គួរបង្កើតច្បាប់ ដាក់«ឃុំ»ទីលានប្រជាធិបតេយ្យ ដោយបន្លាលួស!
ទីលានប្រជាធិបតេយ្យ នៅតែបន្តជាប់«ឃុំ»ដោយបន្លាលួស រនាំងព្រមជាមួយនឹងក្រុមកម្លាំងសន្តិសុខជាតិ ជាច្រើននាក់ ដែលត្រូវបានដាក់ពង្រាយការពារ យ៉ាងម៉ត់ចត់ ដោយពុំអនុញាតិឲ្យអ្នកណាម្នាក់ចូលបានឡើយ សូម្បីអ្នកសារព័ត៌មាន។ ការដាក់ទីលានប្រជាធិបតេយ្យ នៅក្នុងការជាប់ឃុំនេះ ដោយយោងតាមបទបញ្ជារបស់សាលារាជធានី ប្រកាសជាផ្លូវការដោយ លោកអភិបាល ដោយផ្ទាល់ផងទៀត តែមិនបានយោងទៅតាមច្បាប់ណាមួយ យកមកសំអាងនោះឡើយ។ ដូច្នេះ តើគេត្រូវគោរពបទបញ្ជានេះ ឬក៏គប្បីធ្វើច្បាប់មួយតែម្ដង ដើម្បីអាចដាក់«ឃុំ»ទីលានប្រជាធិបតេយ្យ ដោយគ្មានការប្រទាំងប្រទើស?
ទីលានប្រជាធិបតេយ្យ ហ៊ុំព័ទ្ធដោយបន្លាលួស តាំងពីចុងខែមេសាឆ្នាំ២០១៤មក។ (រូបថត MONOROOM.info/ C. Nita)