Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

ដឹង​ថា​ឈ្នះ​ជ័យ​លាភី ណូបែល​ឆ្នាំ​២០១៣ ក្នុង​ពេល​កំពុង​លង់​លក់!

ដឹង​ថា​ឈ្នះ​ជ័យ​លាភី ណូបែល​ឆ្នាំ​២០១៣ ក្នុង​ពេល​កំពុង​លង់​លក់!

អាលីស មូនរ៉ូ (Alice Munro) ជាអ្នកនិពន្ធរឿងខ្នាតខ្លី បានឈ្នះជ័យលាភីណូបែល​ ខាងផ្នែក​អក្សរសាស្រ្ត ប្រចាំ​ឆ្នាំ​២០១៣ ហើយ​ត្រូវបានដាក់ងារជូនអ្នកស្រីថា ជា«កំពូលអ្នកនិពន្ធរឿងខ្លី»។ អ្វីដែលគិតថាគួរឲ្យភ្ញាក់ផ្អើលនោះ គឺ​ដំណឹងនៃការឈ្នះរង្វាន់​ណូបែលនេះ ត្រូវបានប្រកាសក្នុងពេលដែលអ្នកស្រីកំពុងទទួលទានដំណេក។ ជាក្ដី​សុបិន្ត​ដែលអ្នកស្រីមានតាំងពីយូរ ប៉ុន្តែ​រហូតមកដល់ក្រោយការប្រកាសនេះ ក៏អ្នកស្រីនៅតែមិនទាន់អស់ចិត្តនៅឡើយ។


អ្នកស្រី អាលីស មូនរ៉ូ អ្នកនិពន្ធរឿងខ្លី សញ្ជាតិកាណាដា។ (រូបថត ZUMA Press)

រង្វាន់ណូបែល - អ្នកស្រី អាលីស មូនរ៉ូ សញ្ជាតិកាណាដាអាយុ៨២ឆ្នាំ បានទទួលដំណឹងនៃការ​ឈ្នះរង្វាន់​ណូបែល​នេះ [...]

ទូរស័ព្ទ HTC ចេញ​ថ្មី មាន​ពណ៌​ច្រើន​ដូច iPhone និង​ម៉ាស៊ីន​ថត​ខ្លាំង

ទូរស័ព្ទ HTC ចេញ​ថ្មី មាន​ពណ៌​ច្រើន​ដូច iPhone និង​ម៉ាស៊ីន​ថត​ខ្លាំង

ក្រុមហ៊ុន អេជធីស៊ី (HTC) របស់តៃវ៉ាន់ បានប្រកាស់ចេញជាផ្លូវការ នូវទូរស័ព្ទសេរីថ្មីមួយទៀត ដែលមានច្រើនព័ណ៌ រាងស្ដើង និងមាន​បំពាក់ដោយសម្បកផ្លាស្ទិកនៅលើខ្លួន អាចឲ្យអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្ដូរពណ៌របស់វាបាន។ ការផ្លាស់ប្ដូរព័ណ៌សម្បក​យ៉ាងសម្បូរបែប ដែលធ្វើឲ្យអ្នកផងនឹកឃើញថា វាស្រដៀងគ្នាទៅនឹងទូរស័ព្ទ អាយហ្វូន ៥ស៊ី (iPhone 5c) របស់អ័បផល (Apple) ដែរ។


ទូរស័ព្ទ HTC Desire 816 ដែលនឹងត្រៀមចេញជាដំបូងនៅប្រទេសចិន។ (រូបថត donews.com)

បច្ចេកវិទ្យា - ក្នុងពិព័ណ៌អេឡិកត្រូនិកប្រចាំឆ្នាំ២០១៤នេះ (MWC 2014) ក្រុមហ៊ុនអេជធីស៊ី បានប្រកាសឲ្យដឹងថា ទូរស័ព្ទឆ្លាត​វៃថ្មីរបស់ខ្លួន គឺ HTC Desire 816 និង HTC Desire 610 គឺជាស្មាតហ្វូន [...]

ហេតុអ្វី បាន​ជា​មាន​បាតុកម្ម? តេជគុណ លួន សូវ៉ាត ប្រតិកម្ម !

ហេតុអ្វី បាន​ជា​មាន​បាតុកម្ម? តេជគុណ លួន សូវ៉ាត ប្រតិកម្ម !

ហេតុអ្វីបានជាមានបាតុកម្ម? ចម្លើយយ៉ាងខ្លី ព្រោះតែពួកគាត់ចង់បាន«ការរស់នៅ»សមរម្យ ក្នុងនាមជាពលរដ្ឋនៃ​សង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់ព្រះតេជគុណ លួន សូវ៉ាត ម្ចាស់ពានរង្វាន់ថ្នាក់កំពូល ផ្នែកអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ពីប្រទេសស្វីស។


សកម្មជនតវ៉ាដីធ្លី ត្រូវអាជ្ញាធរចាប់ខ្លួន នៅក្នុងរថយន្ដទ្រុងមួយ យកទៅឃុំ កាលពីខែឧសភា ឆ្នាំ២០១២។

វិបត្តិសង្គម - ដើមឆ្នាំ២០១៤នេះ ត្រូវបានកត់សម្គាល់ដោយ អំពើហិង្សារបស់កងកម្លាំងអាជ្ញាធរកម្ពុជា ទៅលើ​ប្រជាពលរដ្ឋ ជាពិសេសទៅលើក្រុមអ្នកតវ៉ាដៃទទេ ហើយបានបង្កឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។ នោះ ក៏​ព្រោះតែពួកគេ បានធ្វើបាតុកម្មទាមទារ [...]

ក្រុម​កាំភ្លើងធំ អាសឺណល ដាក់​តាំង​រូប​ចម្លាក់​កីឡាករ​ខ្លាំង​របស់​ខ្លួន

ក្រុម​កាំភ្លើងធំ អាសឺណល ដាក់​តាំង​រូប​ចម្លាក់​កីឡាករ​ខ្លាំង​របស់​ខ្លួន

ក្លឹបបាល់ទាត់កាំភ្លើងធំ អាសឺណល (Arsenal) បានដាក់តាំងបង្ហាញ នៅឯពហុកីឡដ្ឋាន អេមីរ៉ាត (Emirates) រូប​សំណាក់ធ្វើពីសំរឹទ្ធ នៃវីរៈបុរសរបស់ក្លឹប ឌឺនីស ប៊េកខេម (Dennis Bergkamp) អតីតកីឡាករជម្រើសជាតិហូល្លង់ ដែលត្រូវបានក្លឹបមួយនេះ ជ្រើសតាំង​ជាតំណាងឲ្យក្រុម ក្នុងអំឡុងពេល១១ឆ្នាំ គឺឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ​២០០៦។


រូបចម្លាក់របស់អតីតកីឡាករ ឌឺនីស ប៊េកខេម។ (រូបថត bostonherald.com)

បាល់ទាត់អង់គ្លេស - អតីតកីឡាករអាសឺណលរូបនេះ ធ្លាប់លេងឲ្យក្រុមកាំភ្លើងធំបាន៤២៣ប្រកួត ហើយធ្លាប់រក​គ្រាប់បាល់​បាន ១២០​គ្រាប់ផងដែរ។ អតីតកីឡាករជម្រើសជាតិហូល្លង់រូបនេះ បាននិយាយនៅក្នុងការតាំង​ពិពណ៌​នោះថា៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់។ [...]

កូន​ខ្ញុំ​ជាប់​គុក ដោយ​«គ្រាន់​តែ​គេ​សង្ស័យ»​ថា បាន​គប់​កញ្ចក់​ឡាន!

កូន​ខ្ញុំ​ជាប់​គុក ដោយ​«គ្រាន់​តែ​គេ​សង្ស័យ»​ថា បាន​គប់​កញ្ចក់​ឡាន!

«ឲ្យកូនខ្ញុំមកវិញម៉ោ!ៗ» នេះជាសម្រែកយំរបស់ម្តាយជនត្រូវចោទ អ្នកស្រី ញ៉ាវ សំណាង  នៅមុខសាលាដំបូង​រាជធានីភ្នំពេញ ក្នុងពេលដែលតុលាការមួយនេះបានយកកូនអ្នកស្រី ដែលគ្រាន់តែជាប់សង្ស័យថា បានគប់កញ្ចក់​រថយន្ដបែក មកកាត់ក្តីឲ្យជាប់ពន្ធនាគារ។ នេះជាបទយកការណ៍ខ្លីមួយ ដែលអាចជារឿង«តូច»សម្រាប់មនុស្ស​មួយចំនួន តែវាជាទុក្ខធំ«ជាងភ្នំ»សម្រាប់គ្រួសារដ៏ក្រីក្រនេះមកពីខេត្តកំពត និងជារឿង«ហួសចិត្ត»សម្រាប់​ប្រព័ន្ធ​អនុវត្តន៍ច្បាប់នៅកម្ពុជា។


ម្ដាយជនត្រូវចោទ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - លោក ប្រាក់ ប្រេញ ឪពុកមារនៃជនត្រូវចោទឈ្មោះ វ៉ន លី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...