Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

ឆែលស៊ី ចង់​ឆ្មក់​យក «វីលែន» ពី​កណ្តាប់​ដៃ​ក្រុម​ស្ពឺ

ឆែលស៊ី ចង់​ឆ្មក់​យក «វីលែន» ពី​កណ្តាប់​ដៃ​ក្រុម​ស្ពឺ

ក្លិបតោខៀវ ឆែលស៊ី (Chelsea) បានចូលរួមប្រជែងដេញថ្លៃយកកីឡាករខ្សែបម្រើ វីលែន (Willian) ដែរ បើទោះបីជា​កីឡាករ​អន្តរជាតិប្រេស៊ីល បានឈានដល់ដំណាក់កាលពិនិត្យសុខភាព ផ្ទេរទៅកាន់ក្រុមទតិនហេម ហតស្ពឺ (Tottenham Hotspur) ក្នុងតម្លៃ ៣០លានផោនហើយក៏ដោយ។


កីឡាករ វីលែន ខ្សែបម្រើអន្តរជាតិសញ្ជាតិប្រេស៊ីល។ (រូបថត Reuters)

ក្លិបស្ពឺ សង្ឃឹមថានឹងអាចទិញយកកីឡាករវ័យ២៥ឆ្នាំរូបនេះ ឲ្យបានចប់រួចរាល់ ប៉ុន្តែពេលនេះពួកគេត្រូវ​ប្រកួតប្រជែង​ជាមួយនឹងក្លិបមកពីទីក្រុងឡុងដ៏មួយទៀត ដែលមានកៅអីលេងនៅក្របខ័ណ្ឌឆែមពានលីក (Champions League) ឆែលស៊ី។

គួររំឮកថា ខ្សែបម្រើក្រុម អេនស្ស៊ី ម៉ាខាចកាឡា (Anzhi Makhachkala) ត្រូវបានក្រុមហង្សក្រហម លីវើភូល (Liverpool) ចាប់អារម្មណ៏មុនគេ [...]

អ្នកវិភាគ៖ ជំនួប​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ឈ្នះ​ឆ្នោត ជា​«សោរ​សំខាន់​»

អ្នកវិភាគ៖ ជំនួប​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ឈ្នះ​ឆ្នោត ជា​«សោរ​សំខាន់​»

ភ្នំពេញ៖ វិបត្តនយោបាយមកទល់នឹងពេលនេះ ហាក់បីដូចជានៅត្រឹង គ្មានអ្វីមួយដែលបង្ហាញ នូវភាពវិជ្ជមាន​ក្នុងការ​បន្ធូរ​បន្ធយ នូវភាពតានតឹងទាំងនោះនៅឡើយ។ តើការប្រកាន់ជំហរ«រឹង»រៀងៗខ្លួន របស់គណបក្សធំៗទាងពីនេះ មានបង្កប់​នូវអាថ៌កំបាំងអ្វីឬទេ? តើអ្វីខ្លះដែលគួរតែគណបក្ស ដែលនឹងត្រូវមានអាសនៈក្នុងរដ្ឋសភា ត្រូវគិតក្រោយពីការបោះឆ្នោត ដើម្បីបង្ហាញនូវឆន្ទៈរបស់ខ្លួនចំពោះរាស្រ្ត?


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)

លោក អ៊ូ វីរៈ អ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា និងជាប្រធានមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា បញ្ហា​ដែលរាំងស្ទះរហូតមកដល់ពេលនេះ [...]

ជីវិត​ស្នេហា៖ ១២​ចំណុច ​ដែល​​បុរស​​ចង់​​បាន​​ពី​​ស្ត្រី

ជីវិត​ស្នេហា៖ ១២​ចំណុច ​ដែល​​បុរស​​ចង់​​បាន​​ពី​​ស្ត្រី

វាមិនមែនជារឿងងាយស្រួលនោះទេ ដែលអ្នកត្រូវស្វែងយល់ថា តើបុរស ឬមិត្តប្រុសរបស់អ្នកចង់បានអ្វីខ្លះពីអ្នក ព្រោះ​បុរសមិនងាយនឹងនិយាយប្រាប់ ពីអ្វីដែលគេត្រូវការនៅក្នុងចិត្ត ប្រាប់ដល់អ្នកនោះឡើយ ពោលគឺគ្រប់ទង្វើររបស់អ្នក គាត់គ្រាន់តែរក្សារទុកនៅក្នុងចិត្តតែប៉ុណ្ណោះ។ ហើយបើមានថ្ងៃណាមួយ គាត់ចាកចេញពីអ្នក ថ្ងៃនោះហើយដែល​អ្នក​ត្រូវ​ដឹងថា អ្វីដែលគាត់ចង់បានពីអ្នក អ្នកមិនអាចបំពេញឲ្យគាត់បាននោះទេ ទើបគាត់សម្រេចចិត្តចាកចេញ។


នាងចំជាស្អាតមែន បុរសណាមិនស្រម័យ។ តែដើម្បីជាគូរជីវិត គេនៅមានរឿងជាច្រើនដែលត្រូវស្វែងយល់។ (រូបថត hmongmemo.com)

មនោរម្យព័ងអាំងហ្វូ សូមបង្ហាញជូននូវចំណុចសំខាន់ៗមួយចំនួន ដែលបុរសភាគច្រើនតែងតែចង់បានពីមិត្តស្ត្រី ឬគូរ​ស្នេហ៏របស់គាត់។ [...]

បាល់ទាត់​ពិភពលោក​២០១៤ នៅ​ប្រេស៊ីល៖ សំបុត្រ​ចាប់​ផ្តើម​ដាក់​លក់​ហើយ

បាល់ទាត់​ពិភពលោក​២០១៤ នៅ​ប្រេស៊ីល៖ សំបុត្រ​ចាប់​ផ្តើម​ដាក់​លក់​ហើយ

សំបុត្រសម្រាប់ចូលទស្សនា កំពូលព្រឹត្តិការណ៏ដ៏ធំ បាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល បានចេញលក់​ហើយ ដែលអ្នកគាំទ្រក្រុមបាល់ទាត់ទាំងអស់ អាចចូលទៅបំពេញបែបបទសុំទិញបាន នៅលើគេហរទំព័ររបស់​សហព័ន្ធ​បាល់ទាត់ពិភពលោក ហៅកាត់ថា «ហ្វីហ្វា» (Fifa)។


បុរសម្នាក់ កំពុងពិគ្រោះគេហទំព័ររបស់សហព័ន្ធបាល់ទាត់ពិភពលោក។ (រូបថត MONOROOM.info)

ហ្វីហ្វា បានរំពឹងទុកថា នឹងមានចំនួនអ្នកចូលទស្សនា ប្រហាក់ប្រហែលទៅនឹងព្រឹត្តិការណ៏ឆ្នាំ២០០៦ នៅប្រទេស​អាឡឺម៉ង់​ដែរ ហើយសំបុត្រមាន៧ប្រភេទ ក្នុងចំណោមការប្រកួតសរុមមាន ៦៤ប្រកួត។

សំបុត្រប្រមាណ ៣.៣លានសំបុត្រ នឹងត្រៀមលក់សម្រាប់ការប្រកួតនៅឆ្នាំក្រោយ។ ហើយវានឹងមានតម្លៃពី ៥៨លាន​ផោន (៩០ដុល្លា) សម្រាប់ការប្រកួតជុំដំបូង រហូតដល់តម្លៃ ៦៣២ផោន [...]

សង្គ្រាម​រវាង​បង​ប្អូន​ត្រកូល​«ប៉ីប៉ី» (ភាគទីមួយ - VDO)

សង្គ្រាម​រវាង​បង​ប្អូន​ត្រកូល​«ប៉ីប៉ី» (ភាគទីមួយ - VDO)

លោកអ្នកដែលចូលចិត្តលេងប្រព័ន្ធសង្គមហ្វេសប៊ុក ប្រហែលជាស្គាល់មិនខាន តារាហ្វេសប៊ុកទាំងពីរដួង ដែលបានរះ​មក​ក្នុងរយៈពេលដ៏យូរ ហើយយុវជនយុវនារីនរណាៗ ក៏បានស្គាល់ដែរនោះ គឺ កញ្ញា ប៉ីប៉ី លី ឬ ភីភីអិល (PPL) និងលោក ប៉ីប៉ីឌី ឬ ភីភីឌី (PPD)។ ក្នុងពេលចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះច្រើនឡើងៗ មាន​ការរអៀសចិត្តកាន់តែខ្លាំងទៅៗ នៅពេលដែលតារាទាំងពីរដួងនេះ បានប្រកាសសង្គ្រាមនឹងគ្នា ដោយបានឆ្លើយឆ្លងគ្នា និង​​ហែកហួរគ្នាទៅវិញទៅមក តាមរយៈវីដេអូនោះ។


រូបថតរបស់តារាទាំងពីរ ប៉ីប៉ី ឌី និងប៉ីប៉ី លី នៅពេលមានការជួបត្រូវគ្នាលើកមុន។ (រូបថត ហ្វេសប៊ុក)

ការរីកចំរើនខាងបច្ចេកវិទ្យា ដែលយុវជនយុវនារីកម្ពុជា បានយកមកធ្វើជាមធ្យោបាយឆ្លើយឆ្លងគ្នា បាននឹងកំពុងមាន​ការ​ពេញនិយមជាទីបំផុត។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...