គីម និង មូន បាន​ជួប​គ្នា​យ៉ាង​ភ្ញាក់​ផ្អើល ក្នុង​ថ្ងៃ​សៅរ៍​ម្សិលម៉ិញ

មេដឹកនាំនៃប្រទេសកូរ៉េទាំងពីរ បានជជែកគ្នាកាលពីថ្ងៃសៅរ៍ ដើម្បីស្វែងរកមធ្យោបាយ ធ្វើឲ្យមានជោគជ័យ ដល់ជំនួបកំពូលរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។ ការពិភាក្សាគ្នានេះ ធ្វើឡើងបន្ទាប់ពីការផ្លាស់ប្ដូរជំហរភ្លាមៗ របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក។
គីម និង មូន បាន​ជួប​គ្នា​យ៉ាង​ភ្ញាក់​ផ្អើល ក្នុង​ថ្ងៃ​សៅរ៍​ម្សិលម៉ិញ
ពីឆ្វេងទៅស្ដាំ៖ អគ្គមគុទេសន៍កូរ៉េខាងជើង លោក គឹម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ-អ៊ីន។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 27, 2018
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ-អ៊ីន (Moon Jae-in) បានជួបជជែកជាមួយ អគ្គមគុទេសន៍កូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-Un) កាលពីសៅរ៍ នៅក្នុងតំបន់គ្មានយោធាមួយ ដែលស្ថិតនៅលើព្រំដែន នៃប្រទេសកូរ៉េទាំងពីរ។ នេះ បើតាមការប្រកាសឲ្យដឹង របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅមួយថ្ងៃក្រោយ ពីការប្រកាសប្ដូរជំហរ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលលើកឡើងថា ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម អាចនឹងប្រព្រឹត្តិទៅបាន នៅថ្ងៃទី ១២ ខែមិថុនាខាងមុខ។

មុននេះប៉ុន្មានថ្ងៃ លោក ដូណាល់ ត្រាំ បានសម្រេច​លប់ជំនួបកំពូល​ចោល ជាឯកតោភាគី តាមរយៈលិខិតមួយ​របស់លោក ដែល​ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ផ្ញើរទៅកាន់​លោក គីម ជុង-អ៊ុន។ ប្រធានាធិបតីអាមេរិក បានលើក​ពីមូលហេតុដ៏ខ្លី រុញ​ការទទួលខុសត្រូវ នៃការលប់ចោល​នេះ ទៅលើ «កំហឹងដ៏ធំធេង និងអរិភាព ដែល​បានបង្ហាញ នៅក្នុងសេចក្តី​ថ្លែងការណ៍ថ្មីៗបំផុត» របស់លោក គីម ជុង-អ៊ុន ប្រឆាំង​សហរដ្ឋអាមេរិក។

ក្នុងជំនួបកាលពីថ្ងៃសៅរ៍ មេដឹកនាំកូរ៉េទាំងពីរ បានជជែកគ្នា អស់រយៈពេល២ម៉ោង នៅក្នុងក្រុង «Panmunjon» ទីកន្លែងដែលអ្នកទាំងពីរ បានជួបគ្នាកាលពីខែកន្លងទៅ។ បន្ទាប់មក ប្រមុខដឹកនាំទាំងពីរ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដែលលើកឡើងថា នឹងខិតខំធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងរបស់ពួកគេ។

សេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា៖ «មេដឹកនាំទាំងពីរ បានផ្លាស់ប្ដូរយោបល់គ្នា ទៅវិញទៅមក និងពិភាក្សាស្វែងរកមធ្យោបាយ ដើម្បីចេញសេចក្ដីថ្លែងការណ៍រួម នៃក្រុង "Panmunjon" និងដើម្បីធានាឲ្យមានភាពជោគជ័យ ដល់ជំនួបកំពូល អាមេរិក-កូរ៉េខាងជើង»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...