រែប្រួល នូវគូរជីវិតរបស់កញ្ញា មួយលើកជាពីរលើក រហូតដល់មានបញ្ហាផ្លូវចិត្តនេះ បានទៀតទេ។
នាងបានបញ្ជាក់ថា នាងមិនអាចរស់នៅ ជាកូនកតញ្ញូ ក្នុងផ្ទះទៀតបានទេ។ រាល់ថ្ងៃនេះ លោក«ប៉ា» នៅតែជាឪពុកដ៏ល្អរបស់នាង តែអ្វីដែលធ្វើឱ្យនាងពិបាកខ្លាំង គឺត្រូវឪពុក សម័យ«នំមិនធំជានាល» បង្ខំឱ្យនាងស្រឡាញ់គ្នាវិញ ជាមួយលោក ប៉ែន តុលា។ តារាសម្ដែងមុខស្រស់ បានបន្តពន្យល់ទៀតថា លោក«ប៉ា» បានលួងលោមកញ្ញា សុដាលីស ឱ្យស្រឡាញ់លោក ប៉ែន តុលា រហូតបានដល់ការភ្ជាប់ពាក្យ [...]