Posts in ‘ពីនេះពីនោះ’ Category

ចោរ​ស្រី ដែល​មាន​រូប​រាង​«ស៊ិច​ស៊ី»​ជាង​គេ ក្នុង​ពិភពលោក (pic)

ចោរ​ស្រី ដែល​មាន​រូប​រាង​«ស៊ិច​ស៊ី»​ជាង​គេ ក្នុង​ពិភពលោក (pic)

ជនជាប់ចោទស្រី ដែលមាននៅជាប់ជាមួយ នូវកាំភ្លើងចំនួន៩ដើមផងនោះ ត្រូវបានសង្ស័យថា បានប្រព្រឹត្តិ​ចោរកម្ម ជាមួយនឹងក្មេងជំទង់បីនាក់ទៀត អាយុ១៣ ១៥ និង១៧ឆ្នាំ។ បទចោទប្រកាន់ ដែលតុលាការបាន​រកឃើញ ហើយចោទប្រកាន់ទៅលើនាង មានចំនួនរហូត​ដល់ទៅ ១០៨ករណី ដែលក្នុងនោះមាន​ការគាស់​ផ្ទះ​ដោយប្រើកម្លាំង លួច ឆក់ និងលាក់អាវុធខុសច្បាប់។

មេធាវីរបស់នាង ស្តេហ្វានី បានពន្យល់ប្រាប់សារព័ត៌មាន ម៉ុងរ៉េអាល់ (Journal de Montréa) ថា៖ «ជាសំនុំ​រឿងដ៏អស្ចារ្យមួយ។ គេបានផ្ទេរមកឲ្យខ្ញុំ នូវសំនុំរឿងដែលមានកម្រាស់ជាង ៣០សង់ទីម៉ែត្រ។»

ប្រសិនបើសំនុំរឿងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញទាំងបស្ចឹមលោក ក៏ព្រោះតែរូបរាងដ៏ស៊ិច​ស៊ី​របស់​នាង ដែលគេមិនដែលធ្លាប់ជួប សម្រាប់ឧក្រិដ្ឋជនជាចោរស្រីកន្លងមក។ តែគួរឲ្យស្ដាយ ដែលស្រស់ស្រី​ដើម​ទ្រូង​បាន ត្រគាកទូលាយរូបនេះ នឹងត្រូវឡើងសវនាការនៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ៕

ឆ្កែ​ដែល​ធំ​ជាង​គេក្នុង​លោក​ បាន​ស្លាប់​ហើយ... (vdo)

សារព័ត៌មាន Kalamazoo Gazette ក្នុងរដ្ឋ មីឈីហ្គែន (ភាគខាងជើងអាមេរិក) បានរាយការណ៍កាលពីថ្ងៃ​សុក្រទី១២ ខែកញ្ញានេះថា ពូជឆ្កែដែលធំជាងគេក្នុងពិភពលោក មានទំងន់៧៩គីឡូក្រាម សម្បុងពណ៌​ត្នោតចាស់ កំពស់១,១០ម៉ែត្រ បើវាឈរជើងបួន ឬកំពស់នឹងឡើងទ្វេជាពីរ បើវាឈរជើងពីរខាងក្រោយ បានស្លាប់់ដោយភាព«ជរា»ខ្លាំង របស់វា។

ម្ចាស់របស់វា បានថ្លែងរៀបរាប់ថា ហ្សីស (Zeus) បានស្លាប់កាលពីសប្ដាហ៍កន្លងទៅ ដោយបន្សល់ទុក​នូវ​ភាពសោកសោយ ដល់លោកយ៉ាងខ្លាំងក្រៃលែង។ លោកថា បើសិនជា ហ្សីស មិនមានរឿងអ្វីកើតឡើងទេ វានឹងត្រូវធ្វើខួបអាយុ៦ឆ្នាំ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែជីវិតនៅលើលោកយើងនេះ មិនទៀងឡើយ ...

ម្ចាស់របស់ ហ្សីស បានរំលឹកប្រាប់អ្នកសារព័ត៌មាន ពីអនុស្សាវរីយ៍របស់លោក ជាមួយ ហ្សីស ជាពិសេស​នៅពេលដែលលោកបណ្ដើរ ហ្សីស នៅតាមដងផ្លូវ ហើយអ្នកផងតែងដណ្ដឹងសួរលោក របៀបចំអន់ដាក់ ហ្សីស ថា «តើវាជាឆ្កែ ឬវាជាសេះ?»៕