សួន សេរីរដ្ឋា ថាបើ CPP ចាញ់ឆ្នោត មានឬគ្មាន«សង្គ្រាម» អាស្រ័យលើទឹកចិត្តកងទ័ព
សង្គ្រាមវាមិនអាចកើតមានបានឡើយ បើទោះបីគណបក្សណាឈ្នះឆ្នោតក៏ដោយ។ ហើយវាមាន ឬគ្មានសង្គ្រាម វាអាស្រ័យលើកងទ័ព មិនអាស្រ័យលើអ្នកនយោបាយនោះទេ។ នេះជាការអះអាង របស់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ក្នុងការថ្លែងមួយ ទៅកាន់ក្រុមអ្នកសារព័ត៌មាន។
ប្រធានគណបក្ស ដែលទើបបង្កើតថ្មី បានអះអាងថា កងទ័ពទាំងអស់ ដែលជាកូនចៅរបស់ខ្មែរបច្ចុប្បន្ននេះ មិនចង់ធ្វើសឹក បង្ហូឈាម និងបង្កជាសង្គ្រាមនោះទេ។ ប៉ុន្តែសង្គ្រាមអាចកើតឡើង ប្រសិនបើក្រុមមួយ ដែលលោក សេរីរដ្ឋា បានហៅថា «អ្នកល្មោភអំណាចនៅកម្ពុជា» ដែលខ្លាចបាត់បង់បុណ្យស័ក្តរបស់ខ្លួន បូករួមនឹងការបង្ហាញភាពស្មោះត្រង់ នឹងមេរបស់ខ្លួននោះ មុខជាត្រូវបង្ខំឲ្យកងទ័ព ដែលមានក្នុងដៃរបស់ខ្លួន ឲ្យធ្វើអ្វីមួយ តាមអ្វីដែលខ្លួនត្រូវការ និងចង់បាន។
លោកនៅតែអះអាងបន្ថែមថា អ្នកនយោបាយណាឈ្នះឆ្នោតក៏ដោយ នៅកម្ពុជា វាក៏នឹងគ្នានសង្គ្រាមនោះដែរ បើពលរដ្ឋ កងទ័ព និងអ្នកនយោបាយនោះ [...]