
«បុរសពីងពាង»ផ្លោះតោងអាគារ៤ជាន់ ដើម្បីសង្គ្រោះកុមារម្នាក់
ជាទិដ្ឋភាព ដែលគួរឲ្យកោតស្ងប់ស្ងែង និងទ្រាំមិនសរសើរមិនបាន។ យុវជនស្បែកខ្មៅម្នាក់នេះ ត្រូវបានអភិបាលរដ្ឋធានី ប៉ារីស អ្នកស្រី អាន អ៊ីដាល់ហ្គោ (Anne Hidalgo) ហៅថា ជា«បុរសពីងពាង» ឬ«Spiderman» ក្នុងពេលដំបូង មុននឹងប្ដូរហៅ ជា«កំពូលអ្នកក្លាហាន» បន្ទាប់ពីអ្នកស្រីបានជួយជជែកតាមទូរស័ព្ទ ជាមួយយុវជនរូបនេះ នៅពេលក្រោយមក។
រឿងរ៉ាវ បានកើតឡើងនៅយប់ថ្ងៃសៅរ៍ ក្នុងសង្កាត់ទី១៨ នៃរដ្ឋធានី ប៉ារីស វេលាម៉ោងប្រមាណជាង២០ ពោលគឺនៅមុនការប្រកួតបាល់ទាត់ វគ្គផ្ដាច់ព្រ័ត្រ រវាងក្រុម រៀលម៉ាឌ្រីត និងក្រុម លីវើភូល ក្របខណ្ឌ«Champions League»។ យុវជនខាងលើ ដែលមានអាយុ ២២ឆ្នាំ បានធ្វើដំណើរទៅកាន់សង្កាត់នោះ ដើម្បីស្រស់ស្រូបអាហារពេលល្ងាចផង និងដើម្បីទស្សនា ការប្រកួតបាល់ទាត់ ដែលត្រូវចាក់បញ្ចាំង នៅក្នុងភោជនីយដ្ឋានផង។
ប៉ុន្តែមនុស្សម្នាប្រមូលគ្នាជុំ ជាមួយនឹងសម្លេងស្រែកឆោឡោ និងស៊ីផ្លេរថយន្ដ នៅលើដងផ្លូវខាងមុខ [...]