Posts in ‘ពីនេះពីនោះ’ Category

មើលដំរីទឹក បង្រៀនកូនវា ឲ្យចេះហែលទឹក (vdo)

បន្ទាប់ពីបានកើតចេញ ពីពោះម្ដាយបានប្រមាណ ជា២៤ម៉ោង នៅពេលនេះ គឺជាពេលដែលត្រូវងូតទឹក ដុស​សំអាត​ខ្លួន។ កូនដំរីទឹកមួយក្បាលនេះ បានកើតនៅថ្ងៃច័ន្ទសប្ដាហ៍មុន នៅក្នុងសួនសត្វ នៃទីក្រុង សាន ឌីជេហ្គោ (San Diego) ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក នាវេលាម៉ោងប្រមាណ ជា៦ និង៣០នាទីព្រឹក។

នៅក្នុងអាងទឹក គេឃើញ ដំរីទឹកញី ដែលមានឈ្មោះ ហ្វូណានី (Funani) អាយុ៣០ឆ្នាំ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្រៀនកូនខ្លួន ដែលទើបនឹងកើត ហើយមិនទាន់ស្គាល់ថា អ្វីជាទឹក ឬជាការហែលទឹកនោះ ឲ្យចេះធ្វើកាយវិការ នៅក្នុងទឹក ដើម្បីអាចយកមកប្រើប្រាស់ នៅក្នុងជីវិតតទៅមុខ។

វីដេអូនេះ ត្រូវបានបង្ហោះដាក់លើ យូធូប ដោយសួនសត្វខ្លួនឯង ដើម្បីប្រាប់ទៅអ្នកគាំទ្រ និងជាពិសេសអ្នកដែល​តាម​ដាន ការឆ្លងទន្លេរបស់ដំរីទឹកញី ឲ្យដឹងថា ទាំងម្ដាយទាំងកូន មានសុខភាពប្រសើរ ជាធម្មតាទេ។

រឿង ដែលគេចង់ដឹង តែមិនទាន់អាចដឹងបាននោះ គឺកូនដំរីទឹកមួយក្បាលនេះ [...]

ទាញព្រ័ត្រ? ប្រហែល​ដែរ តែ​គេ​យក​ទូក ធ្វើ​ព្រ័ត្រ (vdo)

ផលវិបាក ចេញពីការទាញព្រ័ត្រ គឺប្រើកម្លាំងទាញខ្សែរពួរ ម្ខាងម្នាក់ រហូតទាល់តែម្ខាងចាញ់កម្លាំង ហើយពេល​ខ្លួន​ម្ខាង​ទៀត ត្រូវដួលលើកគ្នា... អីយ៉ាសប្បាយម្យ៉ាង។ តែនៅប្រទេសប៉ូឡូញវិញ កីឡាទាញព្រ័ត្រនេះ ត្រូវបានបែកគំនិត ធ្វើ​នៅ​លើ​ទឹក និងនៅលើទូកវិញ។ ល្បែងនេះ នៅទីនោះ គេហៅថា «Tug of Oar» ដែលមានន័យប្រហាក់ប្រហែល នឹង​ទាញ​ព្រ័ត្រ​អញ្ចឹងដែរ។

ដើម្បីចូលលេងល្បែងនេះបាន បេក្ខជន១២នាក់ ចែកជាពីរក្រុម អង្គុយទល់មុខគ្នា នៅមួយផ្នែកម្នាក់ នៃទូក។ ល័ក្ខខ័ណ្ឌ ក្នុងការយកឈ្នះ មិនពិបាកទេ​ ហើយក៏ស្រួលយល់ដែរ៖ នោះគឺនរណាអ៊ុំបានខ្លាំង រុញខាងខ្លួនទៅមុខ ហួសពីខ្សែរ​កណ្ដាល បានច្រើនជាង ខាងនោះជាអ្នកឈ្នះ ហើយមានអាជ្ញាកណ្ដាលម្នាក់ ជាអ្នកផ្លុំកញ្ចែផ្ដល់ជ័យជំនះ ទៅឲ្យ​ក្រុម​ខ្លាំង។

បើសិនជារូបភាព បង្ហាញពីភាពសប្បាយរីករាយ និងមានលក្ខណៈកីឡា យ៉ាងពិសេសក៏ដោយ តែល្បែងនេះ​មាន​ផ្សារ​ភ្ជាប់ ទៅនឹងប្រវត្តិដ៏យូរលង់ មួយរបស់ប្រទេសប៉ូឡូញ [...]

មនុស្ស​ដើរ​តួ​ជា​គោ តូរ៉ូ គ្រវាត់​គូទ​មិន​ស្គាល់​ក្មេង!

នៅក្នុងពិធីបុណ្យជាប្រពៃណីមួយ របស់ប្រទេសប្រេស៊ីល គេបានយកមនុស្ស មកដើរតួជំនួសឲ្យគោឡើងក (Toro) ដើម្បីឲ្យអ្នកមិនធ្លាប់ស្គាល់ ពីល្បែងនេះ ជាពិសេសកុមារ អាចស្គាល់រស់ជាតិ និងសាកល្បងហ្វឹកហាត់ជាមួយ។

នៅក្នុងវីដេអូ បានបង្ហាញពីវគ្គ នៃការភ្លក្សរសជាតិ គោឡើងក នៅក្នុងពិធីបុណ្យ ហើយពេលនេះ ត្រូវដល់វេន កុមារ​តូច​ម្នាក់។ កុមារបានឡើងលើខ្នង បុរសម្នាក់ វាជើងពីរ ដៃពីរ ដែលត្រូវដើរតួ ជំនួសគោឡើងក។ បុរសនោះ មាន​បំពាក់​ដោយ​ខ្សែរទាញមួយ ដើម្បីឲ្យអ្នកជិះពីលើខ្នង អាចចាប់តោងបាន។

ប៉ុន្តែរឿង ដែលមិននឹកស្មានដល់ ជាពិសេស ពីសំណាក់ម្ដាយឪពុកកុមារនោះ គឺបុរសមិនបានគិតថា នេះជាកុមារតូច​ម្នាក់នោះទេ តែបានក្រឡុក និងគ្រវាត់ពេញមួយទំហឹង ដូចគោឡើងកមែនទែន រហូតលុះត្រាកុមារ បានធ្លាក់ពីខ្នងខ្លួន។

សូមបញ្ជាក់ដែរថា នៅក្នុងប្រទេសភាគច្រើន នៅទ្វីបអាមេរិកខាងត្បូង កុមារជាច្រើនតែងស្រម័យចង់ក្លាយ ជាអ្នក​គង្វាល នៃគោឡើងក [...]

ស្ត្រី​ម្នាក់​បង្ហាត់​កាយ​វិការ​«គ​ថ្លង់» ឲ្យ​សត្វ​ឆ្មារ (vdo)

ប៊ំប៊ី (Bambi) ជាឈ្មោះរបស់សត្វឆ្មារញី សម្បុរសស្គុសមួយក្បាល ដែលបានឆ្លងកាត់ នូវដំណើរផ្សងព្រេង ដ៏ពិបាកមួយ នៅក្នុងជីវិតរបស់វា៖ នោះគឺគ្មានគ្រួសារណាមួយ យកវាទៅចិញ្ចឹមទេ ដោយសារតែសត្វនេះ ថ្លង់ពីកំណើត។ ដោយ​សារ​តែធម្មជាតិបែបនេះ និងដោយមានក្ដីអាណិតមេត្តាផង ទើបជំរុញឲ្យស្ត្រី អតីតសាស្ត្រាចារ្យមួយរូប អ្នកស្រី គីម ស៊ីលវ៉ា (Kim Silva) ដែលរស់នៅក្នុងរដ្ឋ ខូណិទិកខាត់ (Connecticut សហរដ្ឋអាមេរិក) បានយកសត្វឆ្មារនេះ មក​ចិញ្ចឹម។

អ្នកស្រីសាស្ត្រាចារ្យ ដែលធ្លាប់បង្ហាត់ ខាងកាយវិការ របស់មនុស្សគថ្លង់ម្នាក់នេះ ក៏ជាអ្នកស្ដាប់អ្វីមិនឮដូចគ្នា។ ប៉ុន្តែ​អ្នកស្រី ជាមនុស្សចូលចិត្តសត្វឆ្មារ។ នៅក្នុងផ្ទះ អ្នកស្រីមានសត្វឆ្មារនេះ ចំនួនពីរក្បាលរួចហើយ។ចំពោះ ប៊ំប៊ី អ្នកស្រី​បាននិយាយថា អ្នកស្រីអាចបង្ហាត់កាយវិការមនុស្ស គថ្លង់ ឲ្យទៅឆ្មារទាំងនោះបាន។ អ្នកស្រីបានថ្លែងឡើងថា៖ «នៅ​ពេលខ្ញុំនឹកកូនចៅ ខ្ញុំបានយកការនឹកនោះ [...]

ផុង​ខ្លួន​មាន​របួស ក្នុង​ផ្នូរ​បូរាណ​ក្រោម​ដី​នៅ​ប៉ារីស... ខ្មោច​លង?

ផុង​ខ្លួន​មាន​របួស ក្នុង​ផ្នូរ​បូរាណ​ក្រោម​ដី​នៅ​ប៉ារីស... ខ្មោច​លង?

យុវជនពីរនាក់ ម្នាក់អាយុ២២ឆ្នាំ និងម្នាក់ទៀតអាុ២៤ឆ្នាំ បានលួចចុះ ទៅក្នុងទីក្រុងបញ្ចុះ ឆ្អឹងខ្មោចក្រោមដី របស់រដ្ឋធានី​ប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ប៉ុន្តែការលេងសើច ដែលមិនត្រូវរឿងនេះ បានប្រែក្លាយជាទុក្ខ​សោកទៅវិញ។ សារព័ត៌មានប្រចាំថ្ងៃ «Le Parisien» របស់បារាំង បានរាយការណ៍ថា យុវជនទាំងពីរ បានជាប់ផុងខ្លួន នៅទីនោះ ខណៈឯយុវជនដែលក្មេងជាងគេ បានរបូតខ្លួន ធ្លាក់ក្នុងរណ្ដៅមួយ បណ្ដាលឲ្យរបួសចង្កេះ ជាទម្ងន់។

បន្ទាប់ពីរងរបួស យុវជនមិនអាចកម្រើកខ្លួនបានទេ ហើយបានទុកឲ្យមិត្តរបស់ខ្លួន រកច្រកចេញពីទីនោះមកវិញ ដើម្បី​ស្វែង​រក​ការជួយសង្គ្រោះ។ ប៉ុន្តែបញ្ហា ដែលកាន់តែធ្វើឲ្យ «វីវរ» ខ្លាំងមែនទែននោះ គឺយុវជនដែលមានអាយុច្រើននេះ បានវង្វេង មិនអាចប្រាប់ ក្រុមអ្នកជួយសង្គ្រោះថា យុវជនរងគ្រោះ ស្ថិតនៅកន្លែងណាមួយ ឲ្យច្បាស់ នៅក្នុងទីក្រុង​ នៃ​អ្នក​​ស្លាប់នេះបានទៅទៀត។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...