វិធីបំបាត់ការធុញទ្រាន់ ជាមួយនឹងមិត្តភក្តិរបស់អ្នក
តើអ្នកធ្នាប់មានការធុញទ្រាន់ ជាមួយនឹងមិត្តភក្តិរបស់អ្នកទេ? ប្រាកដណាស់បើមិត្តភក្តិអ្នក និងរូបអ្នកធ្វើអ្វីដដែលៗ នោះពេលខ្លះវាច្បាស់ជាមានការធុញទ្រាន់មិនខាន។
ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួន ដែលអាចបញ្ចៀសនូវការធុញទ្រាន់របស់អ្នកបាន៖
១.ស្នើឱ្យមានសកម្មភាពផ្សេងៗខុសប្លែក៖
ឧទាហរណ៏៖ នៅចុងសប្តាហ៏អ្នក និងមិត្តភក្តិរបស់អ្នក តែងតែទៅមើលខ្សែភាពយន្ត។ ដូច្នេះអ្នកអាចសាក បបួលគាត់ដូចជា ទៅហែលទឹក ឬលេងកីឡាផ្សេងៗ ដើម្បីជៀសវាង នូវសកម្មភាពដដែលៗពេក។
២. ណែនាំមិត្តភក្តិថ្មី៖
ពេលខ្លះមិត្តភក្តិថ្មីអាចជួយបន្ថែមការរីករាយរបស់អ្នកបាន ដូចជាគេមាននូវសកម្មភាពអ្វីប្លែកថ្មី ដែលអាចធ្វើឲ្យអ្នកភ្លេច នូវការធុញទ្រាន់បាន។ តែក៏មិនមានន័យថា [...]