កម្មវិធី«ផ្ញើរសារដោយផ្ទាល់» របស់ហ្វេសប៊ុក កាន់តែមានរូបភាពសម្បូរបែប
បណ្តាញទំនាក់ទំនងសង្គមដ៏ធំ ហ្វេសប៊ុក (Facebook) បានធ្វើការកែប្រែប្រភេទកម្មវិធីទំនាក់ទំនងសង្គមដ៏ល្បីរបស់ខ្លួន ដែលមានឈ្មោះថា ហ្វេសប៊ុក ម៉េស៊ីងចឺ (Facebook Messenger) ឬប្រព័ន្ធ «ផ្ញើរសារដោយផ្ទាល់» ឡើងដល់ស៊េរី ២.៤ ហើយ សម្រាប់ប្រភេទទូរស័ព្ទ អាយហ្វូន (iPhone) និងអាយផដ (iPod) របស់ក្រុមហ៊ុន អ័បផល (Apple)។
កម្មវិធី«ផ្ញើរសារដោយផ្ទាល់» នៅលើអាយហ្វូន។
ក្រុមហ៊ុនបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវជំនាន់ថ្មីនេះ កាលពីថ្ងៃច័ន្ទ ទី០៧ ខែឧសភា។ ម៉េស៊ិងចឺ ២.៤ នេះ អាចដំណើរការកាន់តែរលូនជាងមុន បន្ទាប់ពីមានការកែប្រែនូវកំហុសឆ្គងមួយចំនួន នៅលើជំនាន់ចាស់។
ជាមួយនឹងកំណែប្រែមួយចំនួនថ្មីនេះ វារឹតតែផ្តល់ភាពទាក់ទាញ ជាមួយនឹងរូបភាពស្អាតៗ ដែលបង្ហាញពីអារម្មណ៏ និងពាក្យពេចន៏របស់អ្នក [...]