អ្នករាយការណ៍ពិសេស អ.ស.ប. នៅតែព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា
សម្រាប់លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី ដំណើរមកកាន់កម្ពុជានៅពេលនេះ លោកមានបំណងសង្កេតមើល ពីការអនុវត្តតាមអនុសាស ដែលលោកបានផ្ដល់ជូនក្នុងរបាយការណ៍លើកមុន និងឃ្លាំមើលពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ស្ថានភាពសិទ្ធិមនុស្ស ដែលលោកបានលើកឡើង នៅក្នុងសន្និសិតកាសែត កាលពីរសៀលថ្ងៃសុក្រទី១៤ធ្នូ ថានៅមានការព្រួយបារម្ភខ្លាំង នៅឡើយ។
លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី ក្នុងសន្និសិតកាសែត កាលពីរសៀលថ្ងៃសុក្រទី១៤ធ្នូ ឆ្នាំ២០១២។
រូបថត MONOROOM.info/ Phnom Thom
ក្នុងពេលបញ្ចប់បេសកកម្មលើកទីប្រាំបី លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើសន្និសីទកាសែត កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ។ [...]