Posts by "សេក មនោរកុមារ"

នាវា​យក្ស​ផ្ទុក កុងទឺន័រ ពីរ​គ្រឿង បុក​គ្នា​នៅ​ច្រក​សមុទ្រ ស៊ុយអេ (vdo)

នាវាទាំងពីរ ទីមួយ​របស់​ប្រទេស​អាល្លឺម៉ង់ ឈ្មោះ Colombo Express និង​មួយ​ទៀត​របស់​ប្រទេស​ស៊ាំងហ្គាពួរ ឈ្មោះ Maersk Tanjong បាន​ធ្វើ​ដំណើរ​ពី​ជើង​ចុះ​ទៅ​ត្បូង កាត់​តាម​ច្រក​សមុទ្រ ស៊ុយអេ (Suez) នៃ​ប្រទេស​អេហ្សីប កាល​ពី​ថ្ងៃ​ចន្ទ​ទី២៩ ខែ​កញ្ញា ហើយ​បាន​ជល់​គ្នា យ៉ាង​កក្រើក។ រូបភាព​ដ៏​អស្ចារ្យ​នេះ ដែល​ថត​ដោយ​កងកម្លាំង​នគរបាល​ផ្លូវ​ទឹក របស់​ប្រទេស​អេហ្សីប​នោះ ដូច​ជា​បាន​បង្ហាញ​ថា ពួក​ឆ្មាំ​ថែ​រក្សា​សន្តិសុខ នៅ​ទី​នោះ បាន​ដឹង​មុន​ពី​ការ​បុក​គ្នា​នេះ។

នាវាយក្សរបស់អាល្លឺម៉ង់ Colombo Express បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​វេ​ចង្កូត ហើយ​កុងទឺន័រ​ចំនួន​បី បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក បន្ទាប់​ពី​បានជល់គ្នានោះ។ មូលហេតុ​ដែល​ឈាន​ទៅដល់ការវេចង្កូត មិនត្រូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ រហូតមកដល់ថ្ងៃពុធទី០១ ខែ​តុលា​នេះ។ ប៉ុន្តែ​ប្រព័ន្ធ​ចងភ្ជាប់ កុងទឺន័រ របស់នាវា​យក្ស​ទាំង​នោះ មើល​នៅក្នុងវីដេអូ [...]

ជាប់​ឃុំ​មួយ​យប់​ទទេ ព្រោះ​ចង់​ទូទាត់​ទំនិញ​ ដោយ​ក្រដាស​ប្រាក់៥០០​អ៊ឺរ៉ូ ពិត​មួយ​សន្លឹក

ជាប់​ឃុំ​មួយ​យប់​ទទេ ព្រោះ​ចង់​ទូទាត់​ទំនិញ​ ដោយ​ក្រដាស​ប្រាក់៥០០​អ៊ឺរ៉ូ ពិត​មួយ​សន្លឹក

ហាងលក់ទំនិញមួយ នៅផ្នែក​ខាង​ជើង​នៃ​ប្រទេស​បារាំង បាន​អះអាង​ថា ខ្លួន​អនុវត្ត​ទៅ​តាម​តែ​ច្បាប់​ទម្លាប់ ដែល​បាន​កំណត់​មក​ឲ្យ​តែ​ប៉ុណ្ណោះ។ បន្ទាប់​ពី​បាន​ពិនិត្យ​ក្រដាស​ប្រាក់ ៥០០អ៊ឺរ៉ូ របស់​ប្ដីប្រពន្ធ​មួយ​គូរ នៅ​កន្លែង​ទូទាត់​ទំនិញ​រួច​មក ហាង​លក់​ទំនិញ​ដ៏​ធំ​នេះ បាន​រាយការណ៍​ទៅ​ប្រាប់​នគរបាល ថា​ក្រដាស​ប្រាក់​នោះ​ក្លែងក្លាយ។ ហេតុការណ៍​បាន​កើត​ឡើង នៅ​ថ្ងៃ​ចន្ទ​ទី២៩ ខែ​កញ្ញា​កន្លង​មក​នេះ ក្នុង​ក្រុង ឌូអេ (Douai) នៃ​តំបន់ ន័រប៉ាឌឺកាឡេ (Nord-Pas-de-Calais)។

ហាង​នោះ​និយាយ​ថា មនុស្ស​តែង​មាន​កំហុស ...

ទឹកប្រាក់ចំនួន៥០០អ៊ឺរ៉ូ ជាចំនួនដ៏ធំជាងគេ របស់ក្រដាសប្រាក់នៅអ៊ឺរ៉ុប ហើយចំនួននេះបើគិតជា​ប្រាក់រៀល​ខ្មែរ ស្មើនឹង២លាន ៧សែន ៥ម៉ឺនរៀល។ ដូច្នេះហើយ ទើបហាងលក់ទំនិញនោះ បានគិតថា «ទូទាត់ទំនិញ​ប្រចាំ​ថ្ងៃ ដោយក្រដាសប្រាក់៥០០អ៊ឺរ៉ូ ជារឿងដ៏កម្រ។ [...]

សមុទ្រ អេរ៉ល បាន​រីង​ហួត​ហើយ តែ​ក្នុង​រយៈពេល​៥០ឆ្នាំ​ប៉ុណ្ណោះ

សមុទ្រ អេរ៉ល បាន​រីង​ហួត​ហើយ តែ​ក្នុង​រយៈពេល​៥០ឆ្នាំ​ប៉ុណ្ណោះ

ឃាតករ​សម្លាប់​ចំណាប់ខ្មាំង​ជាតិ​បារាំង នៅ​អាល់ហ្សេរី ត្រូវ​បាន​ស្គាល់​មុខ

ឃាតករ​សម្លាប់​ចំណាប់ខ្មាំង​ជាតិ​បារាំង នៅ​អាល់ហ្សេរី ត្រូវ​បាន​ស្គាល់​មុខ

នៅ​តាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក​រដ្ឋមន្ត្រី​យុត្តិធម៌​របស់​ប្រទេស​អាល់ហ្សេរី តាយ៉េប លូហ៍ (Tayeb Louh) បាន​ថ្លែង​បញ្ជាក់​ថា៖ «នៅ​ក្នុង​របាយការណ៍​ដំបូង នៃ​ការស៊ើបអង្កេត បាន​អនុញ្ញាត​ឲ្យ​យើង អាច​កំណត់​អត្តសញ្ញាណ សមាជិក​មួយ​ចំនួន នៃ​ក្រុម​ភេវរជន ដែល​បាន​បង្កើត​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​នេះ​ឡើង»។

ចំណាប់ខ្មាំង​ជាតិ​បារាំង លោក អ៊ែរវ៉េ ហ្គួរដែល អាយុ​៥៥ឆ្នាំ ត្រូវ​បាន​ចាប់​ពង្រត់​កាល​ពី​ថ្ងៃ​ទី២១ ខែកញ្ញា​កន្លង​​ទៅ នៅ​ចម្ងាយ​ជាង១០០គីឡូម៉ែត្រ ពី​រដ្ឋធានី អាល់ហ្សេ ដោយ​ក្រុម ជូដ អាលឃីឡាហ្វា (Jund al-Khilafa) ហើយ​ត្រូវ​បាន​សម្លាប់ ដោយ​កាត់ ក ដោយក្រុមដដែលនេះ ដើម្បីជាកាយវិការព្រមាន ដល់​ប្រទេស​បារាំង ក្នុងចំណាត់ការយោធា ប្រឆាំងនឹងរដ្ឋអ៊ីស្លាម (និយមតឹង) នាផ្នែកខាងជើងប្រទេសអៀរ៉ាក់។

លោករដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសអាល់ហ្សេរី បានថ្លែងពន្យល់ទៀតថា ការស៊ើបអង្កេតទៅលើករណី​ចាប់​ពង្រត់ [...]

អាយហ្វូន ៦ មាន​«តម្លៃ​ដើម»​ចេញ​ពី​រោងចក្រ ថ្លៃ​ប៉ុន្មាន?

អាយហ្វូន ៦ មាន​«តម្លៃ​ដើម»​ចេញ​ពី​រោងចក្រ ថ្លៃ​ប៉ុន្មាន?

បើនិយាយ​ពី​ការ​ស្វែង​រក​ភាព​ចំណេញ ក្រុមហ៊ុន​យក្ស​ខាង​បច្ចេកវិទ្យា​របស់​អាមេរិក រកស៊ី​មាន​បាន​ណាស់​ជាមួយ​នឹង​ទូរស័ព្ទ​របស់​ខ្លួន។ ហើយ​ទូរស័ព្ទ​ជំនាន់​ថ្មី អាយហ្វូន ៦ លើក​នេះ ក៏​មិន​មាន​អ្វី​ខុស​ប្លែក​ពី​លើក​មុនៗ​ដែរ។ ប៉ុន្តែ​ដើម្បី​ដឹង​ថា តើ​អ័បផល​បាន​ចំណេញ​ប៉ុន្មាន​ឲ្យ​ពិត​នោះ គ្មាន​នរណា​ម្នាក់​អាច​ដឹង​រឿង​នេះ​ឡើយ។ ហេតុ​ដូច្នេះ​ហើយ សហគ្រាស​ជំនាញ​ខាង​ព័ត៌មាន​សេដ្ឋកិច្ច​មួយ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IHS បាន​រើរុះ​តួ​ទូរស័ព្ទ​អាយហ្វូន៦ ថ្មី ដើម្បី​យក​គ្រឿង​ក្នុង​ទាំងអស់ មក​ធ្វើការ​វិភាគ​ឲ្យ​ដឹង​ថា តើ​ក្រុមហ៊ុន​អ័បផល​ចំណាយ​ដើមទុន​ប៉ុន្មាន ក្នុង​ទូរស័ព្ទ​មួយ។

គ្រាន់តែអេក្រង់ទទេ ត្រូវបានគេប៉ាន់តម្លៃស្មើនឹង៤០ដុល្លារ។ ប៉ុន្តែបើគេគិតគូរជាតម្លៃដើមសរុបទាំងអស់ ទូរស័ព្ទអាយហ្វូន៦ មួយគ្រឿង ត្រូវបានចំណាយដើមទុនត្រឹមប្រមាណជា១៩៥ដុល្លារ។ រីឯ​ទូរស័ព្ទ​អាយហ្វូន ៦ផ្លាស (iPhone 6 Plus) [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...