Posts in ‘សម្រាំងជីវិត’ Category

សាំងហ្គាពួរ ថា​ខ្លួន​មាន​អ្នក​ឈឺ​ជំងឺ ហ្សីកា ចំនួន​៤១ករណី

សាំងហ្គាពួរ ថា​ខ្លួន​មាន​អ្នក​ឈឺ​ជំងឺ ហ្សីកា ចំនួន​៤១ករណី

កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ប្រទេសសាំងហ្គាពួរ បានប្រកាសឲ្យដឹង ពីករណី​អ្នកជំងឺ​ចំនួន៤១នាក់ ដែល​បាន​ឆ្លង​ជំងឺ ហ្សីកា (Zika)។ ពីក្នុងចំណោមនោះ អ្នកជំងឺភាគច្រើនគឺជាកម្មករបរទេស ដែលធ្វើការ​នៅ​ក្នុង​ការដ្ឋាន​សំណង់។

នេះជាលើកដំបូងបង្អស់ ដែលប្រទេសនេះបានប្រកាសឲ្យដឹង ពីការឆ្លងរាលដាលនៅ​ក្នុង​ប្រទេស នៃរោគសញ្ញា ហ្សីកា តាមរយៈអ្នកជំងឺជាស្ត្រី​ម្នាក់ ដែលមានដើមកំណើតម៉ាឡេស៊ី អាយុ៤៧ឆ្នាំ។ រីឯអ្នកជំងឺដទៃទៀត ក៏​ត្រូវ​បាន​ក្រសួង​អះអាង​ដែរថា ពួកគេមិនបានធ្វើដំណើរ ទៅក្រៅប្រទេសនោះទេ។

រោគសញ្ញា ហ្សីកា មុនដំបូងគេ ដែលប្រទេសសាំងហ្គាពួរ​បានរកឃើញ កាលពីខែឧសភាកន្លងមក បានកើត​ឡើង​ទៅ​លើ​បុរស​ម្នាក់ ដែលបានចេញទៅស្នាក់នៅ អស់រយៈពេល១ខែ ក្នុងប្រទេសប្រេស៊ីល ប្រទេសដែល​​មាន​ការ​រាត​ត្បាត ដោយជំងឺនេះ​ខ្លាំងជាងគេ លើពិភពលោក កាលពីប៉ុន្មានខែមុន។

មេរោគ ហ្សីកា ដ៏សហាវ ដែលចម្លងជាទូទៅ តាមរយៈសត្វមូសនោះ បានបង្កគ្រោះធ្ងន់ធ្ងរ [...]

ប្រពន្ធមកទាន់​ដេញ​«សាហាយ​ស្រី» ដែល​កំពុង​ស្រាត​ឲ្យ​ចេញ​ក្រៅ​ផ្ទះ

«កុំធ្វើបាបខ្ញុំអញ្ចឹងអី» នេះជាសម្លេងដង្ហោយ របស់ស្ត្រីជា«សាហាយ» ដែលកំពុងទ្រហោរយំ និងស្ថិតក្នុង​សភាព​ស្រាត​ននល​គោក បន្ទាប់ពីភរិយារបស់បុរស ដែលនាងកំពុង​លួច​មាន​ទំនាក់ទំនងស្នេហា​ជាមួយ​នោះ បាន​មក​ទាន់​ពេល​អ្នកទាំងពីរ កំពុងហៀបឡើងថានសួគ៌។ ហេតុការណ៍កើតឡើង នៅរាជធានីបាងកក ប្រទេសថៃ កាល​ពី​ជាង​មួយ​សប្ដាហ៍​មុន។

សារព័ត៌មានអង់គ្លេស «Daily Mail» បានស្រង់ប្រភពផ្ទាល់កន្លែង មកបញ្ជាក់ថា ភរិយារបស់ស្វាមីក្បត់ចិត្ត បាន​ត្រឡប់​មក​ផ្ទះវិញមុនម៉ោង។ ដំបូងឡើយ នាងជាប្រពន្ធ​បានសំដែងចំងល់ជាខ្លាំង នឹងស្បែកជើងស្រី​មួយ​សម្រាប់ ដែល​ដាក់​នៅ​មាត់ទ្វាផ្ទះ។ ហើយចំងល់នោះ មិនខុសទេ ព្រោះពេលនាង​ចូលមកដល់​បន្ទប់​ទទួលភ្ញៀវ នាង​បាន​ប្រទះ​ឃើញ​​ស្វាមី​របស់​ខ្លួន កំពុងអោបប្រលោម​ស្ត្រីក្មេងម្នាក់ នៅក្រោមដើមទ្រូង ទាំងគ្មានសម្លៀកបំពាក់។

នៅចំពោះហេតុការណ៍នេះ ស្ត្រីជាភរិយាបានប្រមាញ់ស្រីសាហាយ ចេញពីផ្ទះរបស់ខ្លួន [...]

ថត​រូប​ខ្លួន​ឯង (Selfie) បង្ក​សោកនាកម្ម​មួយ​គ្រួសារ

ថត​រូប​ខ្លួន​ឯង (Selfie) បង្ក​សោកនាកម្ម​មួយ​គ្រួសារ

កុមារីជាតិប៉ាគីស្ថាន អាយុ១១ឆ្នាំម្នាក់ បានស្លាប់ដោយលង់ទឹក នៅក្នុងស្ទឹង «Kunhar» ដែលមាន​ទឹក​ហូរ​ខ្មួលខ្មាញ់ នៃខេត្ត «Khyber Pakhtunkhwa» ក្បែរក្រុង «Beesian» បន្ទាប់ពីកុមារីរូបនោះ បាន​ព្យាយាម​ថត​រូប​ដោយ​ខ្លួនឯង (Selfie)។ ឪពុកម្ដាយរបស់កុមារ ក៏បានស្លាប់ដោយលង់ទឹកនោះដែរ ដោយសារ​ពួក​គេ​បាន​លោត​ចូល ទៅក្នុងស្ទឹងនោះ ដើម្បីចង់សង្គ្រោះកូនស្រី​របស់ខ្លួន។ នេះបើតាមការថ្លែងឲ្យដឹង ពីនគរបាល និង​រដ្ឋ​អំណាច​តំបន់ ដែលសម្បូរដោយទេសចរណ៍ ស្ថិតនៅចំងាយ២០០គីឡូម៉ែត្រ ភាគខាងជើង​នៃ​រដ្ឋធានី អ៊ីស្លាម៉ាបាដ។

នគរបាលមួយរូប លោក អារសាដ ខាន់ (Arshad Khan) បានលើកយកសំដី​សាក្សី​ជាច្រើន ដែលសុទ្ធសឹងជា​អ្នក​ទេសចរណ៍ នៅក្នុងហេតុការណ៍ មកថ្លែងអះអាងថា៖ «កុមារីបានព្យាយាមថតរូបខ្លួន នៅនឹងមាត់ស្ទឹង ហើយ​បាន​រអិល​ជើង ធ្លាក់ចូលទៅក្នុងស្ទឹង»។ លោក ខាន់ បានបន្តទៀតថា នៅពេលឃើញដូច្នេះ ម្ដាយ​ក៏​លោត​ចូល​ទៅ​ក្នុង​ទឹកស្ទឹង [...]

អ្នក​ទោស​ហែក​គុក ដើម្បី​ជួយ​សង្គ្រោះ​អ្នក​យាម​ខ្លួន

អ្នក​ទោស​ហែក​គុក ដើម្បី​ជួយ​សង្គ្រោះ​អ្នក​យាម​ខ្លួន

ទោះខ្លួនជាជនល្មើស ក៏អាចក្លាយជាវីរៈជនបានដែរ នៅថ្ងៃណាមួយ។ ដូចជាក្រុមអ្នកជាប់ឃុំ​នេះជាដើម ដែល​ខ្លួនសុទ្ធតែជាប់ខ្នោះដៃ ជាប់ច្រវាក់ជើង តែបានបង្ខំហែកគុកដែល​ដាក់ពួកគេ ដើម្បីចេញទៅជួយសង្គ្រោះ អ្នក​យាម​គុក​ម្នាក់ ដែលរងគ្រោះនឹងអាការៈគាំងបេះដូង។ ហេតុការណ៍បានកើតឡើង នៅក្នុងតុលាការក្រុង «Parker» នៃ​រដ្ឋ​តិចសាស់ ភាគខាត្បូងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ ហើយត្រូវ​បាន​ទូរទស្សន៍ «ABC» របស់អាមេរិក ​យកមករាយការណ៍​នៅចុងសប្ដាហ៍មុន។

អ្នកយាមគុក​ម្នាក់នេះ បានរងនូវអាការៈ​ដែលអាចអស់ជីវិត និងបានដួលពីលើកៅអី ដូចដែលបានបង្ហាញ​នៅក្នុង​រូបភាពនៃវីដេអូសុវត្ថិភាព របស់បន្ទប់ក្នុងតុលាការ។ នៅចំពោះហេតុការណ៍នេះ អ្នកជាប់ឃុំទាំង៨នាក់ ដែល​មាន​ដៃ​ជាប់​ខ្នោះ និងជើងជាប់ច្រវាក់ បានស្ទុះងើបឡើង ហើយស្រែករកជំនួយ។ តែដោយមិនឃើញ​កិច្ច​អន្តរាគមន៍​ភ្លាមៗ​​ពី​​សំណាក់មន្ត្រីអាជ្ញាធរផ្សេងទៀតនោះ ពួកគេទាំងនេះបានរុញទ្វាចំរឹង [...]

អ៊ឺរ៉ូ២០១៦៖ ជូន​ចិញ្ចៀន​សុំ​រៀបការ ក្នុង​ពេល​ទៅ​មើល​បាល់

អ៊ឺរ៉ូ២០១៦៖ ជូន​ចិញ្ចៀន​សុំ​រៀបការ ក្នុង​ពេល​ទៅ​មើល​បាល់

តាមពិតទៅ គូស្នេហ៍ទាំងពីរ មិនមែនជាជនជាតិអង់គ្លេសសុទ្ធនោះទេ៖ យុវជនជាជនជាតិ វៀល្ស៍ (Wales - តំបន់​មួយស្ថិតនៅភាគខាងលិច) ខណៈយុវតីវ័យក្មេង ទើបជាជនជាតិអង់គ្លេសពិតប្រាកដ។ អ្នកទាំងពីរបាន​មក​គាំទ្រ ក្រុមបាល់ទាត់ជម្រើសជាតិ​​តែរៀងខ្លួន។ ប៉ុន្តែសេចក្ដីស្នេហា មានទំហំធំ និងមានទម្ងន់ធ្ងន់​ជាង​បាល់​ទាត់។ មិនអញ្ចឹងទេឬ?

យុវជនបានដកចិញ្ចៀនចេញមក ហើយបានបង្ហាញជូន ទៅនារីកំពុងស្នេហ៍ ដោយពោលពាក្យ​ដ៏​អស្ចារ្យ​ដូច្នេះ​ថា៖ «បងសុំស្នើចិត្តអូន ដើម្បីរៀបការជាមួយបង»។ វីដេអូត្រូវបានយកមកបង្ហោះ នៅលើគេហទំព័រ «YouTube» តាំងពីច្រើនថ្ងៃមកហើយ ហើយមានមនុស្សចូលទៅទស្សនា ប្រមាណជិត៥ម៉ឺនដងហើយ។ នៅ​លើ​បណ្ដាញ​សង្គម​វិញ ក៏វីដេអូនេះ បានបង្កភាពជ្រួលជ្រើមមិនតិចដែរ។

កាយវិការ«លុតជង្គង់» របស់យុវជនជាគូស្នេហ៍ លើទីលានក្បែរតួអេហ្វែល (Tour Effel) នៃ​រដ្ឋធានី​ប៉ារីស បាន​ពញ្ញាក់អារម្មណ៍យុវតីឲ្យស្រឡាំងកាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...