អ្នកវិភាគ៖ រាជាណាចក្រថៃ កំពុងឈានទៅរកសង្គ្រាមស៊ីវិល
ពីមួយថ្ងៃទៅមួយថ្ងៃវិបត្តិនយោបាយ នៅក្នុងប្រទេសថៃកាន់តែធ្ងន់ធ្ញរឡើងៗ ។ ការវាយប្រហារដោយគ្រាប់បែកបានកើតឡើងស្ទើររៀងរាល់ថ្ងៃ នៅក្នុងរាជធានីបាំងកក។ គិតត្រឹមថ្ងៃពុធនេះ មនុស្សយ៉ាងហោចណាស់ក៏មនុស្ស ២០នាក់បានស្លាប់បាត់បង់ជីវិត នៅតាមដងផ្លូវដោយសារខ្មាន់កាំភ្លើង បានបាញ់រះនៅក្នុងទីកន្លែង៣ ផ្សេងគ្នាជុំវិញរាជធានីបាំងកក។ ការផ្ទុះអពើហិង្សានេះ ត្រូវអ្នកវិភាគមើលឃើញថា អាចរុញច្រានប្រទេសថៃ ឲ្យធ្លាក់ក្នុងវិបត្តិសង្គ្រាមស៊ីវិល។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងមេទ័ព លោកប្រាយុទ្ធ ចាន់អ៊ូឆា នៅពេលចុះជួយជនរងគ្រោះនឹងទឺកជំនន់ ក្នុងពេលកន្លងមក។ (រូបថត ឯកសារ)
នយោបាយថៃ - ក្នុងរយៈពេលតវ៉ាជាង ៤ ខែមកនេះ [...]