Posts in ‘ពីនេះពីនោះ’ Category

ការ​ចុះ​ចត​យន្ដហោះ​ដ៏​មាន​គ្រោះ​ថ្នាក់ ព្រោះ​ខ្យល់​ខ្លាំង នៅ Dusseldorf

ព្រលានយន្ដហោះ ក្រុង ឌូសលដ័ហ្វ (Dusseldorf) នេះ ជាព្រលានយន្ដហោះទិសដៅ របស់យន្ដហោះ អ៊ែរប៊ូស A320 ដែលបានធ្លាក់ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្នុងប្រទេសបារាំង បន្ទាប់ពីយន្ដហោះនេះ បានហោះចេញពីក្រុង​បាសឺឡូន ប្រទេសអស្ប៉ាញ បានជាងមួយម៉ោង។

អ្នកស៊ើបអង្កេត បានសង្ស័យថា ជំនួយការបើកបរយន្ដហោះ មានបំណងបង្ហោះយន្ដហោះនេះ ទៅបុកភ្នំ ក្រោយពី​មេបញ្ជាការ​របស់ខ្លួន បាននិយាយពីក្រិត្យក្រម ក្នុងការចុះចតនៅព្រលានយន្ដហោះ នៃទីក្រុងភាគលិច របស់​ប្រទេស​អាល្លឺម៉ង់ មួយនេះ។

​វីដេអូនេះ បង្ហាញយ៉ាងច្បាស់ថា ស្ថានភាពខ្យល់បក់ នៅក្នុងតំបន់នោះ ជាពិសេស ទៅលើតំបន់ព្រលានយន្ដហោះ មាន​សភាពខ្លាំងក្លាណាស់ បង្កឲ្យយន្ដហោះពិបាកក្នុងការចុះចត។ ហើយវា ក៏អាចជាអំណះអំណាងមួយ របស់មេបញ្ជាការ​បើកបរ យន្ដហោះ អ៊ែរប៊ូស A320 ក្នុងការនិយាយ ជាមួយជំនួយការខ្លួន នៅពលយន្ដហោះបានងើបខ្លួន ពីក្រុង បាសឺឡូន នៅបន្តិចមក។

សូមពិនិត្យមើលក្នុងវីដេអូនេះ [...]

នៅ​ពេល​ឆ្កែ​ឆ្លុះ​កញ្ចក់ មើល​ខ្លួន​ឯង... (vdo)

នេះជាសង្គ្រាម ដណ្ដើមទឹកដី រវាងសត្វឆ្កែ ដែលមិនស្គាល់គ្នា ហើយមកជួបទល់មុខគ្នា។ សង្គ្រាមនេះ អាចនឹងមាន​រយៈ​ពេល​យូរ ប្រសិនបើម្ចាស់វា មិនជួយចាប់ញែកវាចេញពីគ្នានោះទេ។ ប៉ុន្តែសង្គ្រាមលើកនេះ មិនមែន​បណ្ដាលមក​ពីឆ្កែ​ពីរ​ក្បាល​នោះទេ តែជាឆ្កែ ប៊លដកពូជតឿ របស់បារាំងមួយក្បាល ដែលសង្ខើញដាក់រូបខ្លួនវា នៅក្នុងកញ្ចក់ នៃបន្ទប់​របស់​ម្ចាស់​វា។

ឆ្កែមួយក្បាលនេះ ឈ្មោះ ប៊ៀ (Bear)។ វាបានសង្កុកនៅពីមុខកញ្ចក់ មួយសន្ទុះធំហើយ តែវាមិនគិតថា ខ្លួនវា​ស្ថិតក្នុង​ចំណាំងផ្លាត នៃរូបភាពក្នុងកញ្ចក់នោះទេ។ ផ្ទុយទៅវិញ វាខិតខំរិះរកនូវគ្រប់វិធី ដើម្បីធ្វើយ៉ាងណា បណ្ដេញបច្ចាមិត្រ របស់វាមួយនេះ ឲ្យចេញឲ្យផុត ពីបន្ទប់របស់ម្ចាស់វា។

ហើយដេញយ៉ាងម៉េចនឹងកើត បើនេះជារូបខ្លួនវា? គ្រប់វិធីហើយ នៅតែមិនចេញ... គួរឲ្យក្ដៅមែន!

ប៉ុន្តែ វាបានផ្ដល់នូវរូបភាព គួរឲ្យស្រឡាញ់ណាស់។ សូមទស្សនាវីដេអូ ដូចនៅខាង​លើ៕

ភ័យ​លោះ​ព្រលឹង ព្រោះ​កូន​ចៀម​កើត​មក មាន​មុខ​មនុស្ស​ខឹង (vdo)

ភ័យ​លោះ​ព្រលឹង ព្រោះ​កូន​ចៀម​កើត​មក មាន​មុខ​មនុស្ស​ខឹង (vdo)

លោក ប្លាស៊ីយ៉ូស ឡាវ្រេនទីវ (Blasius Lavrentiev) អាយុ៤៥ឆ្នាំ ជាអ្នកចិញ្ចឹមចៀម នៅភូមិ ឆៀរកា (Chirka) ស្ថិតក្នុង​ភាគអាគ្នេយ៍នៃ ប្រទេសរ៉ូស្សី។ បុរសចំណាស់ ៤៥ឆ្នាំម្នាក់នេះ បានរង់ចាំពេញមួយសប្ដាហ៍ នូវការឆ្លងទន្លេ របស់​ចៀម​ញី​មួយក្បាល របស់លោក។

សារព័ត៌មានអង់គ្លេស «Daily Mirror» ដែលបានរាយការណ៍ ពីហេតុការណ៍នេះ បានស្រង់សម្ដីលោក  ឡាវ្រេនទីវ មកបញ្ជាក់ថា៖ «យើងបានរស់នៅឆ្លងកាត់ រដូវធ្លាក់ទឹកកកមួយ ដ៏សែនវេទនា នៅពេលដែលខ្ញុំបានដឹងថា ចៀម​ញី​មួយ​នេះ មានផ្ទៃពោះ។ បុន្តែខ្ញុំរីករាយណាស់ ព្រោះខ្ញុំអាចនឹងយកសត្វចៀមទាំងនេះ ទៅលក់ដើម្បីបានកម្រៃខ្លះៗ។»

ប៉ុន្តែ កាលពីសប្ដាហ៍មុន នៅពេលលោក ឡាវ្រេនទីវ បានចូលទៅមើលចៀមឆ្លងទន្លេ លោកបានទទួលអារម្មណ៍ ស្ទើរ​តែ«ដាច់ផ្ងារ»។ លោក បានរៀបរាប់ថា៖ «ខ្ញុំបានឃើញ វត្ថុមួយធ្វើចលនាវើកៗ មានមុខដូចមនុស្សចាស់ម្នាក់ កំពុង​សម្លឹង​មកខ្ញុំ»។ នោះ គឺកូនចៀមមួយក្បាល [...]

«ក្បាល​មួយ ដែល​អើត​ពី​ទឹក​នៅ​ក្បែរ​ខ្ញុំ មិន​មែន​ជា​មនុស្ស​ទេ»

«ក្បាល​មួយ ដែល​អើត​ពី​ទឹក​នៅ​ក្បែរ​ខ្ញុំ មិន​មែន​ជា​មនុស្ស​ទេ»

រូបថតមួយសន្លឹក ដែលបង្ហោះផ្សាយ កាលពីដើមខែមុន នៅលើហ្វេសប៊ុក បានបង្កឲ្យមនុស្សជាច្រើននាក់ ព្រឺសម្បុរ។ រូប​ភាព​នេះ មិនមែនទើបនឹងថតទេ តែត្រូវបានក្រុមគ្រួសារ របស់អ្នកស្រី គីម ដេវិដសុន (Kim Davison) និងអ្នកស្រី ចេស៊ី លូ (Jessie Lu) ថតកាលពីឆ្នាំកន្លងទៅ ខណៈពេលដែលពួកអ្នកស្រី បាននាំកូនចៅចំនួន៣នាក់ ទៅងូតទឹក ក្នុង​ស្ទឹង ឡូឃើរ ក្រេច (Lockyer Creek) នៃរដ្ឋ គ្វីនឡេន (Queensland ភាគខាងកើត នៃកោះអូស្ត្រាលី)។ បញ្ហាដែល​កើត​ឡើង នៅ​ក្នុង​រូបថតនេះ គឺគេបានឃើញ ក្បាលមនុស្សម្នាក់ទៀត ងើបចេញពីទឹក មកថតជាមួយនឹង​ក្រុមគ្រួសារ​អ្នកស្រី​ដែរ ដែល​ធ្វើ​ឲ្យ​គេ​យល់​ថា ក្មេងៗ ដែលនៅទីនោះ មានចំនួន៤នាក់។

សារព័ត៌មាន «Daily Mail» បានរាយការណ៍ថា នៅពេលឃើញរូបថតដំបូង អ្នកស្រីបានញ័រួញខ្លួន ដែលបានឃើញ ក្បាល​​កុមារទីបួនម្នាក់នេះ ចូលមកថតនៅក្បែរអ្នកស្រី។ អ្នកស្រីនិយាយថា៖ «នៅពេលយើងថតរូបនោះ យើងដឹង​ច្បាស់​​ណាស់​ថា [...]

ពុទ្ធោ! មនុស្ស​ខ្មោច វាយ​លុក​រថភ្លើង​ក្រោម​ដី កើតឡើង? (vdo)

ជាកម្មវិធីមួួយ ដែលរៀបចំឡើង នៅក្នុងឱកាស បុណ្យប្រពៃណី របស់អ្នកកាន់សាសនា គ្រឹស្ទ៍ ថ្ងៃទី០១ ខែមេសា (ឬ​ហៅ​ថា ថ្ងៃកុហក ទី០១ ខែមេសា) ប៉ុន្តែវាបានក្លាយ ជាហេតុការណ៍មួយ ដែលធ្វើឲ្យអ្នកចូលរួម ច្រើននាក់ ជួបនឹង​រឿង​ភ័យតក់ស្លុត ជាងអ្វីទាំងអស់ នៅក្នុងជីវិតរបស់ពួកគេ។ ទូរទស្សន៍ Santos Silvio ក្នុងប្រទេសប្រេស៊ីល បានរៀបចំ​កម្មវិធី​នេះឡើង ដែលមានឈ្មោះថា «ការវាយប្រហារ របស់ហ្វូងមនុស្សខ្មោច នៅក្នុងរថភ្លើងក្រោមដី»។

កាម៉េរ៉ាថតវីដេអូ ពីគ្រប់ជ្រុង ត្រូវបានគេដាក់ឲ្យលាក់ខ្លួន ដើម្បីថតយកទិដ្ឋភាព ហើយមនុស្សដែលចូល មកក្នុង​អន្ទាក់ នៃកម្មវិធីដំបូងគេ ធ្លាក់ទៅលើស្ត្រីម្នាក់ អាយុ៣០ឆ្នាំ។ បន្ទាប់ពីបានចូល ក្នុងរថភ្លើង ហើយជិះមកដល់​ស្ថានីយ៍ ដែល​កម្មវិធី បានត្រៀមបម្រុងនោះ ស្ត្រីរូបនោះ បានចាប់ផ្ដើមទទួលអារម្មណ៍ ហាក់ដូចជាចម្លែក ដូចជា ពីដំបូងឡើយ មាន​ភ្លើងភ្លិបភ្លែត សម្លេងស្រែករបស់នរណាម្នាក់ ហើយនាងចាប់ផ្ដើមភ័យបុកពោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...