ជប៉ុន៖ ដូនចាស់ម្នាក់ ជាប់ទោស«ឆរបោក» ក្នុងអន្ទាក់ស្នេហ៍ខុសរឿង
ការផ្ដោះប្ដូរទល់នឹងការបំពេញចិត្តផ្លូវភេទ ស្ត្រីចំណាស់ម្នាក់អាយុ៧៧ឆ្នាំ បានសម្រេច នូវការដកយកសាច់ប្រាក់ ចំនួនជាង៣លានអ៊ឺរ៉ូ ពីប្រុសស្នេហ៍របស់គាត់ ដើម្បីទិញផ្ទះដ៏ប្រណិត និងរថយន្ដដ៏ទំនើបៗ។
ដូនចាស់យើង ចូលចិត្តប្រាក់ និងរថយន្ដទំនើបៗខ្លាំងសម្បើមណាស់។ ប៉ុន្តែគាត់ទើបនឹងត្រូវបានតុលាការបង្ខំ ឲ្យគាត់សងប្រាក់បីលានអ៊ឺរ៉ូ (ឬ៣,៥លានដុល្លាអាមេរិក) ដែលគាត់បានយកពីបុរសចំណាស់ម្នាក់ ដើម្បីដូរនឹងចំណងស្នេហ៍ល្អូកល្អើន ព្រមទាំងទំនាក់ទំនងផ្លូវភេទ។ នេះជាការផ្សាយអោយដឹង របស់កាសែតក្នុងស្រុកមួយ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក។
កាសែតប្រចាំថ្ងៃ ស្ពរនីប៉ុន (Sports Nippon) បញ្ជាក់ថា ការសម្រេចចេញសាលក្រមរបស់តុលាការ បាននិយាយថាស្ត្រីចំណាស់អាយុ ៧៧ឆ្នាំរូបនេះ បានគម្រាមទាមទារប្រាក់រវាងពីឆ្នាំ២០០០ [...]