មន្ត្រីបក្សសង្គ្រោះជាតិ៖ អ៊ា គឹមស្រេង ចង់«រុញគោទម្លាក់ច្រាំងបាក់»
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូប បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក អ៊ា គឹមស្រេង ថាជាការញុះញង់ ឲ្យមានការបែកបាក់ និងរុញច្រានគោទម្លាក់ច្រាំងបាក់ ដោយដឹងថាច្រាំងនោះបាក់។
លោក អ៊ា គឹមស្រេង សួរសំនួរទៅលើ លោក សម រង្ស៊ី ថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៤។ (រូបថតផ្ដិតពីវីដេអូ CBN)
នយោបាយ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក រស់ សួរ មន្ត្រីច្បាប់មួយរូប នៃគណបក្សសង្គ្រោះជាតិ បានប្រកាន់ជំហរ ទាក់ទងនឹងការលើកឡើងដោយលោក អ៊ា គឹមស្រេង ក្នុងរយៈពេលចុងក្រោយនេះថា លោកគាំទ្រចំពោះលោកប្រធាន សម រង្សី ដែលមិនឆ្លើយទៅនឹងសំនួរបស់លោក អ៊ា គឹមស្រេង ក្នុងពេលដែលប្រធានគណបក្សសង្គ្រោះជាតិ [...]