ជម្លោះដីធ្លីជាមួយភរិយា ស៊ុយ សែម៖ ពលរដ្ឋ២នាក់ រត់គេចខ្លួនដើម្បីសុវត្ថិភាព
ពលរដ្ឋ២នាក់ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានទំនាស់ដីធ្លីដ៍រ៉ុំារ៉ៃជាមួយក្រុមហ៊ុន ខេឌីស៊ី អន្តរជាតិ របស់ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលបានបដិសេធពុំទទួលយកសំណង ដែលទូរទាត់ជាកញ្ចប់ បានរត់ចោលផ្ទះដើម្បីសុវត្ថិភាព បន្ទាប់បានទទួលលិខិតកោះហៅពីប៉ូលីស នៅខណៈពលរដ្ឋ១៥គ្រួសារ ដែលបានទទួលយកសំណងហើយនោះ បានបឹ្តងទាមទារសំណងបន្ថែមទៀតពីក្រុមហ៊ុន។
រូបបង្ហាញពីទេសភាពរបស់ស្រុកស្រែរបស់ប្រទេសកម្ពុជា នាពេលរសៀល។ (រូបភាពឯកសារ)
ជម្លោះដីធ្លី - លោក រាជ ស៊ីម៉ា តំណាងប្រជាពលរដ្ឋ ដែលបដិសេធទទួលយកសំណងជាកញ្ចប់ ហើយកំពុងរត់គេចខ្លួនដើម្បីសុវត្ថិភាព ជាមួយបណ្តឹងព្រហ្មទណ្ឌបីបណ្តឹងនោះ [...]