នឹងមានអាំងទើណែតប្រើប្រាស់ក្នុង យន្ដហោះ នៅឆ្នាំ២០១៤
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: April 24, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពេលដែលយើងធ្វើដំណើរតាមយន្ដហោះ ជាពិសេសពេលដែលធ្វើដំណើរមានរយះពេលយូនោះ អ្វីដែលគួរអោយភ័យខ្លាច នោះ ក្រៅតែពីខ្លាចយន្ដហោះធ្លាក់ ឬក៏រន្ទះភ្លៀងផ្គរនៅលើមេឃនោះទេ នៅមានរឿងខ្លះទៀត ដែលយើងខ្លាចបារម្ភណ៍ដូចគ្នា នោះគឺ ខ្លាចមិនបានភ្ជាប់ទៅនឹង អាំងទើណែតដើម្បីទាក់ទងសង្សា ឬមិត្តភ័ក្រ តាមប្រព័ន្ធសង្គមដូចយ៉ាង ហ្វេសបុកជា ដើម។ ហើយរយះពេលដ៏យូរនៅលើអាកាស អ្នកដំណើរទាំងឡាយមិនដឹងថាតើត្រូវធ្វើអ្វី ឬក៏ក្នុងអំឡុងពេលនេះ នៅលើដី នឹងមានអ្វី កើតឡើងរវាងមិត្តភ័ក្រ ឬក្រុមគ្រួសារ ឬនៅក្នុងសហគ្រាស ។ល។ ព្រោះតែអ្នកដំណើរទាំងអស់ត្រូវគេកាត់ផ្ដាច់ពី អាំងទើណែតហើយ មិនត្រឹមតែប៉ុណ្ណឹង ទូរស័ព្ទក៏ត្រូវគេ សុំអោយដាក់ក្នុង ម៉ូតយន្ដហោះទៅទៀត។
តែមិនថ្វីទេ ក្នុងពេលឆាប់ៗនេះ អ្នកដំណើរទាំងឡាយនឹងឈប់ព្រួយបារម្ភណ៍ ហើយការរីករាយនឹងកើតមាន នៅរាល់ការធ្វើ ដំណើរតាមយន្ដហោះ។ ក្រុមហ៊ុនទូរគមនាគម ឈ្មោះ Inmarsat និង Honeywell នឹងប្រើប្រាស់ប្រព័ន្ធ ផ្កាយរណប ដែលមាន យ៉ាងហោច ៣ នៅលើអវកាស ដើម្បីបាញ់បង្ហោះប្រព័ន្ធអាំងទើណែត ដែលសំរាប់អោយចាប់អោយប្រើប្រាស់បាន នៅកំពស់ជាង ១០គីឡូម៉ែត្រពីផែនដី។ រាល់ក្រុមហ៊ុនយន្ដហោះទាំងឡាយ ត្រូវចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនទាំងពីរនេះ ដើម្បីបំពាក់ ឧបករណ៍ចាប់អាំងទើណែតក្នុងយន្ដហោះ សំរាប់ចែកចាយ និងបំរើអោយអតិថិជនរបស់ខ្លួន។ ក្នុងឆ្នាំ២០១៣ ខាងមុខ ក្រុមហ៊ុន Inmarsat នឹងបង្ហោះផ្កាយរណប satellites ចំនួន ៣ នេះ ដែលនឹងត្រូវប្រើប្រាស់ដោយ ក្រុមហ៊ុន Honeywell ក្នុងការភ្ជាប់បណ្ដាញអាំងទើណែត មានល្បឿនប្រមាណជា ១០Mo ក្នុងមួយវិនាទី។
ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ អ្នកដំណើរអាចភ្ជាប់ខ្លួនទៅនឹង អាំងទើណែត ជជែកកំសាន្ដជាមួយ មិត្តភ័ក្រ ប្រជុំរូបភាពជាមួយ អ្នកធ្វើការក្នុងសហគ្រាសជាមួយគ្នា ខណៈពេលខ្លួនកំពុងនៅលើអាកាស។ គេគ្រោងថា គំរោងនេះនឹងអាចរួចរាល់ នៅក្នុង ឆ្នាំ២០១៤ ដែលជាក្ដីសង្ឃឹមមួយយ៉ាងខ្លាំងក្លាសំរាប់អ្នកមាន អាយហ្វូន វិនដូវហ្វូន អង់ដ្រូដ៍ ឬឫកំព្យូទ័រដែលអាចភ្ជាប់បាន ទៅនឹង អាំងទើណែត៕
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៤ មេសា ២០១២
Crédit Photo : airbus.com