អំណាចឆន្ទានុសិទ្ធិរបស់ចៅក្រមកម្ពុជា ក្នុងអង្គសវនាការ
ដោយមានប្រតិកម្មពីគ្រប់មជ្ឈដ្ឋាន ជាពិសេសមកពីប្រជាពលរដ្ឋ និងអ្នករងគ្រោះភាគច្រើន ដែលនិយាយរិះគន់ នឹងប្រព័ន្ធតុលាការបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយកអត្ថបទដ៏តូចមួយ មកផ្សាយ គ្រាន់ដើម្បីជាទស្សនទាន ដល់អ្នកអានទាំងឡាយ អោយបានយល់ និងពិចារណា ថាតើចៅក្រមមានអំណាចឆន្ទានុសិទ្ធិ អ្វីខ្លះ នៅពេលជុំនំជំរះក្តី? តើឆន្ទានុសិទ្ធិរបស់ចៅក្រម មានន័យយ៉ាងណា? និងយល់ថា តើចៅក្រមជានណា?
- ចៅក្រម គឺជាមន្ត្រីរបស់តុលាការ ជាមន្រ្តីជំរះក្តី ។ មានន័យថា ជាអ្នកស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលរងនូវការ រំលោភបំពាន ពីសំណាក់ភាគីល្មើស ដែលក្នុងនោះ អាចមានអ្នកអាងអំណាច មាសប្រាក់ជាដើម នៅសាលាជុំរះក្តី (តុលាការ)។
[...]