Posts in ‘ពីនេះពីនោះ’ Category

តើ​មាន​អ្វី​កើត​ឡើង បើ​គេ​ចាក់​អាលុយមីញ៉ូម​ពុះ ចូល​ក្នុង​ឪឡឹក?

យុវជនម្នាក់ ចង់សាកល្បង ចង្ក្រានអាំងអគ្គិសនី ដែលមានកម្លាំងដ៏ខ្លាំងមួយ។ ដើម្បីធ្វើការសាកល្បង យុវជនរូបនោះ បាន​រំលាយអាលុយម៉ីញ៉ូម ដ៏ច្រើនគួរសម។ ភ្លាមៗនោះ យុវជនបានចាក់ទឹក អាលុយមីញ៉ូម ដែលពុះមានលក្ខណៈរាវ ដូចទឹក ចូលទៅក្នុងផ្លែឪឡឹកមួយ។

តើមានរឿងអ្វីកើតឡើង? ខុសពីអ្វី ដែលយើងទាំងអស់គ្នាបានគិត៖ ផ្លែឪឡឹក មិនបានផ្ទុះទេ។ ទឹកអាលុយមីញ៉ូម បាន​ចុះ​ត្រជាក់ ប៉ុន្តែមុននឹងចុះត្រជាក់ វាបានហូរចូល ទៅបំពេញស្នូលកណ្ដាល របស់ឪឡឹក ដែលមានលក្ខណៈស្ពោតៗ។

បន្ទាប់មក នៅពេលដែលគេ បានបំបែកឪឡឹក... ពេលនោះ គេនឹងបានរូបចម្លាក់មួយ ដែលធ្វើពីអាលុយមីញ៉ូម ហើយមាន​លក្ខណៈបង្កើតថ្មី យ៉ាងពិសេស (សូមទស្សនាវីដេអូខាងលើ)៕

«យក​ត្រី​ក្រឹម មក​លោត​ឆ័ត្រ​យោង​» រួច​ថត​រូបង្ហោះ ផ្អើល​កង​ទ័ព

«យក​ត្រី​ក្រឹម មក​លោត​ឆ័ត្រ​យោង​» រួច​ថត​រូបង្ហោះ ផ្អើល​កង​ទ័ព

បន្ទាប់បម្រើការ ជាទាហាតលោតឆ័ត្រយោង អស់រយៈកាល៤ឆ្នាំ លោក ម៉ាតជូ តាធើស័ល (Matthew Tattersall) ចង់​ឲ្យ​ការលោតឆ័ត្រយោង របស់ខ្លួនជាលើកចុងក្រោយ ទទួលបាននូវការកត់សម្គាល់ ដ៏ពិសេសមួយ។ ឆ្លៀតឱកាស នៃការ​លោត​ឆ័ត្រយោង ចុងក្រោយបំផុត ទាហានដ៏ចំណាន បាននាំ វីល្លី ម៉ាខេត (Willy Makelt) មិត្រចាស់របស់លោកម្នាក់ ទៅ​លោត​ជា​មួយ... តែមិត្រចាស់នោះ មិនមែនជាមនុស្សទេ តែជាត្រីមួយក្បាល នៅក្នុងដបដែលមានទឹក ឲ្យមិត្តចាស់នេះ អាច​ហែល​លេងបាន។

មិត្រចាស់​របស់លោក ម៉ាតជូ បានចុះមកដល់ដី ដូចលោកដែរ ដោយគ្មានកើតហេតុភេទ អ្វីចម្លែកនោះទេ។ ក្នុងរយៈ​ពេល​នោះ លោក ម៉ាតជូ មិនបានភ្លេច ថតរូបដោយខ្លួនឯង ពីគំនិតដែលនាំមិត្តចាស់ មកលោតជាមួយនេះ ហើយថែមទាំង​បាន​យកទៅបង្ហោះ នៅលើជញ្ជាំងហ្វេសប៊ុក របស់លោកទៀត។ លោកបានថ្លែងប្រាប់ «New York Daily News» ថា៖ «រូប​ថត​នេះ បានក្លាយជារូបដ៏ពេញនិយម ដែលខ្ញុំមិននឹកស្មានដល់»។

[...]
រូបថត​កុមារី ស្រាប់​តែ​ឃើញ​​ក្មេង​ស្រី​ម្នាក់​ទៀត ខាង​ក្រោយ...

រូបថត​កុមារី ស្រាប់​តែ​ឃើញ​​ក្មេង​ស្រី​ម្នាក់​ទៀត ខាង​ក្រោយ...

រូបថតដែលបង្កការភ្ញាក់ផ្អើលនោះ ត្រូវបានសារព័ត៌មានធំៗ មួយចំនួនទៅអ៊ឺរ៉ុប សម្ដែងការចាប់អារម្មណ៍ យកមកផ្សាយ​នៅក្នុងអត្ថបទ របស់ពួកគេយ៉ាងព្រោងព្រាត។ រូបនេះត្រូវបានបង្ហោះ ដោយអ្នកប្រើប្រាស់ បណ្ដាញសង្គមនៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដែលជាអ្នកសារព័ត៌មានមួយរូប នាង អាណាតាស្យា ប៉េរ៉េត៍ (Anastassia Perets) ប៉ុន្តែនាង បាន​ទទួល​​ស្គាល់​ថា រូបនេះ មិនមែនខ្លួននាង ជាអ្នកថតនោះទេ តែនាងបានរកឃើញ ដោយចៃដន្យ មុននឹងយកមកបង្ហោះ នៅ​​លើ​​ជញ្ជាំង​​ហ្វេសប៊ុក របស់នាង។

អ្នកដែលបានឃើញរូបថតនេះ បានចែករំលែកជាបន្តបន្ទាប់ ហើយមនុស្សជាភាគច្រើន សុទ្ធតែបានយល់ ទាំងព្រឺសម្បុរ​ថា រូបដែលឈរ ពីខាងក្រោយកុមារីនោះ គឺជាព្រលឹងខ្មោច របស់ក្មេងមួយរូបទៀត។ ប៉ុន្តែក៏មានមនុស្សមួួួយចំនួនទៀត យល់ថានេះជាបច្ចេកទេសកាត់ត [...]

ចូល​ប្លន់​ក្នុង​ហាង ស្រាប់​តែ... ទទួល​មួយ​ជើង​ប្រកាច់! (vdo)

ហេតុការណ៍ បានកើតឡើង នៅក្នុងហាងលក់ គ្រឿងអលង្កា មួយកន្លែង ស្ថិតក្នុងក្រុង Chelyabinsk ភាគខាងត្បូង កណ្ដាល​នៃប្រទេសរ៉ូស្សី កាលពីថ្ងៃទី១៦ ខែមេសានេះ។ ខណៈពេលដែល អ្នកលក់មួយរូប កំពុងបម្រើអតិថិជន​របស់​ខ្លួន ដែល​ជា​គូរស្នេហ៍ពីរនាក់នោះ ស្រាប់តែបុរសម្នាក់ បិទមុខជិត បានចូលទៅកាន់ទីនោះ ដើម្បីប៉ុនប៉ុងធ្វើការប្លន់។

រូបភាពដែលត្រូវបានចាប់ជាប់ ដោយម៉ាស៊ីនថតសុវត្ថិភាព បានបង្ហាញថា ជនបិទមុខរូបនេះ បានដាក់ដៃចូល​ក្នុង​អាវ​ធំ​របស់ខ្លួន ដែលជាកាយវិការបង្ហាញថា ខ្លួនមានអាវុធលាក់នៅទីនោះ។ ជននេះ បានបោះស្បោងមួយ ទៅលើទូអលង្កា និងបានគម្រាមស្ត្រីអ្នកលក់ ឲ្យប្រមូលគ្រឿងអលង្កា ដាក់ក្នុងស្បោងនោះឲ្យខ្លួន។

រំពេចនោះ យុវជនម្នាក់ ក្នុងចំណោមគូស្នេហ៍ទាំងពីរ ដែលជាអតិថិជន ចូលមកក្នុងហាងនេះមុន ហើយមិនអាចទ្រាំ មើល​សកម្មភាពល្មើស របស់ចោរប្លន់ បានតទៅទៀត ក៏បានប្រើមហារន្ទះ នៃសន្ទុះជើងឥតស្រមោល របស់ខ្លួន ទាត់​ចំ​កញ្ចឹង ក [...]

ឆេះ​សក់​កូន​ក្រមុំ នៅ​ថ្ងៃ​អាពាហ៍​ពិពាហ៍ (vdo)

ឆេះ​សក់​កូន​ក្រមុំ នៅ​ថ្ងៃ​អាពាហ៍​ពិពាហ៍ (vdo)

ឲ្យតែមានពិធី រៀបអាពាហ៍ពិពាហ៍គូរស្នេហ៍ថ្មី គេតែងឃើញមានពិធីកាន់នំអាពាហ៍ពិពាហ៍ ឬ ផ្លែឈើជាដើម កម្មវិធី​ទាំង​នោះ ត្រូវបានលំអគូរស្វាមី ដោយការបាញ់កាំជ្រួចតូចៗ និងបាញ់ស្ព្រាយជាដើម។ ម្យ៉ាងទៀត នៅមុនពេលប្រារព្ធ​ពិធី​ទាំង​នោះ ពិធីករ ឬអ្នកចាត់ចែងកម្មវិធី តែងតែប្រាប់ទៅដល់អ្នក ដែលចូលរួមអបអរទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ខ្លាចធ្វើឲ្យប៉ះពាល់ ដល់គូរស្នេហ៍រៀបការថ្មី។

មិនទាន់ប្រាប់ចប់ផង រឿងដែលមិនគួរកើត បានកើតគូរស្វាមីភរិយាថ្មោងថ្មីមួយគូនេះ។ នេះជាការផ្សាយឲ្យដឹង របស់​ទំព័រ​ហ្វេសប៊ុកមួយ ដែលដាក់ឈ្មោះខ្លួនឯង ថាជា​ទូរទស្សន៍«ហង្សមាស» នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥នេះ។ រឿង​ដ៏អាក្រក់នោះ គឺភ្លើងបានឆេះសក់កូនក្រមុំ នៅ​ខណៈ​ពេល​បួងសួង មុនការកាត់នុំ ក្រោមការភ័យរន្ធត់ របស់ញាតិមិត្ត​ជា​ច្រើនកុះករ។

ជាសំណាងល្អ ដែលកូនកំលោះ បានធ្វើតួនាទី ជាស្វាមីដ៏គំរូមួយ នៅក្នុងថ្ងៃដំបូង នៃជីវិតស្វាមីភរិយានេះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...