Posts by "មនោរម្យ.អាំងហ្វូ"

នឹងមានអាំងទើណែតប្រើប្រាស់ក្នុង យន្ដហោះ នៅឆ្នាំ២០១៤

នឹងមានអាំងទើណែតប្រើប្រាស់ក្នុង យន្ដហោះ នៅឆ្នាំ២០១៤

ពេលដែលយើងធ្វើដំណើរតាមយន្ដហោះ ជាពិសេសពេលដែលធ្វើដំណើរមានរយះពេលយូនោះ អ្វីដែលគួរអោយភ័យខ្លាច នោះ ក្រៅតែពីខ្លាចយន្ដហោះធ្លាក់ ឬក៏រន្ទះភ្លៀងផ្គរនៅលើមេឃនោះទេ នៅមានរឿងខ្លះទៀត ដែលយើងខ្លាចបារម្ភណ៍ដូចគ្នា នោះគឺ ខ្លាចមិនបានភ្ជាប់ទៅនឹង អាំងទើណែតដើម្បីទាក់ទងសង្សា ឬមិត្តភ័ក្រ តាមប្រព័ន្ធសង្គមដូចយ៉ាង ហ្វេសបុកជា ដើម។ ហើយរយះពេលដ៏យូរនៅលើអាកាស អ្នកដំណើរទាំងឡាយមិនដឹងថា​តើត្រូវធ្វើអ្វី ឬក៏ក្នុងអំឡុងពេលនេះ នៅលើដី នឹងមានអ្វី កើតឡើងរវាងមិត្តភ័ក្រ ឬក្រុមគ្រួសារ ឬនៅក្នុងសហគ្រាស ។ល។ ព្រោះតែអ្នកដំណើរទាំងអស់ត្រូវគេកាត់ផ្ដាច់ពី អាំងទើណែតហើយ មិនត្រឹមតែ​ប៉ុណ្ណឹង ទូរស័ព្ទក៏ត្រូវគេ សុំអោយដាក់ក្នុង ម៉ូតយន្ដហោះទៅទៀត។

អានពិស្ដារ
Skype Mobile 1.0 ចេញជាផ្លូវការ ដើម្បីដាក់អោយទាញយក

Skype Mobile 1.0 ចេញជាផ្លូវការ ដើម្បីដាក់អោយទាញយក

ដូចបានជំរាបនៅលើចំណងជើងរួចហើយ កម្មវិធីដ៏ល្បីដែលទិញដោយ ក្រុមហ៊ុនមីក្រូសូហ្វ៍ មានឈ្មោះថា ស្កីប Skype ទើបនឹងបញ្ចេញដាក់អោយប្រើប្រាស់ជាផ្លូវការ នូវកំរិត version ចុងក្រោយគេបំផុត សំរាប់ វិនដូនហ្វូន ៧,៥ Windows phone 7.5។ កម្មវិធីនេះ រួមមាន ការហៅទាក់ទងគ្នាតាមកំព្យូទ័រ និង​កំព្យូទ័រ​ (មិនមែនតាមទូរស័ព្ទទេ)  ការរុករក​និងអាចបញ្ចូល អ្នកដែលលោកអ្នកស្គាល់ ជាថ្មីៗទៀត។ ហើយកម្មវិធីអាចអនុញ្ញតិអោយអ្នកប្រើប្រាស់ ទាក់ទងគ្នានេះតាម ប្រព័ន្ធអាំងទើណែត គ្មានខ្សែរ WiFi ក៏ដូចគ្នាតាមរលកធាតុអាកាស 3G។

សូមចុចទីនេះ ឬក៏

លទ្ធផលការបោះឆ្នោតប្រធានាធិបតីបារាំង នៅជុំទីមួយ នាំមុខដោយ ហ្រង់ស័រ ហូឡង់

លទ្ធផលការបោះឆ្នោតប្រធានាធិបតីបារាំង នៅជុំទីមួយ នាំមុខដោយ ហ្រង់ស័រ ហូឡង់

ប្រជាអ្នកបោះឆ្នោតបារាំង​ (ក្នុងប្រទេសបារាំងដីគោក) ចំនួនជិត៨០% បានចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី សំរាប់អាណត្តិ ២០១២-២០១៧ យ៉ាងកុះករតែស្ងៀមស្ងាត់ តាំងពីម៉ោង៩ម៉០០ នៅថ្ងៃអាទិត្យ ទី២០ ខែមេសានេះ។ ការបោះឆ្នោតនេះ បានបញ្ចប់ទៅ នៅល្ងាចថ្ងៃដដែលវេលាម៉ោង ២០ម៉០០  (១៨ម៉០០ ឬ១៩ម៉០០ ដោយកន្លែង) ហើយការរាប់ សន្លឹកឆ្នោត​ក៏បានធ្វើភ្លាមៗ ជាមួយគ្នានោះផងដែរ។

តាមការស្ទង់មតិរបស់វិទ្យាស្ថានជំនាញទាំងឡាយ នៅយប់ថ្ងៃច័ន្ទទី២២ ខែមេសាដដែលនេះ បានបង្ហាញអោយដឹង ពី លទ្ធផល បណ្ដោះអាសន្ន ដូចតទៅ៖

  • 28,8% François Hollande /Parti Socialiste
  • 26,1% Nicolas Sarkozy /Union pour un Mouvement Populaire
  • [...]
ការផ្សាយពាណិជ្ជកម្ម របស់នំប៊ីស្គី Oreo ជាមួយនឹង ទារកបៅដោះ

ការផ្សាយពាណិជ្ជកម្ម របស់នំប៊ីស្គី Oreo ជាមួយនឹង ទារកបៅដោះ

ភ្នាក់ងារទទួលបន្ទុក ខាងផ្សាយពាណិជ្ជកម្ម របស់ប្រទេសកូរេខាងត្បូង ឈ្មោះ Cheil Worldwide បានគិតថា នឹងមានភាព ជោគជ័យ ក្នុងការផ្សាយពាណិជ្ជកម្មអោយនំប៊ីស្គី ដែលមានឈ្មោះហៅថា «basic instinct», ដែលបង្ហាញដោយ ទារក កំពុងតែបៅដោះម្ដាយរបស់វា។

រូបនេះគេចង់និយាយថា ពិសានំប៊ីស្គី Oreo basic instinct ដែលផលិតចេញពីទឹកដោះ លោកអ្នកនឹងទទួលបាន ភាពឆ្ងុយ ឆ្ងាញ់ដ៏អស្ចារ្យមួយ ពីម៉ាកនំដ៏ល្បីល្បាញក្នុងពិភពលោកមួយនេះ ប្រៀបបាននឹងទារកបានដោះម្ដាយវាបៅអញ្ចឹង។ ប៉ុន្តែ រូបផ្សាយពាណិជ្ជកម្មនេះ បែរជាបានធ្វើអោយ សាធារណជន នៅក្នុងប្រទេសនេះឆ្ងល់ និងបានចោទសួរទៅភ្នាក់ងារ [...]

ការផ្សាយពាណិជ្ជកម្ម ដែលគេហាមមិនអោយផ្សាយ

ការផ្សាយពាណិជ្ជកម្ម ដែលគេហាមមិនអោយផ្សាយ

ជាការកំសាន្ដមួយប៉ុណ្ណោះ ដែលទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ យកមកជូនលោកអ្នកក្នុងពេលនេះ។ ហើយក៏សូមផ្ដាំផងដែរថា រាល់ការផ្សាយពាណិជ្ជកម្មម្ដងៗ លោកអ្នកតែងតែចង់បិទវា មិនចង់មើ់លរហូតចប់ទេ តែលើកនេះ សូមមើលវារហូតចប់ ហើយមិនសុំអោយសើចទេ ព្រោះតាមមើលទៅ វានឹងធ្វើអោយលោកអ្នករំជួលចិត្តទៅវិញទេ។ ការផ្សាយពាណិជ្ជកម្មខ្លះ ដែលប្រើប្រាស់រូបភាព នៃការ ស្រើបស្រាល ស្អប់ខ្ពើម ឬឈឺចាប់របស់អ្នកដទៃ ទោះជានៅក្នុងគោលបំណងល្អក៏ដោយ ក៏មិនគួរនឹងអោយមានការលើកទឹកចិត្តនោះទេ។


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...