«លោកយាយត្រៀមឲ្យកូនចៅសងបំណុល ដែល ហ៊ុន សែន ដើរជំពាក់គេទៅ»
ជាមួយនឹងកម្មវិធីដ៏ពិសេស ដែលដូនចាស់ត្រូវបានគេនាំ ឲ្យចូលទៅជួបលោក ហ៊ុន សែន ដល់គេហដ្ឋានរបស់លោកនោះ លោកយាយ យិត សាមុត បានមានឱកាស ថតរូបអោបថើប ជាមួយលោក ហ៊ុន សែន យ៉ាងស្និតស្នាល និងត្រូវបានលោកនាយករដ្ឋមន្ត្រី ហៅលោកយាយថា «អ្នកម៉ែ»។ លោក ហ៊ុន សែន បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ម្សិលមុិញ ខ្ញុំបានបំពេញបំណង របស់អ្នកម៉ែ យិត សាមុត ដែលមានបំណងជួបខ្ញុំ មុនពេលគាត់ចែកឋាន។ ពេលជួប ខ្ញុំសង្កេតឃើញចំណុចខ្លះ ដូចម្តាយរបស់ខ្ញុំ នៅត្រង់អ្នកណានិយាយអីនិយាយទៅ តែមិនភ្លេចម្លូរស្លា និងចុកថ្នាំនោះឡើយ។»។
ពិតមែនហើយ លោកយាយ យិត សាមុត ដែលអង្គុយ នៅក្នុងរថយន្ដដ៏ទំនើបមួយ បានចុកថ្នាំម្លូរស្លារ និងបានឆ្លើយតប ទៅនឹងការសាកសួរ របស់អ្នកថតវីដេអូថា៖ «ត្រូវតែចាឡាញ់ (ស្រឡាញ់) បងសែន (លោក ហ៊ុន សែន)! អត់ចាឡាញ់ អាយូសខ្លី! ចាឡាញ់បងសែនកាលណា អាយូសវែងកាលហ្នឹង។ (...) មានតាំងពីមន្ទីរពេទ្យ មានតាំងផ្លូវថ្នល់ តាំងពីស្ពាន [...]