Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

ហ្វេសប៊ុក បោះ​ទុន ១៩​ពាន់​លាន​ដុល្លា ដើម្បី​ទិញ​កម្មវិធី​ផ្ញើ​សារ​មួយ

ហ្វេសប៊ុក បោះ​ទុន ១៩​ពាន់​លាន​ដុល្លា ដើម្បី​ទិញ​កម្មវិធី​ផ្ញើ​សារ​មួយ

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំ នៅលើពិភពលោក​ ដែលអស់លោកអ្នកបានស្គាល់ ហើយកំពុង​តែ​ប្រើប្រាស់វាជារាងរាល់ថ្ងៃ សម្រាប់ការទំនាក់ទំនង និងកិច្ចការផ្ទាល់ខ្លួនទីទៃទៀតនោះ ឥឡូវបានចំណាយទុន​ដ៏​មហិមា​ដើម្បីទិញយកកម្មវិធីមួយ ដែលមានឈ្មោះថា វ័ត អ៊ែភ (WhatsApp)។


រូបសញ្ញារបស់ ហ្វេសប៊ុក និង វ័តអ៊ែភ។

សេដ្ឋកិច្ច - ស្ថាបនិក និងនាយកប្រតិបត្តិ នៃបណ្ដាញសង្គមហ្វេសប៊ុក លោក ម៉ាក់ អ៊ីលៀត ហ្សូកឺប៊ឺក (Mark Elliot Zuckerberg) បានប្រាប់ក្រុមសារព័ត៌មាននានា ឲ្យដឹងថា «មូលហេតុ ក្នុងការចំណាយដើម​ទុនដ៏​មហាសាល​នេះ គឺហ្វេសប៊ុក មានគោលបំណងដើម្បីពង្រីកបន្ថែម នូវប្រព័ន្ធទំនាក់ទំនងសង្គមនេះ ឲ្យកាន់តែមានភាព​ទូលំ​ទូលាយ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់។ ជាពិសេស [...]

បវរ​កញ្ញា​វេណេហ្សុយអេឡា ត្រូវ​បាន​បាញ់​ស្លាប់ ក្នុង​ពេល​បាតុកម្ម​តវ៉ា

បវរ​កញ្ញា​វេណេហ្សុយអេឡា ត្រូវ​បាន​បាញ់​ស្លាប់ ក្នុង​ពេល​បាតុកម្ម​តវ៉ា

សាច់ញាតិរាជិនីសម្រស់ឯក ផ្នែកទេសចរណ៏អាយុ២២ឆ្នាំ ប្រចាំរដ្ឋការ៉ាបូបូ (Carabobo) ប្រទេសវេណេហ្សុយអេឡា បានថ្លែង​ក្នុងភាពក្តុកក្តួលថា «តើយើងអាចរស់ បានរហូតដល់ពេលណា? តើយើងអាចទុកពេលឲ្យពួកនេះសម្លាប់​យើង​បានរហូតដល់ពេលណា?» ការថ្លែងដ៏រន្ធត់នេះ បានធ្វើឡើងបន្ទាប់ពីមរណភាពយ៉ាងទាន់ហន់ នៃអតីតស្ត្រី​ម្ចាស់​សម្ផស្សរបស់ពួកគេ កាលពីថ្ងៃពុធ។


នាង ហ្សេណឺស៊ីស កាម៉ូណា នៅពេលនាងនៅរស់ និងនៅក្រោយមរណភាពរបស់នាងនៅមន្ទីរពេទ្យ។ (រូបភាពហ្វេសប៊ុក)

រាជនីសម្រស់ - សម្តែក​នៃការសោកស្តាយ បន្តាប់ពីបវរកញ្ញាទេសចរណ៍រូបនេះ បានស្លាប់ក្នុងមន្ទីពេទ្យ​នាយប់​ថ្ងៃកើតហេតុ បានកើតឡើងជាបន្តបន្ទាប់។ បវរកញ្ញាវេណេហ្សុយអេឡា អាយុ២២ឆ្នាំ នាង ជានិស្សិតសិក្សាផ្នែក​ទីផ្សារ ត្រូវបានបាញ់សម្លាប់ [...]

៤​ចំណុច​ ដើម្បី​បញ្ឃប់​ការ​ព្រួយ​បារម្ភ​ ពី​ការ​គិត​របស់​អ្នក​ដទៃ

៤​ចំណុច​ ដើម្បី​បញ្ឃប់​ការ​ព្រួយ​បារម្ភ​ ពី​ការ​គិត​របស់​អ្នក​ដទៃ

មនុស្សគ្រប់រូប តែងតែចង់ឲ្យអ្នកដទៃចូលចិត្តនិងគាំទ្រខ្លួន ដែលជាហេតុបណ្តាលឲ្យមនុស្សនោះព្រួយបារម្ភ​ច្រើន​ចំពោះការគិតរបស់អ្នកដទៃចំពោះខ្លួនទៅវិញ។ ការខ្វល់ពីការគិតរបស់អ្នកដទៃខ្លាំងពេក​ ធ្វើឲ្យលោកអ្នកប្រែជា​មាន​បញ្ហា​ផ្លូវចិត្ត មានភាពតានតឹង និងមានភាពភ័យខ្លាចចំពោះរឿងរ៉ាវទាំងឡាយ ដែលលោកអ្នកមើលមិនដឹង ពីការគិត​របស់អ្នក​ដទៃ និងចេះតែធ្វើការប៉ាន់ស្មានវា ដោយសំអាងលើហេតុផលផ្សេងៗទៅវិញ។


ជំនឿជឿជាក់ក្នុងខ្លួន នឹងនាំឲ្យលោកអ្នកគិតថា ខ្លួនលោកអ្នកសំខាន់ណាស់។ (រូបថត ឯកសារ)

រោគចិត្ត - នេះជាចំណុចទាំងបួន ដើម្បីបញ្ឃប់ការព្រួយបារម្ភរបស់លោកអ្នក ចំពោះការគិតរបស់អ្នកដទៃ ដើម្បីជួយ​សុខភាព​ផ្លូវចិត្តរបស់លោកអ្នក និងនៅតែអាចរក្សាចំណងមិត្តភាព ជាមួយអ្នកដទៃបានដដែល។

១. [...]

សូនី បញ្ចេញ​ទូរស័ព្ទ​ទំនើប​ថ្មី Xperia G មក​ផ្ទឹម​ជា​មួយ SP និង V

សូនី បញ្ចេញ​ទូរស័ព្ទ​ទំនើប​ថ្មី Xperia G មក​ផ្ទឹម​ជា​មួយ SP និង V

កាលពីម្សិលម៉ិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាសូនី (Sony) របស់ជប៉ុន បានប្រកាសបង្ហាញ នូវទូរស័ព្ទទំនើប​សេរីថ្មីមួយ​ទៀតរបស់ខ្លួន ដែលគេបានឲ្យឈ្មោះវាថា អ៊ិចភីរៀ ជី (Xperia G) ដែលត្រូវបានរចនាសាជាថ្មី មានលក្ខណៈសម្បត្តិ​មួយចំនួន ប្រហាក់ប្រហែលទៅនឹង ទូរស័ព្ទដែលចេញមុន និងដែលមានឈ្មោះថា អ៊ិចភីរៀ ហ្សិត វ័ន (Xperia Z1) ដែរ។


អ៊ិចភីរៀ ជី របស់ក្រុមហ៊ុន សូនី ជប៉ុន។ (រូបថត 91mobiles.com)

បច្ចេកវិទ្យា - តាមសេចក្តីរាយការណ៍ បានបញ្ជក់ឲ្យដឹងដែរថា ទូរស័ព្ទទំនើបសេរីថ្មីនេះ នឹងត្រូវបានផលិតឡើងជាថ្មី ដែលមានបំពាក់ដោយ អេក្រង់ ៤.៨ អ៊ីង កាំមេរ៉ា ៨ មេហ្កាភីស៊ែល អង្គចងចាំ ឬហៅថា ម៉េម៉ូរី ទំហំ ១ ជីហ្កាប៉ាយ ដែល​អាចរួមបញ្ចូលម៉េម៉ូរីក្រៅបានផងដែរ។ តើការផលិតឡើងថ្មីនេះមានអ្វីពិសេសខ្លះ [...]

សង្ខេប​ប្រទេស​ដែល​ទទួល​បាន​មេដាយ នៅ​កីឡា​អូឡាំពិក ២០១៤ ក្រុង​ស្សូជី

សង្ខេប​ប្រទេស​ដែល​ទទួល​បាន​មេដាយ នៅ​កីឡា​អូឡាំពិក ២០១៤ ក្រុង​ស្សូជី

ខាងក្រោមនេះ គឺជាការសង្ខេបចេញនូវប្រទេសដែលបានទទួលមេដាយ ពីច្រើនបំផុតរហូតដល់តិចបំផុត នៅក្នុង​ការប្រកួត កីឡាអូឡាំពិកឆ្នាំ ២០១៤ នៅទីក្រុង ស្សូជី ប្រទេសរុស្សី។ កីឡាអូឡាំពិកសម្រាប់រដូវធ្លាក់ទឹកកកឆ្នាំនេះ មានប្រទេសចូលរួមសរុបចំនួន ៨៩ប្រទេស។


រូបសញ្ញាអូឡាំពិក នៅទីក្រុងស្សូជី ប្រទេសរ៉ូស្សី ឆ្នាំ២០១៤។ (រូបថត meltyxtrem)

Rank

Country

Gold



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...