ពិធីករ ជា វណ្ណារិទ្ធ បង្អួតកូនប្រុសដ៏ស្រស់ស្អាត
វេលាម៉ោង ៨ និង ១២ នាទីព្រឹកថ្ងៃ ទី ១៨ ខែ កញ្ញា ឆ្នាំ២០១៥នេះ ភរិយារបស់លោក ជា វណ្ណារិទ្ធ បានសម្រាលកូនប្រុសមួយរូប ដ៏ស្រស់ស្អាតដែលមានទំងន់ ៣, ៣១ គីឡូក្រាម និងមានប្រវែង ៥០ សង់ទីម៉ែត នៅក្នុងមន្ទីរពេទ្យពហុព្យាបាលមួយ ក្នុងរាជធានីភ្នំពេញ។
តាមការថ្លែងរបស់លោក ទៅកាន់សារពត៍មានក្នុងស្រុកមួយ បានឲ្យដឹងថា៖ «ពេលនេះ ទាំងម្ដាយ និង កូន គឺពួកគាត់មានសុខភាពល្អធម្មតាទេ»។ លោកបានបន្តថា ទារកដែលទើបសម្រាលព្រឹកនេះ មានឈ្មោះថា ជា ប្រសិទ្ធិរិទ្ធ។
លោកបានបញ្ជាក់ថា ប្រហែលជាសម្រាកនៅមន្ទីរពេទ្យ បួន ប្រាំ ថ្ងៃសិន ទើបចេញត្រឡប់ទៅផ្ទះវិញ។ លោកពិតជាមានអារម្មណ៍ សប្បាយរីករាយ រកពាក្យអ្វីនិយាយមិនបានទេ ពេលកូនប្រុស និង ភរិយាសំណព្វចិត្ត មានសុខភាពរឹងមាំទាំងពីរ។
បើយើងក្រលេកមើលរូបថត ដែលលោកបានថតជាមួយគ្រួសារវិញ នៅលើបណ្តាញសង្គម គឺពិតជា រីករាយ និងមានសុភមង្គលណា ស់ចំពោះវត្តមានរបស់សមាជិតថ្មី [...]