Posts by "មនោរម្យ.អាំងហ្វូ"

ល្ងាចនេះ ណីម៉ា នឹង​ចូល​ទាត់​​ក្នុង​វគ្គ​ទី២ នៃការប្រកួតប្រេស៊ីល-ក្រូអាស៊ី

ល្ងាចនេះ ណីម៉ា នឹង​ចូល​ទាត់​​ក្នុង​វគ្គ​ទី២ នៃការប្រកួតប្រេស៊ីល-ក្រូអាស៊ី

បន្ទាប់ពីបានឃ្លាតឆ្ងាយ ពីការប្រកួតចាប់ពីចុងខែកុម្ភៈមកនោះ កីឡាករ ណីម៉ា (Neymar) កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល នឹងវិលចូលមកក្នុងការប្រកួតវិញ នៅថ្ងៃនេះ។ វាជាការប្រកួត រវាងក្រុមជម្រើសជាតិប្រេស៊ីល និងក្រូអាស៊ី ដែលមានលក្ខណៈជាមិត្តភាព និងជាការប្រកួតត្រៀម​ សម្រាប់ព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ឆ្នាំ២០១៨។

ប៉ុន្តែកីឡាករ នឹងមិនចាប់ផ្ដើម ពីនាទីដំបូងនោះទេ។ លោក ទីតេ (Tite) គ្រូក្រុមជម្រើសជាតិ ប្រេស៊ីល បានថ្លែងឲ្យដឹង ក្នុងសន្និសីទកាសែត នៅថ្ងៃសៅរ៍ម្សិលម៉ិញ ថាកីឡាករ ណីម៉ា នឹងចូលទាត់ នៅក្នុងពាក់កណ្ដាលម៉ោងទី២ នៃការប្រកួត។

គ្រូដឹកនាំក្រុមប្រេស៊ីលរូបនេះ បានថ្លែងថា៖ «ណីម៉ា នឹងចាប់ផ្ដើមដំបូង ដោយអង្គុយ​នៅលើកៅអី ជាកីឡាករជំនួសសិន ដោយហេតុថា កីឡាករកំពុងស្ថិតក្នុងរយៈពេល នៃការចូលមកទាត់ឡើងវិញ។ កីឡាករនឹងចូលទាត់ នៅវគ្គទីពីរនៃការប្រកួត ព្រោះវាជាការសាកល្បងមួយ សម្រាប់ក្រុមទាំងមូល។»។

[...]
ត្រាំ បញ្ជាក់​ថា​នឹង​មាន​ជំនួប​ជាមួយ គីម នៅ​ថ្ងៃ​១២មិថុនា

ត្រាំ បញ្ជាក់​ថា​នឹង​មាន​ជំនួប​ជាមួយ គីម នៅ​ថ្ងៃ​១២មិថុនា

បន្ទាប់ពីទទួលជួប ជាមួយដៃស្ដាំលោក គីម ជុង-អ៊ុន (Kim Jong-Un) គឺលោកឧត្ដមសេនីយ៍ គីម យ៉ុង-ចុល (Kim Yong Chol) នៅសេតវិមានរួច លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បានថ្លែងអះអាង ទៅកាន់ក្រុមអ្នកយកព័ត៌មានថា ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ មានបំណងក្នុងការរំសាយ​អាវុធនុយក្លេអ៊ែរ ហើយលោកបានទស្សន៍ទាយទុកថា កិច្ចសន្ទនាជាមួយក្រុង ព្យុងយ៉ាង នឹងជា​«ដំណើរការ ដែលពោរពេញដោយភាពជោគជ័យ»។

ប្រធានាធិបតី ដែលអះអាងថា បានទទួលលិខិតរបស់លោក គីម ជុង-អ៊ុន តាមរយៈលោក គីម យ៉ុង-ចុល នោះ បានថ្លែងសន្យាទៀតថា នៅក្នុងជំនួបខាងមុខនេះ សហរដ្ឋអាមេរិក នឹងមិនដាក់កំហិត ជាថ្មីទៀត ទៅលើកូរ៉េខាងជើងនោះទេ។

លោក ត្រាំ បានថ្លែងឡើងដូច្នេះ នៅលើសួនច្បារនៃសេតវិមាន បន្ទាប់ពីបានជូនលោក គីម យ៉ុង-ចុល ឲ្យឡើងរថយន្ដរួច។ លោកថា៖ «ខ្ញុំឈប់ចង់ប្រើពាក្យ "គំនាបជាអតិបរិមា"។ ខ្ញុំឈប់ចង់ប្រើពាក្យនេះទៀត។ យើងបានយល់ពីគ្នា។ [...]

បទ​យកការណ៍៖ «វីរបុរស​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា»

បទ​យកការណ៍៖ «វីរបុរស​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា»

វីដេអូទីមួយ ជាបទយកការណ៍របស់ទូរទស្សន៍អូស្ត្រាលី «SBS Dateline» ដែលបានស៊ើបអង្កេត ទៅលើការសំលាប់សកម្មជនបរិស្ថានកម្ពុជា លោក ឈុត វុទ្ធីនិងថាតើលោក ឈុត វុទ្ធី ទំនងជាបានដឹងពីអ្វី ដែលឃាតកមិនចង់ឲ្យលោកបង្ហាញ។ 

សូមរំលឹកឡើងវិញថា លោកឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បាន​ធ្វើ​ដំណើរ​តាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន Timber Green នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។