Posts by "ឈូករ័ត្ន"

ភ័យ​រត់​លោះ​ព្រលឹង ព្រោះ​ឆ្កែ​តុប​តែង​ជា​ពីង​ពាង​យក្ស (vdo)

ភ័យ​រត់​លោះ​ព្រលឹង ព្រោះ​ឆ្កែ​តុប​តែង​ជា​ពីង​ពាង​យក្ស (vdo)

ផលិតកម្ម SA Wardega ដែលមានជំនាញខាង ធ្វើឲ្យផ្ទុះសំណើច ដោយការលួចថតនោះ បានបង្កើតគំនិត​ថ្មី​មួយ ដោយបានស្លៀកពាក់ តុបតែងឲ្យឆ្កែសម្បុរខ្មៅមួយក្បាល ឲ្យដូចជាពីងពាងដ៏ធំមួយ ហើយបានយកឆ្កែ​នោះ ឲ្យដើរបន្លាចគេឯងពេញកន្លែងដែលស្ងាត់ៗ។ វីដេអូនៃឈុតឆាកនេះ គ្រាន់តែដាក់នៅលើគេហទំព័រ​វីដែអូ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ តែមានមនុស្សចុចចូលទៅទស្សនាប្រមាណជាង ២៥លានដងទៅហើយ។

វីដេអូដ៏មានប្រជាប្រិយ បានធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចទប់មិនបាន ព្រោះឆ្កែស្លៀកពាក់ជាពីងពាងយក្ស បាន​ដើរ​បន្លាចគេឯង ពេញវាល ក្នុងនោះចាប់ផ្ដើមពីយុវជនម្នាក់ ដែលបានឃើញ ពីងពាងដ៏ធំបែបនេះ ក៏​បានទម្លាក់ចោលនូវទំនិញរបស់ខ្លួន ដើម្បីរត់យកព្រះអាយុ។​ រីឯនារីពីរនាក់ទៀត បានស្ទុះរត់បន្ទាប់​ពីបាន​ឃើញ បុរសម្នាក់ធ្វើជាដេកស្ដូកស្ដឹង ព្រោះឆ្កែពីងពាងយក្ស កំពុងខាំស៊ីពីលើ។ ចំណែកឯបុរសម្នាក់ទៀត មិន​បានគិតពីដំបូងឡើយថា នេះអាចជាពីងពាងយក្សនោះទេ តែផ្ទុយទៅវិញ [...]

រៀប​ការ​ជា​មួយ​«ឆ្កែ​អនាថា» ដើម្បី​បណ្ដេញ​ព្រលឹង​ខ្មោច​ចូល​សណ្ឋិត (vdo)

ពិធីនេះ បានចំណាយប្រាក់ និងបានប្រព្រឹត្តិទៅ ដូចអាពាហ៍ពិពារទាំងឡាយ ដែលធ្វើឡើងសម្រាប់​បណ្ដា​ជន​ដែលរស់នៅ ក្នុងតំបន់នោះអញ្ចឹងដែរ។ តែរឿងដែលនឹកគិតមិនដល់នោះ គឺកញ្ញា ម៉ង់គ្លី អាយុ១៨ឆ្នាំ បាន​ជ្រើសរើសស្វាមីរបស់ខ្លួន ជាសត្វសុនខអនាថា នៅតាមចិញ្ចើមថ្នល់មួយក្បាល មកធ្វើជាស្វាមីសំណព្វ​ចិត្ត​​របស់​នាង។

មូលហេតុសំខាន់ដែលឈានទៅដល់ការសម្រេចចិត្តយកសត្វឆ្កែ ជាកូនកម្លោះនោះ ដោយសារតែ​ក្រុម​គ្រួសារ​ដែលរស់នៅក្នុងរដ្ឋចារឃែន (Jharkhand) ភាគខាងកើតប្រទេសឥណ្ឌា ចង់បណ្ដេញ«ព្រលឹងព្រាយ​បីសាច» ដែលចូលមកសណ្ឋិតក្នុងខ្លួន របស់នាងក្រមុំ ម៉ង់គ្លី។ ហេតុការណ៍នេះ ត្រូវបានអះអាងរក​ឃើញ​ដោយ​គ្រូ​អាចារ្យ​ម្នាក់ ហើយបានជំរុញឲ្យគ្រួសារនេះ រៀបចំអាពាហ៍ពិពាហ៍នេះឡើង។

លោក ស្រ៊ី អាណមនដា (Sri Amnmunda) ឪពុករបស់កូនក្រមុំ បានថ្លែងប្រាប់គេហទំព័រព័ត៌មាន ដេល្លីម៉ែល (Daily Mail) របស់អង់គ្លេសថា៖ «យើងជឿស៊ប់ ទៅលើពិធីបន់ស្រន់នេះ»។ [...]

ការ​សិក្សា​មួយ​បង្ហាញ​ថា មើល​ភាពយន្ដ​«លោត​ហក់»​ច្រើន ធ្វើ​ឲ្យ​«ធាត់»

ការ​សិក្សា​មួយ​បង្ហាញ​ថា មើល​ភាពយន្ដ​«លោត​ហក់»​ច្រើន ធ្វើ​ឲ្យ​«ធាត់»

ដំណឹងមិនសូវជាល្អប៉ុន្មានទេ សម្រាប់ក្រុមអ្នកចូលចិត្តទស្សនាភាពយន្ដ កាប់ចាក់ ឬហក់លោត គួរឲ្យ​ស្រៀវ​ស្ញើបហើបគូថពីកៅអី។ នោះគឺដោយសារតែ ទស្សនិកជនដែលនិយម ទស្សនាភាពយន្ដលោតហក់ ចូលចិត្ត​យកគ្រឿងកំប៉ិចកំប៉ុក មក«ញ៉ាំលេង» ច្រើនជាងទស្សនិកជន ដែលនិយមប្រភេទភាពយន្ដដទៃទៀត។ នេះ​ជាអ្វីដែល អ្នកស្រាវជ្រាវអាមេរិកាំងមួយក្រុម បានរកឃើញ ហើយបានយកមកចុះផ្សាយ នៅក្នុងព្រឹត្តិប័ត្រ​វេជ្ជសាស្ត្រ JAMA Internal Medicine កាលពីប៉ុន្មានថ្ងៃមុន។

នៅសហរដ្ឋអាមេរិក ដែលមានពលរដ្ឋចំនួនជិតពាក់កណ្ដាល រងគ្រោះនឹងភាពធាត់ចុកខ្លាញ់ ឬមានទំងន់​ខុសខ្នាតនោះ ក្រុមអ្នកស្រាវជ្រាវបានដាក់សំនួរថា តើវាជាការពិតឬទេ ដែលប្រភេទនៃកម្មវិធីមួយ បញ្ចាំង​តាមកញ្ចក់ទូរទស្សន៍ ឬនៅលើផ្ទាំងសំពត់សរ មានឥទ្ធិពលទៅលើបែបផែន នៃការទទួលទានអាហារ​ប្រចាំ​ថ្ងៃ? នៅលើព្រឹត្តិប័ត្រនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញចម្លើយ ដោយបានសរសេរថា៖ «យើងដឹងថា ទូរទស្សន៍ ឬរោងភាពយន្ដ [...]

អាយុ​ទើប​៩​ឆ្នាំ ចេះ​សរសេរ​ប្រលោមលោក ពី​ប្រវត្តិ​អតីត​ជើង​ឯក​ពិភពលោក F1

អាយុ​ទើប​៩​ឆ្នាំ ចេះ​សរសេរ​ប្រលោមលោក ពី​ប្រវត្តិ​អតីត​ជើង​ឯក​ពិភពលោក F1

អ្នកគាំទ្រតែងតែផ្ញើរសំបុត្រ ទៅតារាឬវីរបុរស ដែលពួកគេស្រឡាញ់។ តែសម្រាប់កុមារា អៃដេន ហ្គោមឡី (Aidan Gormley) ដែលទើបនឹងមានអាយុ៩ឆ្នាំ បានសរសេរប្រលោមលោក មួយខ្សែរ។ អ្នកស្រឡាញ់​គាំទ្រ របស់អតីតជើងឯកពិភពលោក លោក ម៉ៃឃើល ឃ្យូម៉ាឃើ (Michael Schumacher) ខាងការប្រណាំង​កាំជ្រួច​លើវាលរាប បានឧទ្ទិសស្នាដៃរបស់ខ្លួន ទៅវីរបុរសដែលខ្លួនស្រឡាញ់ បន្ទាប់ពីលោក ម៉ៃឃើល ឃ្យូម៉ាឃើ បានរង​របួស​ធ្ងន់ធ្ងរ នៅក្នុងស្ថានីយកីឡាស្គី កាលពីដើមឆ្នាំកន្លងទៅ ក្នុងប្រទេសបារាំង។

កុមារា អៃដេន បានប្រើប្រាស់រយៈពេលបីសប្ដាហ៍ ដើម្បីសរសេរនិងរៀបចំលំអសៀវភៅរបស់ខ្លួន ដោយ​ដាក់ចំណងជើងថា «ដំណើរផ្សងព្រេង របស់ហ្វែរ៉ារី (Ferrari Adventure)» ដោយសារតែលោក ឃ្យូម៉ាឃើ ធ្លាប់បានកាន់ចង្កូតយាន F1 ពណ៌ក្រហមរបស់ក្រុមហ៊ុន ហ្វេរ៉ារី។ សៀវភៅ ត្រូវបានគ្រឹស្ថានផ្សព្វផ្សាយ​មួយសម្រាប់កុមារ ទទួលយកទៅបោះពុម្ភ។ សៀវភៅដែលបានបោះពុម្ភចេញយ៉ាងស្អាតនោះមួយក្បាល [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...