Posts by "មនោរម្យ.អាំងហ្វូ"

«បិសាច​ផឹក​ឈាម»​៦នាក់ ត្រូវ​មហាជន​សម្លាប់​នៅ ម៉ាឡាវី

«បិសាច​ផឹក​ឈាម»​៦នាក់ ត្រូវ​មហាជន​សម្លាប់​នៅ ម៉ាឡាវី

មនុស្សដែលរងការចោទ ថាជា«បិសាចផឹកឈាម» ចំនួន៦នាក់ ត្រូវបានវាយសម្លាប់ ដោយហ្វូងមហាជន ដែលប្រកាសខ្លួនថា ជាក្រុមសេនាជនការពារតំបន់ «Mulanje» ស្ថិតនៅភាគខាងត្បូង នៃប្រទេសម៉ាឡាវី (ទ្វីបអាហ្វ្រិកប៉ែកអាគ្នេយ៍)។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យនគរបាលម៉ាឡាវី ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP»។

អ្នកនាំពាក្យបានបញ្ជាក់ថា ហេតុការណ៍ចុងក្រោយបំផុត នៅក្នុងសំនុំរឿងនេះ កើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ។ នៅពេលនោះ មនុស្សពីរនាក់ ត្រូវបានហ្វូងសេនាជនទាំងនោះ វាយធ្វើបាបរហូតស្លាប់ ដោយគ្មានការស៊ើបអង្កេតអ្វីទាំងអស់ បន្ទាប់ពីពួកគេបានសង្ស័យមនុស្សទាំងពីរនាក់ ថាជា«បិសាចផឹកឈាមមនុស្ស»។

ខណៈហេតុការណ៍មុនៗ ដែលបានផ្ទុះអំពើហិង្សាស្រដៀងគ្នានេះ នាយនគរបាលតំបន់មួយរូប ក៏ត្រូវបានសម្លាប់ដែរ ក្រោមការចោទប្រកាន់​ថាបាន«ឃុបឃិត» ជាមួយ «បិសាចផឹកឈាមមនុស្ស»។

» ប្រទេសម៉ាឡាវី ក្នុងផែនទីពិភពលោក៖

បាញ់​ប្រហារ​នៅ ឡាស វេហ្គាស៖ ជីវិត​ចុង​ក្រោយ​នៃ​ស្ត្រី​ម្នាក់​ដែល កូឌី ទើប​នឹង​ស្គាល់

បាញ់​ប្រហារ​នៅ ឡាស វេហ្គាស៖ ជីវិត​ចុង​ក្រោយ​នៃ​ស្ត្រី​ម្នាក់​ដែល កូឌី ទើប​នឹង​ស្គាល់

ជាប្រវត្តិដ៏រំជួលចិត្ត បញ្ជាក់ពីភក្ដីភាព និងការយកអាសារគ្នា នៃបុរសស្ត្រីមួយគូ ដែលទើបនឹងស្គាល់គ្នាភ្លាមៗ នៅពេលដែលការប្រគុំតន្ត្រី បានចាប់ផ្ដើមនៅយប់ថ្ងៃទី២ ខែតុលានេះ ក្នុងក្រុង ឡាស វេហ្គាស (ភាគខាងលិចសហរដ្ឋអាមេរិក)។ បុរស កូឌី រ៉ូប៊ីនសិន (Kody Robertson) អាយុ៣២ឆ្នាំ បានស្គាល់កញ្ញា មីឆែល វូ (Michelle Vo) អាយុតំណាលគ្នា នៅក្នុងហាងទទួលទានភេសជ្ជៈមួយកន្លែង នៅក្បែរកន្លែងប្រគុំតន្ត្រី ហើយបានសម្រេចចិត្ត ចូលទៅទស្សនាការប្រគុំតន្ត្រីនោះ ដោយផ្ទាល់ទាំងអស់គ្នា។

ដោយសារលោក កូឌី មានជំនក់ចិត្តខាងតន្ត្រី «Country» ដ៏ខ្លាំងផងនោះ បុរសដែលជាអ្នកលក់រថយន្ដ នៅក្នុងក្រុង «Columbus» (រដ្ឋអូហៃយ៉ូ) រូបនេះ បាននាំកញ្ញា មីឆែល ដ៏ស្រស់ប្រិមប្រិយ ទៅឈរជាប់ផ្នែកខាងស្ដាំ នៃវេទិកាសំដែង។ [...]

សម រង្ស៊ី ថា ហ៊ុន សែន ជា​«ឆ្កែ​កាច»​ដែល​ចិន​ចិញ្ចឹម

សម រង្ស៊ី ថា ហ៊ុន សែន ជា​«ឆ្កែ​កាច»​ដែល​ចិន​ចិញ្ចឹម

ប្រសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើនយទ្ធនាការនយោបាយ ហៅក្រុមមេដឹកនាំគណបក្សប្រឆាំង ថាជា«អាយ៉ង» ឬជា«ខ្ញុំកញ្ជះ»បរទេសនោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិឯណោះ ក៏បានតំឡើងសម្លេងរបស់លោក ប្រឆាំងលោក ហ៊ុន សែន វិញដែរ។ មេដឹកនាំប្រឆាំងជាប្រវត្តិសាស្ត្រ របស់កម្ពុជា បានហៅលោកនាយករដ្ឋមន្ត្រី ថាជា«ឆ្កែកាច» ដែលប្រទេសចិនកុម្មុយនីស្ដកំពុងចិញ្ចឹម ក្នុងសម័យកាលនេះ ជំនួសឲ្យក្រុមខ្មែរក្រហម ដែលចិនឱបការពារយ៉ាងណែន ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។

លោក សម រង្ស៊ី បានប្រើឱកាសនៃការជួបជុំ អ្នកគាំទ្ររបស់លោក ដើម្បីថ្លែងពីរហស្សនាមថ្មី របស់លោក ហ៊ុន សែន ហើយនៅលើបណ្ដាញសង្គម លោកក៏បានចែករំលែកបន្ត ពីវោហាស័ព្ទនេះ ទៅដល់ប្រិយមិត្តរាប់លាននាក់របស់លោកនោះដែរ។ ដូចក្នុងជំនួបមួយ ជាមួយសហគមន៍ខ្មែរ ក្នុងនៅវត្តសន្តិភាព ទីក្រុងអាដេឡែត ប្រទេសអូស្ត្រាលី អតីតប្រធានគណបក្សប្រឆាំង បានពន្យល់ថា ចិន និងរ៉ូស្ស៊ី [...]

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាមទារ​ដាក់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ទៅ​ក្នុង​បញ្ជី​ខ្មៅ

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាមទារ​ដាក់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ទៅ​ក្នុង​បញ្ជី​ខ្មៅ

«ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ​ត្រូវសហការ​គ្នា ​ជាមួយ​ការិយាល័យ​​ត្រួតពិនិត្យ​ទ្រព្យសម្បត្តិ​​បរទេស នៃ​នាយកដ្ឋាន​រតនាគារ ដើម្បីពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំងឡាយ​ណា ដែល​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​រំលោភបំពាន​សិទ្ធិ (សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេរីភាព​នៃសារព័ត៌មាន។ល។) ឲ្យ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ នៃ​ជន​ដែលមាន​គ្រោះថ្នាក់ ដែលត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និងហាម​ឃាត់​ មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក»។

ឃ្លាខាងលើនេះ ជាដំណកស្រង់ទាំងស្រុង នៃចំណុចទី៤ ពីក្នុងចំណោមការទាមទារ ចំនួន៨ចំណុច នៃការស្នើសេចក្ដីសម្រេចមួយ ដែលសមាជិកព្រឹទ្ធសភាអាមេរិក ចំនួនពីររូប បានដាក់ចូល [...]

អនុ​ប្រធាន​បក្ស CNRP បាន​​​ចេញ​ពី​កម្ពុជា បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​គម្រាម

អនុ​ប្រធាន​បក្ស CNRP បាន​​​ចេញ​ពី​កម្ពុជា បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​គម្រាម

អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បានចាកចេញពីប្រទេសកម្ពុជា ក្នុងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានទទួលដំណឹង ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ស្ដីពីគម្រោងការចាប់ខ្លួនអ្នកស្រី ដែលអាចនឹងធ្វើឡើង នៅសប្ដាហ៍ខាងមុខ។ នេះ បើតាមប្រសាសន៍ផ្ទាល់ របស់អ្នកស្រី សុខហួរ ប្រាប់សារព័ត៌មានភ្នំពេញប៉ុស្ដ៍ នៅមុននេះបន្តិច។

កាលពីម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីទីក្រុង សៀមរាប គម្រាមថានឹងធ្វើការចាប់ខ្លួនបន្ថែមទៀត ប្រឆាំងឥស្សរជន​គណបក្ស​ប្រឆាំង​ ដែលលោកចាត់ទុកថា ជា«ឧទ្ទាមទីក្រុង» និង​ដែលបានចូលរួម«ជាប្រព័ន្ធ» ធ្វើទង្វើ«​ក្បត់ជាតិ បំផ្លាញ​ដល់​សន្តិសុខ​ជាតិ​» និង​ជា​ «​ខ្ញុំ​បម្រើ​បរទេស​»។ លោកថា៖ «​សូម​បញ្ជាក់​ឲ្យ​ហើយ​ មិនទាន់​បញ្ចប់​ត្រឹម​ចាប់​មនុស្ស​ម្នាក់​ទេ រឿង​វា​មាន​សំណុំ​របស់​វា​។ ការ​រៀបចំ​សកម្មភាព​ជា​ប្រព័ន្ធ យើង​មិន​អនុញ្ញាត [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...