Posts by "មនោរម្យ.អាំងហ្វូ"

ជុន ច័ន្ទបុត្រ និយាយ​ពី​ជន​កំសាក ដែល​ខ្លាច​លើស​ដើម

ជុន ច័ន្ទបុត្រ និយាយ​ពី​ជន​កំសាក ដែល​ខ្លាច​លើស​ដើម

លោក ជុន ច័ន្ទបុត្រ ដែលជាអ្នកសារព័ត៌មាន និងជានាយករងវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយ ជាខេមរភាសា ទំនងជាចង់និយាយរឿង ដ៏អាថ៌កំបាំងមួយ នៃជនកំសាក (ម្នាក់ ឬមួយក្រុម) ប្រាប់ទៅប្រិយមិត្តរបស់លោក។ លោកបានសរសេររឿងនេះ នៅលើទំព័រហ្វេសប៊ុករបស់លោកថា ជនកំសាកនោះ បាន «រំលាយបក្សប្រឆាំង និងអ្នកនយោបាយប្រឆាំងបានហើយ» តែមិនបានធ្វើឲ្យខ្លួនឯង «បាត់ខ្លាច» ឡើយ។

ផ្ទុយទៅវិញ ជនកំសាកនោះ «សឹងតែខ្លាចលើសដើមផង... ខ្លាចទីងមោង ខ្លាចព្រះសង្ឃ ខ្លាចឥទ្ធិពលអ្នកកាសែត ខ្លាចការពិត ខ្លាចគេមិនស្រឡាញ់...»។ លោក ជុន ច័ន្ទបុត្រ បានសរសេរបន្តថា៖ «ការខ្លាចទាំងអស់ បញ្ចេញមកតាមសកម្មភាព ខំប្រឹងរកគ្រប់វិធី ទោះស្មោកគ្រោកយ៉ាងណាក៏ដោយ ដើម្បីរំលាយ ឬបន្សាបឥទ្ធិពលអ្នក ដែលខ្លួនខ្លាច»។

នាយករងវិទ្យុអាស៊ីសេរី ដ៏ល្បីឈ្មោះ បានចោទសួរ ទៅជនកំសាកនោះថា៖ «តើការខំ​យ៉ាង​ត្រដាបត្រដួសយ៉ាងនេះ ជាការខំដកខ្យល់​ដង្ហើមចុងក្រោយ [...]

សម រង្ស៊ី អបអរ​គណបក្ស​ថ្មីមួយ ដែល​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ

សម រង្ស៊ី អបអរ​គណបក្ស​ថ្មីមួយ ដែល​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ

«ខ្ញុំសូមស្វាគមន៍​ការគាំទ្រណាក៏ដោយ» នេះ ជាការថ្លែងឡើង របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ ចំពោះការគាំទ្ររបស់គណបក្សថ្មីមួយ ឈ្មោះ គណបក្សខ្មែរតែមួយ ចំពោះចលនាដែលលោកកំពុងដឹកនាំ។ គណបក្សថ្មីនោះ មានឈ្មោះ គណបក្សខ្មែរតែមួយ ដឹកនាំដោយលោក កែម រិទ្ធិសិត ជាប្រធាន និងលោក គុជ លី ជាអនុប្រធាន

លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រទ្វីសធើរ​របស់លោក ជាភាសាអង់គ្លេស ដោយមានអត្ថន័យ ជាខេមរភាសាថា៖ «ខ្ញុំសូមស្វាគមន៍ ការគាំទ្រណាក៏ដោយ ចំពោះគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ នៅក្នុងបុព្វហេតុនៃការតស៊ូ មិនឈប់ឈររបស់យើង ដើម្បីការផ្លាស់ប្ដូរមួយ តាមបែបប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដែលពិតប្រាកដ និងទទួលស្គាល់ដោយអន្តរជាតិ ព្រមទាំងមានការចូលរួម ពីគណបក្សសង្គ្រោះជាតិ»។

គណបក្សខ្មែរតែមួយ តាមរយៈលិខិតមួយ ចុះហត្ថលេខាដោយលោក គុជ លី [...]

ធី សុវណ្ណថា គម្រាមឲ្យ វីល្លៀម ក័ង ជាប់​គុក​ឬ​រត់​ចោល​ស្រុក

ធី សុវណ្ណថា គម្រាមឲ្យ វីល្លៀម ក័ង ជាប់​គុក​ឬ​រត់​ចោល​ស្រុក

កាលពីម្សិលម៉ិញ អ្នកនាង ធី សុវណ្ណថា អតីតតារាហ្វេសប៊ុកដ៏ល្បី បានសរសេរគម្រាម ដោយមិនចេញឈ្មោះ ទៅលើ«លោក»ម្នាក់ ដែលបាន«ជេរ ប្រមាថ និងប្ដឹង» នាង តាំងពី៤ឆ្នាំមកហើយ ដោយលើកឡើងថា៖ «បើលោកឯងជាប់គុក ឬរត់ចោលស្រុក កុំបន្ទោសខ្ញុំ»។

ប្រសិនជាយុវតី សកម្មនារីគណបក្សកាន់អំណាច និងជាមនុស្សស្និត នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រូបនេះ មិនបញ្ចេញឈ្មោះ ពី«លោក»ម្នាក់នោះ ថា​ជានរណាក្ដី តែភិនភាគ និងរឿងរ៉ាវ អាចធ្វើឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំង​ឡាយ​យល់​ភ្លាម ថាយុវតីវ័យ២៣ឆ្នាំរូបនេះ កំពុងនិយាយពីលោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ហៅ វីល្លៀម ក័ង (William Guang) ដែលអ្នកនាងកំពុងមានបញ្ហាក្ដីក្ដាំជាមួយ នៅឯតុលាការ។

អ្នកនាង ធី សុវណ្ណថា បានសរសេរឡើងថា៖ «លោកជេរខ្ញុំ៤ឆ្នាំ​ ខ្ញុំអធ្យាស្រ័យឲ្យលោក។ លោកនៅតែតាមប្រមាថជេរខ្ញុំ ដាក់ពាក្យប្តឹងខ្ញុំ ខ្ញុំនៅតែអាណិត​ និងបន្តអធ្យាស្រ័យឲ្យលោក។​ ថ្មីៗនេះ​ [...]

តារា​ថ្មី «ជួប ទះ» ​រះ​ព្រោងព្រាត​ពេញ​ហ្វេសប៊ុក

តារា​ថ្មី «ជួប ទះ» ​រះ​ព្រោងព្រាត​ពេញ​ហ្វេសប៊ុក

បើគេស្គាល់ពីមុនមក ពីតារាចម្លែកៗ ដែលដាក់ឈ្មោះខ្លួនឯង ជួប សម្លាប់ និងត្រូវបានគេដាក់ឈ្មោះឲ្យ ដូចយ៉ាង ជួប ប្ដឹង - ជួប សន្លប់ - ឬក៏តារាថ្មីមួយ ហៅថា ជួប ខាំ នោះ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម សូមបង្ហាញជូន ឈ្មោះតារាថ្មីមួយរូប ហៅថា ជួប ទះ!

តារា ជួប ទះ ដែលរះនៅពាសពេញហ្វេសប៊ុក តាំងពីថ្ងៃបើកសវនាការ របស់សាលាឧទ្ធរណ៍ លើសំនុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិមកនោះ គឺគ្មាននរណាផ្សេង ក្រៅពីលោក គឹម វុត្ថា ប្រធានសន្តិសុខ របស់ខណ្ឌដូនពេញនោះឡើយ។ លោក គឹម វុត្ថា ចាប់ផ្ដើមល្បីឈ្មោះ បន្តិចម្ដងៗ រហូតបានក្លាយជា«តារា» បន្ទាប់ពីលោកបានប្រើ «សន្ទុះដៃ​មហាកម្លាំង» របស់លោក ទះផាំងទៅលើផែនថ្ពាល់ របស់យុវជនម្នាក់ ដែលគ្រាន់តែយុវជនរូបនោះ គូសគំនូសបន្តិចបន្តួច នៅលើទ្រូងថ្នល់សាធារណៈ។

គំនូសនោះ ជាអក្សរ «0+0=8» ហើយត្រូវបានក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស អះអាងថា ជាការបញ្ចេញមតិ ក្នុងនាមជាពលរដ្ឋម្នាក់ [...]

ភរិយា កែម ឡី បញ្ជាក់​ជា​ថ្មី ថា​គ្មាន​ជំនឿ​លើ​តុលាការ​ខ្មែរ

ភរិយា កែម ឡី បញ្ជាក់​ជា​ថ្មី ថា​គ្មាន​ជំនឿ​លើ​តុលាការ​ខ្មែរ

បើសូម្បីតែគិត «ថាចង់ប្ដឹង» ក៏អ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី មិនដែលគិតដែរ។ ប្រតិកម្មរបស់ភរិយាមេម៉ាយ របស់លោក កែម ឡី ធ្វើឡើងជាថ្មីទៀត នៅចំពោះសំណុំរឿងឃាតកម្ម យ៉ាងសាហាវព្រៃផ្សៃ ទៅលើស្វាមីអ្នកស្រី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កណ្ដាលរាជធានីភ្នំពេញ។ ក្នុងការបាញ់សម្លាប់ ដ៏កក្រើកខាងលើ មនុស្សតែម្នាក់គត់ ដែលអះអាងថា ខ្លួនឈ្មោះ ជួប សម្លាប់ ត្រូវបានចាប់ខ្លួនភ្លាមៗ និងត្រូវបានសាលាដំបូង ផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត។

ប៉ុន្តែសម្រាប់តុលាការកម្ពុជា បានចាត់ទុកអ្នកស្រី ប៊ូ រចនា ថាជាដើមបណ្ដឹង រដ្ឋប្បវេណី រួចជាស្រេចហើយ រាប់តាំងពីសាលាដំបូង រហូតដល់សាលាឧទ្ធរណ៍។ នៅក្នុងដីកាកោះមួយ របស់លោក ហ៊ឹង ប៊ុនជាង ព្រះរាជអាជ្ញានៃមហាអយ្យការ អមសាលាឧទ្ធរណ៍ បានកោះហៅភរិយាលោក កែម ឡី រូបនេះ ឲ្យចូលរួមសវនាការជំនុំជម្រះ លើករណីបណ្ដឹងឧទ្ធរណ៍ របស់ឈ្មោះ ជួប សម្លាប់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...