Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

ហ្វេសប៊ុក ផេភើរ (Facebook Paper) កម្មវិធី​ថ្មី​របស់​ហ្វេសប៊ុក

ហ្វេសប៊ុក ផេភើរ (Facebook Paper) កម្មវិធី​ថ្មី​របស់​ហ្វេសប៊ុក

ដើម្បីឲ្យអ្នកនិយមប្រើប្រាស់ហ្វេសប៊ុក ទទួលបាននូវអារម្មណ៍ថ្មី​កាន់តែងាយស្រួលប្រើ​ជាងមុន ក្នុងការទទួល​បានដំណឹង និងព័ត៌មានផ្សេងៗជុំវិញរឿងរាវទាំងអស់ ​ពីមិត្តភក្តិ​នោះ ឥឡូវនេះហ្វេសប៊ុក ទើបនឹងចេញឲ្យ​ប្រើ​ប្រាស់នូវកម្មវិធីថ្មីមួយ សម្រាប់ធ្វើការងារទាំងនេះ ឈ្មោះហៅថា ហ្វេសប៊ុក ផេភើរ។


រូបថតផ្ដិតចេញពីអេក្រង់នៃកម្មវិធីថ្មី ហ្វេសប៊ុក ផេភើរ របស់បណ្ដាញសង្គមដ៏ល្បីឈ្មោះ ហ្វេសប៊ុក។

បច្ចេកវិទ្យា - ប្រភពសារព័ត៌មានជាច្រើនតែងតែបង្ហើបថា ក្រុមហ៊ុនហ្វេសប៊ុក (Facebook) មានបំណងឲ្យ​អ្នកប្រើ​ទាំង​អស់​អាច​ធ្វើការសរសេរនូវខ្លឹមសារចែកចាយ ជាទម្រង់ប្លក់ក៏ដូចជា សរសេរព័ត៌មានផ្សេងតាម​តម្រូវការជា​ដើម។ ពិតណាស់​កាលពីថ្ងៃម្សិលម៉ិញនេះ [...]

មើល​ក្រុង​អសុរា ថ្លែង​«ស»​ដាក់​គ្នា​តាម​ហ្វេសប៊ុក ម្ដងមើល៍!

មើល​ក្រុង​អសុរា ថ្លែង​«ស»​ដាក់​គ្នា​តាម​ហ្វេសប៊ុក ម្ដងមើល៍!

ថ្វីត្បិតតែភាពស្ងប់ស្ងាត់ ដូចជាបានកើតឡើងក្នុងរយៈពេលចុងក្រោយនេះ ដែលធ្វើឲ្យមានមន្ទិលពីការលបលួច​ចរចាគ្នាស្ងាត់ៗ​នោះក៏ដោយ តែនៅតាមបណ្ដាញសង្គម  បណ្តាថ្នាក់ដឹកនាំនៃគណបក្សធំៗទាំងពីរ បានធ្វើឲ្យក្រុម​អ្នក​គាំទ្រមិនបានសម្រាកនៅស្ងៀមនោះឡើយ ជាពិសេសប្រតិកម្ម ជុំវិញការបង្ក្រាប​លើបាតុករអហិង្សាកាលពី​ពេលថ្មីនេះ។ ប្រតិកម្មដែលបើសូម្បីក្រុមអ្នកវិភាគឯករាជ្យ ក៏បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់ពួកគេ ដើម្បី​លូក​មាត់​ចូល​មកបកស្រាយនឹងគេដែរ។


កងកម្លាំងប្រដាប់ដោយអាវុធ«គ្រាប់ពិត» ត្រូវបានបញ្ជូនឲ្យមកបង្ក្រាបបាតុករដៃទទេ ថ្ងៃទី០៣ ខែមករា​ ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវវេងស្រេង។ (រូបថត MONOROOM.info/ O.vary)

នយោបាយកម្ពុជា - ដោយមិនបានបង្ហើយ ពីការជួបចរចារជាថ្មី [...]

ដំណើរ​កំសាន្ដ​«ស្គី»​របស់ សម រង្ស៊ី រង​ការ​រិះគន់​ថា​«ខុស​ពេល»

ដំណើរ​កំសាន្ដ​«ស្គី»​របស់ សម រង្ស៊ី រង​ការ​រិះគន់​ថា​«ខុស​ពេល»

«ជាការបង្ហាញរឿងឯកជន ដែលមិនត្រូវពេល និងមិនចេះគិតវែងឆ្ងាយ» នេះជាការឧទានឡើងរបស់​ពលរដ្ឋដើម​កំណើតខ្មែរមួយរូប ពីក្នុងចំណោមពលរដ្ឋមួយចំនួនទៀតរស់នៅក្នុងប្រទេសបារាំង ដែលបានរិះគន់ការកំសាន្ដ​ជិះ​«ស្គី»របស់លោក សម រង្ស៊ី នៅប្រទេសស្វីស។


រូបភាពផ្តិតចេញពីវីដេអូមួយ ដែលបង្ហាញថា លោក សម រង្ស៊ី កំពុងជិះស្គីយ៉ាងរំភើយនៅលើភ្នំទឹកកក ក្នុងប្រទេស​ស្វីស។

នយោបាយកម្ពុជា - ការធ្វើកីឡា ជារឿងមួយចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប។ រីឯការជិះស្គី ក៏ជាកីឡា​មួយ​ដែរ។ តែផ្ទុយទៅវិញ ការជិះស្គីថតដាក់ផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនត្រូវបានចាត់ទុកជាការធ្វើកីឡាធម្មតានោះទេ បែជាត្រូវបានពលរដ្ឋដើមកំណើតខ្មែរមួយចំនួន [...]

ខ្មែរ​បាន​កាត់​ខ្សែ​ស្រឡាយ​ចិន មាន​មោទនភាព​ណាស់​ឬ?

ខ្មែរ​បាន​កាត់​ខ្សែ​ស្រឡាយ​ចិន មាន​មោទនភាព​ណាស់​ឬ?

ពីមួយឆ្នាំទៅមួយឆ្នាំប្រជាជនខ្មែរកាន់តែច្រើនឡើងៗ មិនថានៅទីក្រុង ឬជនបទនោះទេ បានកាត់ខ្សែស្រឡាយ​ចិន។ ក្នុងចំណោមជនជាតិខ្មែរដែលកាត់ចិនទាំងនោះ មានអ្នកខ្លះបានបង្ហាញអាការៈឲ្យគេដឹងថា ខ្លួនហាក់​ដូច​ជា​មានមោទនភាព និងខែងរែងខ្លាំងណាស់ ឬអាចនិយាយបានថាឬកអឿរ នៅពេលដែលខ្លួនមានឈាមជ័រជាខ្មែរ តែបានប្រែក្លាយជាកូនចៅចិនដែរនោះ។ តើមានហេតុផលអ្វីខ្លះបានជាជម្រុញឲ្យកូនខ្មែរកាត់ចិនមួយចំនួន ប្រកាន់​ឥរិយាបទបែបនេះ?


យុវជនខ្មែរកាន់នាគចិន នៅមុខព្រះបរមរាជវាំង។ (រូបថត REUTERS/Samrang Pring)

ទស្សនៈ - កាលពីប៉ុន្មានឆ្នាំមុន គេអាចសម្គាល់កូនខ្មែរដែលមានជាប់ខ្សែស្រឡាយចិនបានយ៉ាងងាយ ពោលគឺគេ​ចំណាំត្រង់សម្បុរកាយជ្រះ ឬសរជាងកូនខ្មែរសុទ្ធ។ [...]

សៀវភៅ​សិក្សា​របស់​រដ្ឋ៖ ហាម​លក់ តែ​មិន​បាន​«ហាម​លួច»​ទេ?

សៀវភៅ​សិក្សា​របស់​រដ្ឋ៖ ហាម​លក់ តែ​មិន​បាន​«ហាម​លួច»​ទេ?

«សំខាន់រដ្ឋាភិបាលគួរស៊ើបអង្កេតថា អ្នកលក់នៅទីផ្សារហ្នឹង គាត់បានសៀវភៅមកពីណាមកលក់? ហើយរិះរក​ចាប់​អ្នកដែលយកសៀវភៅរដ្ឋយកលក់ហ្នឹង ប្រសើរជាងការដែលមករឹបអូសនៅទីផ្សារ» នេះជាការលើកឡើងរបស់អ្នក​វិភាគឯករាជ្យ លោក កែម ឡី ទៅលើសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលកំណត់ថា នឹងចាត់​វិធានការ​តាម​ច្បាប់​ចំពោះអ្នកដែលបានលក់​សៀវភៅសិក្សា ដែលមានសរសេរនៅលើក្របថា«ហាមលក់»និង«ជាកម្មសិទ្ធិ​របស់​រដ្ឋ»។


គ្របសៀវភៅសិក្សា ជីវវិទ្យាថ្នាក់ទី១២មួយ ដែលមានផ្លាកបិតពីលើ ហាមលក់។ (រូបថត MONOROOM.info/ D.KEO)

ប្រព័ន្ធអប់រំ - ការលក់ជួញដូរសៀវភៅសិក្សា ដែលមានសរសេរនៅពីលើក្របថា«ហាមលក់» និង«ជា​កម្មសិទ្ធិ​របស់រដ្ឋ» នឹងត្រូវចាត់ទុកថាជាអំពើខុសច្បាប់ បង្កអោយមានផលអវិជ្ជមានដល់ការអប់រំ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...