សាវនាការក្ដីរវាងអ័បផល និងស៊ាមស៊ុង៖ អាថ៌កំបាំងទាំង១០
នៅចំពោះមុខ តុលាការរសហព័ន្ធនៃទីក្រុង សាន ជូហ្សេ (San José) រដ្ឋកាលីហ្វញ៉ា ដែលបានប្រើរយះពេល ដល់ទៅបី សប្ដាហ៍ កាលពីខែសីហាកន្លងមកនេះ ក្រុមហ៊ុនអ័បផល និងក្រុមហ៊ុនស៊ាមស៊ុង ត្រូវបង្ខំចិត្តបង្ហាញអំពីតួរលេខ រឺ ក៏យុទ្ធសាស្ត្រនានា ដែលរឿងអស់ទាំងនេះ ស្ថិតនៅជាអាថកំបាំងបិតជិត រហូតមកទល់នឹងថ្ងៃមុនបើកសាវនាការ។ ជាអាថ៌កំបាំង ដែលក្រុមអ្នកយកពត៌មាន ទទួលបាន ពីក្នុងពេលតតាំងក្តីនោះ តែបើគេពិនិត្យមើលទៅ វាមានសភាព ស្រួចស្រាល់ខ្លាំងហួសពីការស្មាន។
ជំលោះហែកហួរគ្នា តាមប្រព័ន្ធយុត្តិធម៌ រវាងអ័បផល និងស៊ាមស៊ុង។
មហាក្រុមហ៊ុនយក្សទាំងពី អ័បផល និង ស៊ាមស៊ុង គួរតែមានការសោកស្តាយជាខ្លាំង ដែលបានរុញច្រានសង្គ្រាមយុត្តិធម៌ នៃសលាកប័ត្របច្ចេកវិទ្យារបស់ពួកគេ [...]