Posts in ‘សម្រាំងជាខេមរភាសា’ Category

អាឌីដាស (Adidas) រងការចោទ ថាកេងប្រវ័ញ្ចកម្មករខ្មែរ

អាឌីដាស (Adidas) រងការចោទ ថាកេងប្រវ័ញ្ចកម្មករខ្មែរ

កាសែតប្រចាំថ្ងៃរបស់ប្រទេសអង់គ្លេស ឈ្មោះ ដេលី តេលេគ្រាហ្វ (Daily Telegraph) បានធ្វើរបាយការណ៍ កាលពីពេល ថ្មីៗនេះ ពីកម្មកររបស់រោងចក្រស៊ិន ហ្សូ  (Shen Zhou) ស្ថិតនៅជាយក្រុងភ្នំពេញ ដែលផលិត ផលិតផល អាឌីដាស (Adidas) សំរាប់យកចេញទៅលក់នៅ ក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិក ក្នុងពេលខាងមុខនេះ។ កម្មករទាំងនោះ ទទួលបានប្រាក់ កំរៃប្រមាណជា ៦៦ដុល្លាអាមេរិក (៥០អ៊ឺរ៉ូ) ក្នុងមួយខែ ក្នុងរយះពេលធម្មតា តែក្រុមកម្មករបាននិយាយ ប្រាប់កាសែតប្រចាំថ្ងៃ នេះថា ពួកគេបានទទួលប្រាក់កំរៃរហូតដល់ ១២០ដុល្លា បើពួកគេម្នាក់ៗធ្វើការបន្ថែមម៉ោងពីរម៉ោង ដែលត្រូវជា ១០ម៉ោងក្នុងមួយថ្ងៃ។


កាលពីឆ្នាំ​២០១០ ចលនាបាតុកម្មដ៏ធំមួយ បានរៀបចំឡើងដោយសហព័ន្ធ [...]

វីដេអូ៖ ម៉ាដូណា សម្ដែងការប្រគុំតន្ត្រី នៅពហុកីឡាដ្ឋានបារាំង

វីដេអូ៖ ម៉ាដូណា សម្ដែងការប្រគុំតន្ត្រី នៅពហុកីឡាដ្ឋានបារាំង

មិនខុសពីការសំដែងមុនៗ ម៉ាដូណា មិនបានធ្វើអោយអ្នកស្រឡាញ់ចូលចិត្តគាត់ ដែលបានទិញសំបុត្រមកទស្សនា ការប្រគុំតន្ត្រីរបស់គាត់ នៅពហុកីឡាដ្ឋានធំជាងគេ របស់បារាំង មានការខកបំណងឡើយ។ សូមទស្សនា ខ្សែរវីដេអូ ខ្លីៗ​ដែល បង្ហាញពីការសំដែងរបស់ ម៉ាដូណា នៅពហុកីឡាដ្ឋាននេះ ដូចតទៅ៖

ប្រាសាទព្រះវិហារ៖ កម្ពុជាថាដក តែថៃថាដាក់

ប្រាសាទព្រះវិហារ៖ កម្ពុជាថាដក តែថៃថាដាក់

ផ្ទុយពីដីការបង្គាប់ របស់តុលាការអន្តរជាតិ ដែលតំរូវអោយ កងទ័ពទាំងសងខាង ត្រូវដកចេញពីតំបន់ ជុំវិញ ប្រាសាទព្រះវិហារនោះ កងទ័ពរបស់ប្រទេសកម្ពុជា និងថៃនៅតែមានវត្តមាន នៅទីនោះនៅឡើយ នៅរយះពេល ជិតមួយឆ្នាំមកនេះ។ តែកម្ពុជាទើបនឹងប្រកាស ថានឹងដកកងទ័ពរបស់ខ្លួន នៅថ្ងៃខួបគម្រប់១ឆ្នាំ នៃការចេញដីការ របស់តុលាការ។ ជាការប្រកាសមួយ ដែលនឹងធ្វើអោយមាន ការផ្លាស់ប្ដូរ នៅក្នុងសំនុំរឿង ប្រាសាទព្រះវិហារ។ ចុះខាងថៃវិញ?


ទាហ៊ានខ្មែរ ដើល្បាត នៅមុខប្រាសាទព្រះវិហារ។

ជាជម្លោះដ៏រ៉ាំរ៉ៃ នៅតំបន់ជុំវិញប្រាសាទ ព្រះវិហារ ដ៏ចំណាស់របស់ខ្មែរ ហើយភាពតានតឹង បានកើនឡើងខ្លាំង នៅពេល ដែលកម្ពុជាបានដាក់ប្រាសាទនេះ [...]

ជំនួបអាស៊ាន៖ ការជជែកដ៏តឹងតែង រវាងអ្នកការទូត

ជំនួបអាស៊ាន៖ ការជជែកដ៏តឹងតែង រវាងអ្នកការទូត

កាលពីថ្ងៃទី១២កក្កដានេះ ប្រទេសទាំង១០ នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំង ប្រទេសជប៉ុន សហគមអ៊ឺរ៉ុប ប្រទេសអាមេរិក និងប្រទេសចិន បានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយ របស់សមាគមប្រជាជាតិ នៃភូមិភាគនេះ ហៅកាត់ថា អាស៊ាន (Asean)។ បណ្ដាអ្នកចូលរួម ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ប្រទេសផងខ្លួន បានបញ្ចេញរបាំរបៀបការទូត ដែលអ្នកតាមដាន យល់ឃើញថា វាមានចង្វាក់ដោយឡែក និងរៀងៗខ្លួន យកមកដាក់នៅលើតុ។ លោកប្រមុខការទូត ចិន បានសង្កត់ធ្ងន់ ចង់អោយមានកិច្ចប្រជុំទ្វេភាគី រវាងភាគីពាក់ព័ន្ធ ហើយបានផាត់ចេញ ការទាមទារតវ៉ារបស់ ជប៉ុន  នៅក្នុង ជម្លោះលើផែនសមុទ្រ។ រីឯ លោកស្រីប្រមុខការទូតអាមេរិក បានយកចិត្តទុកដាក់ ទៅលើការរិះគន់ ទល់នឹងប្រទេសភូមា និងទៅលើការពង្រឹង ពីតួនាទីរបស់អាមេរិក នៅក្នុងតំបន់។

ចិន ស្នើសុំពលរដ្ឋបារាំង ឃាត់ខ្លួននៅកម្ពុជា ជួយក្នុងសំនុំរឿង ប៉ូ ស៊ីឡៃ

ចិន ស្នើសុំពលរដ្ឋបារាំង ឃាត់ខ្លួននៅកម្ពុជា ជួយក្នុងសំនុំរឿង ប៉ូ ស៊ីឡៃ

ក្រោយពីបានស្នើអោយ អាជ្ញាធរកម្ពុជាចាប់ខ្លួន ពលរដ្ឋបារាំងម្នាក់ឈ្មោះ ប៉ាទ្រិក ដឺវិល័រ កាលពីថ្ងៃទី១៣មិថុនាកន្លងមក អាជ្ញាធរចិន បានសន្យានៅថ្ងៃនេះ ថានឹងមិនប្ដឹងផ្ដល់ លើលោក ប៉ាទ្រិក ដឺវិល័រ នេះទេ បើលោកស្ម័គ្រចិត្ត ធ្វើជាសាក្សី។


លោក ប៉ូ ​ស៊ីឡៃ និងភរិយា

អ្នកនាំពាក្យម្នាក់របស់កម្ពុជា បាននិយាយថា ប្រទេសចិនបានសុំអោយ ស្ថាបត្យករជនជាតិបារាំងរូបនេះ សហការជាមួយ នឹងប្រព័ន្ធយុត្តិធម៌ចិន នៅក្នុងសំនុំរឿង របស់អ្នកទទួលខុសត្រូវជាន់ខ្ពស់ចិនម្នាក់ ឈ្មោះ ប៉ូ ​ស៊ីឡៃ ដោយសន្យាថា នឹងមិន ប្ដឹងផ្ដល់ ជនជាតិបារាំងរូបនេះទេ។ លោក ប៉ាទ្រិក ដឺវិល័រ (Patrick Devillers​) ត្រូវបានចាប់ឃាត់ខ្លួន ក្នុងបទសង្ស័យថា លោកមានចំណងទាក់ទង កិច្ចការងារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...