Posts by "ឈូករ័ត្ន"

មើល​ស្ត្រី​ម្នាក់​នេះ លួច​ទូរទស្សន៍​ពី​ក្នុង​ហាង​របៀប​ម៉េច?

វីដេអូនេះ ទើបនឹងយកមកបង្ហោះ កាលពីអាទិត្យមុន តែមានមនុស្សចុចចូលទៅទស្សនា ច្រើនម៉ឺនសែនដង រួច​មកហើយ។ ស្ត្រីម្នាក់ស្លៀកសំពត់រ៉ូបយ៉ាងវែង និងរៀងរលុងៗ បានដើរចូលទៅក្នុងហាង លក់គ្រឿង​អេឡិច​ត្រូនិក​មួយកន្លែង ក្នុងរដ្ឋធានី លូសាកា នៃប្រទេសហ្សំប៊ី (ទ្វីបអាហ្វ្រិកខាងត្បូង)។ ប៉ុន្តែស្ត្រីរូបនេះ មិនមែនចង់​ចូលទៅ​ក្នុងហាងនេះ ដូចអតិថិជនផ្សេងទៀតទេ។

វីដេអូដែលថតដោយ កាម៉េរ៉ាសុវត្ថិភាពនោះ បានបង្ហាញថា ស្ត្រីស្លៀកសំពត់រូប ដែលមានជំនួយពីស្ត្រីម្នាក់​ទៀត បានយកទូរទស្សន៍មួយគ្រឿង មានទំហំធំគួរសម យកមកដាក់កៀប នៅចន្លោះភ្លៅ ហើយ​ដើរចេញ​ពីហាង ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទាំងអស់។ តែអាចនិយាយថា ជាជំនាញ! ព្រោះគ្មាននរណាម្នាក់ ចាប់​អារម្មណ៍​សូម្បីបន្តិច រហូតលុះត្រាបុគ្គលិកម្នាក់របស់ហាង បានចាប់អារម្មណ៍ នៅពេលក្រោយមក ថា​នៅ​កន្លែង​តាំង​បង្ហាញ​នេះ ដូចជាបាត់របស់អ្វីម្យ៉ាង?

ប៉ុន្តែករណីនេះ មិនមែនជាលើកទីមួយទេ។ [...]

មេស្ការ បង្រៀន កូន​វា​ឲ្យ​ចេះ​ឡើង​ដើម​ឈើ

វីដេអូនេះ មិនមែនគ្រាន់តែបង្ហាញពីភាពឆ្លាតវៃ របស់សត្វស្ការមេប្រផេះនេះ តែប៉ុណ្ណោះទេ តែវាជាមេរៀន សម្រាប់​មនុស្សទូទៅ ដែលមានកូន ចាំបាច់ត្រូវបីបាច់ និងផ្ដល់ការយល់ដឹងឲ្យទៅគ្នា។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺរបៀបបែបផែន ដែលមេស្ការប្រផេះ បានរុញគូទរបស់កូនវា ឲ្យឡើងដើមឈើ។

បន្ទាប់មកទៀត តើកូនស្ការប្រផេះ ត្រូវធ្វើយ៉ាងម៉េចទៀត។ «កូនត្រូវតោងគល់ឈើនេះ ឲ្យជាប់ ជាមួយនឹងក្រញ៉ាំ​ដៃជើងរបស់កូន (...) ឬបើកូនមិនធ្លាប់ទេ ចាំមើលម្ដាយតោងឡើង ឲ្យមើលជាមុនសិន» និងបន្ទាប់ពីការ​សាក​ល្បង ជាច្រើនដងនោះមក កូនស្ការប្រផេះបានសម្រេចឡើងដើមឈើមួយនេះ ជាមួយនឹងក្រញ៉ាំជើងរបស់វា ដោយ​ខ្លួនឯង៕

នៅ​ពេល​ដែល​កង​រក្សា​ស្ដេច​ស្រី​អង់គ្លេស ទប់​កំហឹង​មិន​បាន!

កងរក្សាព្រះមហាក្សត្រីយ៉ានី របស់ចក្រភពអង់គ្លេស ពិតជាមិនអាចប៉ះពាល់បាន ដូចព្រះមហាក្សត្រីយ៉ានី (*) ដែរ​ឬ? ទោះយ៉ាងណាក៏ដោយ ក៏កងទាហានថែរក្សាស្ដេចស្រី នៅតែមានឈ្មោះល្បី ខាងធ្វើចរិតមាំទាំ នៅគ្រប់​វិញ្ញាសារទាំងអស់។ ហើយជាញយដងណាស់ ដែលក្រុមអ្នកទេសចរណ៍ បានយក កងរក្សា​ព្រះ​មហាក្សត្រី​​យ៉ានី​នេះ មកថតជាមួយ និងមានអ្នកខ្លះព្យាយាម ដើម្បីឲ្យទាហានទាំងនោះ ញញឹម ឬធ្វើ​កាយ​វិការ ជាមួយ​ខ្លួន​ទៀត​ផង។

នៅក្នុងវីដេអូនេះ ទេសចរណ៍ជាតិអាស៊ីម្នាក់ បានសម្រេចចិត្ត ធ្វើការលេងសើច ជាមួយទាហានម្នាក់នេះ ដោយបានដើរធ្វើត្រាប់តាម ដើម្បីធ្វើឲ្យមិត្តភ័ក្ររបស់ខ្លួន សើចសប្បាយ។ ប៉ុន្តែនៅពេលដែល យុវជនជាតិ​អាស៊ី បានដាក់ដៃនៅលើស្មារ របស់ទាហានដែលកំពុងដើរយាមល្បាត នៅក្នុងវិមាន «Windsor» នោះ ស្រាប់​តែទាហានម្នាក់នេះ បានប្រតិកម្មតបវិញ យ៉ាងខ្លាំងក្លា និង«ឆៅ»តែម្ដង។

ទាហាន បានយកកាំភ្លើងរបស់ខ្លួន ផ្ជង់សំដៅទេសចរណ៍ [...]

ភេរវកម្ម​នៅ​តួនេស៊ី៖ យក​ទ្រូង​ពាំង​គ្រាប់ ដើម្បី​សង្គ្រោះ​គូ​ដណ្ដឹង

ភេរវកម្ម​នៅ​តួនេស៊ី៖ យក​ទ្រូង​ពាំង​គ្រាប់ ដើម្បី​សង្គ្រោះ​គូ​ដណ្ដឹង

ក្ដីស្នេហ៍ពិត និងការលះបង់ បានកើតឡើងឲ្យឃើញ នៅពេលដែលមាន គ្រោះអាសន្នមកដល់។ បុរសម្នាក់​នេះ បានយកទ្រូង មកពាំងគ្រាប់កាំភ្លើងដ៏ឃោឃៅ របស់ឃាតករ ដែលបានបាញ់រះ សំដៅក្រុមទេសចរណ៍ រហូត​បណ្ដាលឲ្យស្លាប់មនុស្ស អស់៣៨នាក់ (តុល្យភាពបណ្ដោះអាសន្ន) កាលពីព្រឹកថ្ងៃសុក្រ ទី២៦ ខែ​មិថុនា កន្លង​មក​នេះ នៅលើឆ្នេរសមុទ្រ នៃប្រទេសតួនេស៊ី។

គូដណ្ដឹងជាតិអង់គ្លេស ទាំងពីរនាក់ នាង សារ៉ា វីលសុន (Sarah Wilson) អាយុ២៦ឆ្នាំ និងលោក ម៉ាតជូ ជេម (Matthew James) អាយុ៣០ឆ្នាំ មានបំណងចង់ធ្វើវិស្សមកាល កំសាន្ដសប្បាយ តែពីរនាក់ (មិនយក​កូន​មក​ជា​មួយ​ទេ) នៅក្នុងប្រទេសស្ថិតក្នុង ទ្វីប​អាហ្វ្រិកខាងជើងនេះ រហូតរយៈពេលពីរសប្ដាហ៍។ ប៉ុន្តែ​«ក្ដី​សប្បាយ» ​បំណង​របស់​ក្រុមអ្នកទេសចរណ៍ ដែល​មាន​វត្តមាន នៅលើឆ្នេរទាំងអស់នោះ បានក្លាយ​ជា​សោកនាដកម្ម​ដ៏​ធំ​ធេង តែក្នុងរយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

នាង សារ៉ា បានថ្លែងរៀបរាប់ករណីនេះ [...]

រាំ​បញ្ចេញ​ដើម​ទ្រូង​ថត​ដាក់​ឃ្លីប ជាប់​គុក​មួយ​ឆ្នាំ​នៅ​អេហ្សីប

នាង រេដា អាលហ្វូលី (Reda al-Fouly) ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ប៉ុន្មានថ្ងៃ​បន្ទាប់​ពីវីដេអូឃ្លីបមួយ ត្រូវបានបង្ហោះ នៅលើគេហទំព័រ ចែករំលែកយូធូប ដែលមានចំណងជើងថា៖ «Seeb Idy (មានជាខេមរភាសាថា ទុកដៃខ្ញុំឲ្យធ្វើ)»។ នៅក្នុងវីដេអូនោះ នាង អាលហ្វូលី បានរាំ ជាមួយនឹង​សម្លៀក​បំពាក់​អាវរ៉ូបដ៏ខ្លី បញ្ចេញគល់សុដន់ យ៉ាងទ្រលុកទ្រលន់ ខណៈមានរូបភាពជាច្រើន បានថតយកតែដើមទ្រូង និង​ដង​ជើងរបស់នាង មកធ្វើការកាត់ត។

អ្នករាំរូបនេះ ត្រូវបានតុលាការនៃរដ្ឋធានី កែរ ប្រទេសអេហ្សីប ផ្ដន្ទាទោស ពីបទ«បានបង្កភាពត្រេកត្រអាល» ដោយសារការបញ្ចេញសាច់ នៅក្នុងឃ្លីបមួយនេះ។ នេះបើតាមការបញ្ជាក់ របស់អ្នកទទួលខុសត្រូវមួយរូប នៃតុលាការ ប្រាប់មកអ្នកសារព័ត៌មាន។ យ៉ាងណាក៏ដោយ ក៏នាង អាលហ្វូលី នៅមានសិទ្ធិនឹងធ្វើការប្ដឹង​ឧទ្ទរណ៍ ទៅតុលាការជាន់ខ្ពស់ជាបន្តទៀត។

សម្រាប់សមិទ្ធិករ ដែលផលិតវីដេអូ លោក វ៉ាអែល អេលសេដេគី (Wael [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...