Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

វិភាគ៖ ចាំបាច់ត្រូវមានច្បាប់​ ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​របប​ប្រល័យ​ពូជ​សាសន៍?

វិភាគ៖ ចាំបាច់ត្រូវមានច្បាប់​ ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​របប​ប្រល័យ​ពូជ​សាសន៍?

រាប់ពីថ្ងៃទី២៧ ខែឧសភា មកទល់នឹងពេលនេះ ការប្រកាសមួយរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្លាយ​ជាបច្ចុប្បន្នភាពយ៉ាងពិសេស សម្រាប់នយោបាយនៅកម្ពុជា ទាក់ទងនឹងសេចក្ដីស្នើច្បាប់មួយទៅរដ្ឋសភា ដើម្បីដាក់​ទោសទៅលើអ្នកដែល«មិន»ទទួលស្គាល់ថា «កម្ពុជាមានរបបខ្មែរក្រហម» ឬ«អំពើប្រល័យពូជសាសន៍ ក្នុងរបបខ្មែរ​ក្រហម»។ គេបានចោទជាសំនួរថា តើកម្ពុជាគួមាន ឬមិនគួមាន «ច្បាប់នេះ» ក្នុងបរិបទសព្វថ្ងៃ?


ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

បញ្ហាខាងលើ ត្រូវបានអ្នកតាមដានស្ថានការសង្គម និងនយោបាយខ្លះមិនគាំទ្រ និងខ្លះទៀតអបអរសាទរ។ តែដោយឡែក អ្នកគាំទ្រមួយចំនួនក៏បានឲ្យយោបល់ដែរថា ត្រូវរង់ចាំពេលវេលាមួយជាក់លាក់ ពិតប្រាកដក្នុងការបង្កើតច្បាប់នោះ [...]

ស្វារែស​តូច​ចិត្ត៖ ពិបាក​និយាយ​ថា​«ទេ» ទៅ​កាន់​រៀលម៉ាឌ្រីដ​ណាស់

ស្វារែស​តូច​ចិត្ត៖ ពិបាក​និយាយ​ថា​«ទេ» ទៅ​កាន់​រៀលម៉ាឌ្រីដ​ណាស់

ខ្សែប្រយុទ្ធក្រុមហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារែស (Luis Suarez) បាននិយាយថា គាត់អាចនឹង ពិចារណា​ផ្ទេរចេញពីក្លឹបមឺសីសាយ (Merseyside) ទៅកាន់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) បើសិនជាក្រុមយក្សអេស្ប៉ាញមួយនេះ ចង់បានរូបគាត់។


ល្វីស ស្វារែស កីឡាករខ្សែប្រយុទ្ធរបស់លីវើភូល អង់គ្លេស តូចចិត្តនឹងអ្នកកាសែត។

ស្វារែស បានជាប់បម្រាម១០ប្រកួត បន្ទាប់ពីបានខាំដៃកីឡាករប្រែនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) របស់ក្រុម​ឆែលស៊ី (Chelsea) កាលពីខែមុន ហើយគាត់និយាយថា សម្ពាធពីកាសែតរបស់អង់គ្លេស ជាហេតុផលមួយដែលគាត់​ចង់ចាកចេញ។

ខ្សែប្រយុទ្ធដែលកំពុងតែស្ថិតនៅក្នុងទីក្រុងម៉ុងតេវីឌីអូ (Montevideo) ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ បាន​ប្រាប់ដល់ស្ថានីយ៏វិទ្យុ (Radio Sport 890) [...]

រវាង​ហ្គាឡាក់ស៊ី​អេស​៤ និង​អេចធីស៊ី​វ័ន៖ តើ​មួយ​ណា​ពិសេស​ជាង?

រវាង​ហ្គាឡាក់ស៊ី​អេស​៤ និង​អេចធីស៊ី​វ័ន៖ តើ​មួយ​ណា​ពិសេស​ជាង?

ទូរស័ព្ទដៃម៉ូដែល អេចធីស៊ីវ័ន (HTC One) របស់ក្រុមហ៊ុនអេចធីស៊ី និងទូរស័ព្ទដៃម៉ូដែល ហ្គាឡាក់ស៊ី អេស៤ (Galaxy S4) របស់ក្រុមហ៊ុនស៊ាំស៊ុង (Samsung) ពិតជាធ្វើឲ្យអតិថិជនមិនតិចទេ មានការរារែកចិត្តក្នុងការជ្រើសរើសថា មួយណាល្អជាង ក្នុងការទិញយកមកប្រើប្រាស់។


ទូរស័ព្ទហ្គាឡាក់ស៊ី អេស៤ និងអេចធីស៊ីវ័ន។

មនោរម្យព័ងអាំងហ្វូ សូមធ្វើការប្រៀបធៀបលក្ខណៈមួយចំនួន រវាងទូរស័ព្ទដៃឆ្លាតវ៉ៃ ម៉ូដែលទំនើបចុងក្រោយគេបង្អស់ សម្រាប់ក្រុមហ៊ុនទាំង២ផ្សេងគ្នានេះ ដូចតទៅ៖

ចាប់ផ្តើមដំបូងជាមួយនឹងតម្លៃ៖ ទូរស័ព្ទដៃទំនើបទាំង២ប្រភេទនេះ ថ្វីត្បិតតែមានសមត្ថភាព ប្រហាក់ប្រហែលពិតមែន ប៉ុន្តែចំពោះតម្លៃហាក់ដូចជាខុសគ្នាឆ្ងាយបន្តិច។ អេចធីស៊ីវ័ន មានតម្លៃប្រហែល ៧៦០ដុល្លា (នៅកម្ពុជា) [...]

បាល់ទាត់អេស្ប៉ាញ៖ បាសេឡូណា មាន​មហិច្ឆតា​ចង់​បាន​ខ្សែ​បម្រើ​ឆែលស៊ី

បាល់ទាត់អេស្ប៉ាញ៖ បាសេឡូណា មាន​មហិច្ឆតា​ចង់​បាន​ខ្សែ​បម្រើ​ឆែលស៊ី

ក្រុមបាល់ទាត់ម្ចាស់ជើងឯកឡាលីកា (La Liga) បាសេឡូណា (Barcelona) បានត្រៀមលុយជាង ២៥.៥លានដុល្លា (ជិត​២០លានអ៊ឺរ៉ូ) និងថែមខ្សែប្រយុទ្ធអាឡិចស៊ីស សាន់ឆែស (Alexis Sanchez) ម្នាក់ទៀត ដើម្បីធ្វើការដោះដូរ​យកកីឡាករ​ខ្សែបម្រើ ដែលកំពុងតែឡើងជើងចន ម៉ាតា (Juan Mata) ពីក្រុមតោខៀវឆែលស៊ី (Chelsea) នេះបើតាមកាសែតក្នុង​ស្រុក​មួយរបស់អេស្ប៉ាញបានរាយការណ៏ កាលពីម្សិលមិញ។


ចន ម៉ាតា កីឡាករ​ខ្សែបម្រើ របស់ក្រុមតោខៀវឆែលស៊ី។

អតីតកីឡាករក្រុមវ៉ាឡិនសៀ (Valencia) ម៉ាតា ជាកីឡាករដែលល្អបំផុតក្នុងក្រុមឆែលស៊ី គិតចាប់ពីពេលមក​ចូលរួមជាមួយ​ក្រុមនៅទីក្រុងឡុងដ៏មួយនេះ ក្នុងតម្លៃខ្លួន៣៥.៤លានដុល្លា កាលពីឆ្នាំ២០១១ ហើយគាត់អាចនឹងលេងត្រូវតាមក្បួន ដែល​បាសេឡូណាចង់បាន។

[...]
របប​រាជានិយម​នៅ​កម្ពុជា ជា​«ទឹក​នៅ​ទើ​លើ​ស្លឹក​ឈូក»?

របប​រាជានិយម​នៅ​កម្ពុជា ជា​«ទឹក​នៅ​ទើ​លើ​ស្លឹក​ឈូក»?

រូបភាពមួយចំនួន របស់តំណាងរាស្រ្តគណបក្សប្រឆាំងលោក សុន ឆ័យ ក្នុងវេទិការសាធារណៈ ដែលបានរៀបចំឡើងដោយ ចលនាអំណាចពលរដ្ឋខ្មែរ របស់លោកសួន សេរីរដ្ឋា នៅតាមបណ្តារដ្ឋនានា នៃសហរដ្ឋអាមេរិក និងប្រទេសកាណាដានោះ បានរងការចោទប្រកាន់ថា ជាការឃុបឃិតចង់«រំលាយរាជានិយម»។ រូបភាពទាំងនេះ ត្រូវបានបកស្រាយ ដោយស្ថាប័ន​របស់រដ្ឋាភិបាលកម្ពុជា និងត្រូវបានចុះផ្សាយនៅលើគេហទំព័រ របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងគេហទំព័ររបស់​អគ្គស្នងការនគរបាលជាតិ។


ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។

ចំពោះបញ្ហាថា «រំលាយ ឬការពាររបបរាជានិយមនៅកម្ពុជា»នោះ គួរស្វែងយល់ថា តើការការពាររបបរាជានិយម ត្រូវ​អនុវត្តតាមវិធីណាខ្លះ? និងទង្វើរបែបណា ដែលអាចចាត់ទុកថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...