
ការកំណត់ថ្ងៃបោះឆ្នោតសកលរបស់ ហ៊ុន សែន ឮដល់អ៊ឺរ៉ុប
ការចុះផ្សាយ របស់សារព័ត៌មាន នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិចទាំងនោះ មិនមានលក្ខណៈវែងអន្លាយ អ្វីច្រើនទេ តែគ្រាន់តែស្រង់ យកចំណុចសំខាន់ៗ ដែលទីភ្នាក់ងារព័ត៌មានបារាំង បានលើកឡើង កាលពីថ្ងៃសៅរ៍ នៅក្នុងសេចក្ដីរាយការណ៍ របស់ខ្លួន ជុំវិញសេចក្ដីសម្រេច របស់លោក ហ៊ុន សែន កំណត់កាលបរិច្ឆេទ យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាល ទី៦។
ការដកស្រង់ របស់សារព័ត៌មាន បានជូនដំណឹងថា៖ «ការបោះឆ្នោតជាតិនេះ ជាវិញ្ញាសារដ៏សំខាន់មួយ របស់លោក ហ៊ុន សែន មេដឹកនាំអាយុ៦៤ឆ្នាំ ដែលមិនបញ្ឈប់សោះឡើយ ក្នុងការតម្លើង យុទ្ធនាការកណ្ដាប់ដៃដែក ប្រឆាំងនឹងគណបក្សប្រឆាំង និងសកម្មជន ការពារសិទ្ធិមនុស្ស»។
សេចក្ដីរាយការណ៍ បានបន្តថា គណបក្សប្រឆាំងបានបោះជំហាន ដ័គួរឲ្យកត់សម្គាល់ នៅក្នុងការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងមកនេះ [...]